យន្តហោះ​ប៊ូ​អីុ​ង 777​មួយ​ឆេះ​នៅ​ក្រុង​ឌូ​បៃ​ពេល​ចុះ​ស្លាប់​ម្នាក់ របួស​14​នាក់

យន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍ MIRATES កាលពី​ថ្ងៃ​ទី​៣ សីហា ជួប​គ្រោះថ្នាក់​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ពេល​ចុះ​ចត​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​ឌូ​បៃ ។ យន្តហោះ​ត្រូវ​ភ្លើង​ឆាបឆេះ ហើយ​ផ្សែង​ខ្មៅ​បាន​ហុយ​ទៅ​លើ​អាកាស ។

ក្នុង​ចំណោម​មនុស្ស​៣០០​នាក់ ដែល​ជិះ​ក្នុង​យន្តហោះ​ប៊ូ​អីុង​៧៧៧​នេះ ១៤​នាក់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដោយសារ​របួស ដោយ​គេ​ចាត់​ទុក​ថា ស្រាល តែ​អ្នក​ពន្លត់ភ្លើង​ម្នាក់​បាន​ស្លាប់​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ ។ យន្តហោះ​នេះ​ហោះ​មក​ពី​ភាគ​ខាងត្បូង​ឥណ្ឌា ។ រាល់​ការ​ហោះហើរ​របស់​យន្តហោះ​នៅ​ព្រ​លាន​យន្តហោះ​ក្រុង​ឌូ​បៃ បើក​ឡើង​វិញ​ក្រោយ​ពី​ផ្អាក​រយៈពេល​៤​ម៉ោង ។

សម្រាប់​ពេល​នេះ​គេ​នៅ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​នៃ​គ្រោះថ្នាក់​នេះ​នៅឡើយ​។ ខាង​អាកាសចរណ៍​ស៊ី​វិល​បាន​បើក​ការ​ស៊ើបអង្កេត​មួយ ។ ក្រុមហ៊ុន​អាកាសចរណ៍ EMIRATES ជា​ក្រុមហ៊ុន​អាកាសចរណ៍​ធំ​ជាងគេ​បំផុត​នៅ​មជ្ឈិម​បូព៌ា ៕