រន្ទះបាញ់​គោ​ស្លាប់​ក្នុង​ក្រោល​ចំនួន ១៤​ក្បាល នៅ​ស្រុក​សំបូរ​ខេត្តក្រចេះ​

ខេត្តក្រចេះ ៖ រន្ទះ​កំណាច​បាន​បាញ់​ចំ​គោ​ញី​ឈ្មោល​ចំនួន ១៤​ក្បាល​ស្លាប់ ក្នុងចំណោម ៣៧​ក្បាល កាលពី​វេលា​ម៉ោង ៨​យប់ ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៦ ខណៈ​ម្ចាស់​គៀង​បញ្ចូល​ទុក​ក្នុង​ក្រោល នៅ​វាលស្រែ​ក្រោយ​ផ្ទះ​នៅក្នុង​ភូមិ​អូរ​តា​ណឹ​ង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ ។ សមត្ថកិច្ច បាន​ឲ្យ​បញ្ជាក់ថា មាន​សត្វ​គោ​ចំនួន​១៤​ក្បាល ក្នុងចំណោម ៣៧​ក្បាល ក្នុងនោះ​គោ​ញី ១២​ក្បាល ត្រូវ​រន្ទះបាញ់​ស្លាប់ ក្នុងពេល​តែមួយ ។

ម្ចាស់​គោ​មានឈ្មោះ ម៉ុ​ត ព្រឿង អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ណឹ​ង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា នៅពេល​ល្ងាច​មេឃងងឹត​រក​ភ្លៀង​គាត់​បាន​គៀងគោ​ចូល​ក្រោល​តែមួយ​នៅ​វាលស្រែ ខាងក្រោយ​ផ្ទះ ក៏ត្រូវ​រន្ទះបាញ់​ស្លាប់​យ៉ាង​សោកស្តាយ​៕ ដោយ គឹម​ហ៊ា​ត​

KA-04-08-2016-11 KA-04-08-2016-10 KA-04-08-2016-12