បើក​ការដ្ឋាន​ធ្វើ​លូ​ស្ពាន​មួយកន្លែង​ជូនប​ប្រជា​ពល​ដ្ឋ​ឃុំ​ទឹក​ហូត​ចំណាយ​​ថវិការ​ជាង​៤​ម៉ឺន​ដុល្លា​របស់​រាជរដ្ឋាភិបាល​

​ខេត្តកំពង់ឆ្នាំង​៖ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ថ្លែងថា​៖ ការលើកឡើងរ​​បស់​សកម្មជន​បក្សប្រឆាំង​ថា​៖ រដ្ឋាភិបាល​បំផ្លាញ​ព្រៃឈើ​អស់ ថា​រដ្ឋាភិបាល​លក់​ភ្នំ គឺជា​ការ​​ឃោសនា​បំភ្លៃ​និង​ការពិត​។ លោក​អភិបាលខេត្ត​បាន​ថ្លៃ​ង​បែ​បប​នេះ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែសីហា​​ឆ្នាំ​២០១៦ ក្នុងពេល​បើក​ការដ្ឋាន​កសាង​ស្ពាន​មួយកន្លែង​ជាបន្ទាន់​នៅក្នុង​ឃុំ​ទឹក​ហូត ស្រុក​រលា ប្អៀ​រ ជូ​ប​ប្រជាពលរដ្ឋ​ប្រើប្រាស់​តាម​តម្រូវការ ដែល​នៅក្នុង​កម្មវិធី​នេះ​មាន​មន្ត្រីរាជការ និង​ប្រ​​ជា​ពលរដ្ឋ​ចៅ​ល​រួម​ចំ​នួ​យ​ឮ​ន​ជាង​៧០០​នាក់​។​

​លោក​បាន​បកស្រាយ​បន្តថា​៖ នៅ​ឆ្នាំ​១៩៧០​ប្រជាពលរដ្ឋ​ខ្មែរ​មានតែ​៧​លាន​នាក់​ទេ ហើ​​យ​នៅក្នុង​របប​ប៉ុលពត បាន​ស្លាប់​ជាង​៣​លាន​នាក់ នៅសល់តែ​ចាង​៣​លាន​នាក់ គិត​មកដល់ពេលនេះ​ឆ្នាំ​២០១៦​ប្រជាពលរដ្ឋ​មាន​ជាង​១៥​លាន​នាក់​។ ដូច្នេះ​តម្រូវការ​ឈើ​ធ្វើ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ត្រូវការ​១​គុណ​និង​៣​ដង​មិនមែន​រដ្ឋ​ភិ​បាល​បំផ្លាញ​ព្រៃឈើ​នោះទេ​។​

​ទាក់ទង​និង​ពាក្យ​ថា​លក់​ភ្នំ សួរថា​តើ​ការអភិវឌ្ឍន៍​ធ្វើ​ផ្លូវ​ផ្ន​ល់ ធ្វើ​ស្ពាន ធ្វើ​សាលារៀន ធ្វើ​មន្ទីរពេទ្យ ធ្វើ​វត្ត​អារាម និង​ធ្វើ​ផ្ទះ​ប្រជាពលរដ្ឋ​រាប់លាន​ខ្នង បើ​មិន​យក​ថ្មភ្នំ​មក​ធ្វើ តើ​យក​អ្វី​មក​ធ្វើ​!! និង​គ្រប់​ប្រទេស​ដែល​គេ​អភិវឌ្ឍន៍ ប្រទេស​ណាក៍​វាយ​ថ្មភ្នំ​មក​ធ្វើ​ដែល​។ ចំណែក​អ្នក​ថា​នោះ​វិញ​តើ​សព្វថ្ងៃ នៅក្នុង​ផ្ទះថ្ម ផ្ទះ​ឈើ ឬ​នៅក្រោម​ដើមឈើ បើ​អ្នក​ទាំងនោះ​មានផ្ទះ​ឈើ​​ផ្ទះថ្ម នោះ​ក៏​បំផ្លាញ​ព្រៃឈើ និង​លក់​ភ្នំ​ដែរ​មែន​ទេ​!! ហេតុនេះ​សូម​ប្រជាពលរដ្ឋ​កុំ​ចាញ់​ការឃោសនា​បោកប្រាស់​របស់​ពួកគេ និង​កម​ខឹង​គោ​វាយ​រទេះ​អោយសោះ​។​

​ដោយឡែក​ការ​ស្ពានថ្ម​ដែល​ត្រូវ​បើក​ការដ្ឋាន​កសាង​នៅពេលនេះ គឺជា​ការយកចិត្ត​ទុក ដាក់​គិ​គូរ​អំពី​ការលំបាក​របស់​ប្រជាពលរដ្ឋ​របស់​រាជរ​ដ្ឋា​ភិ​បាល មិនមែន​ចេះតែ​សន្យា​ឆរ​បោក​​គេ ចេះតែ​ថា តែ​មិន​ធ្វើ ដូច​បក្ស​មួយចំនួន​នោះទេ​។​

​លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង​បានអោយដឹងថា​៖ ស្ពានថ្ម​លូ​ជ្រុង​ដែល​កំពុង​សាងសង់​នេះ​មាន​បណ្តោយ​៧​ម ទទឹក​៦,៧៥​ម កំពស់​៣,៥០​ម​​គម្រោង​កសាង​មាន​ទឹកប្រាក់​ជាង​៤​ម៉ឺន​ដុល្លា ដែលជា​ថវិការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ផ្តល់ជូន​តាមរយះ​ក្រសួង​សាធារណៈការ ។ ដែល​ពេលនេះ​កសាង​ដោយ​មន្ទីរ​សាធារណៈការ​ខេត្តកំពង់ឆ្នាំង ក្នុង​រយះពេល​ប្រមាណ​៣​ខែ​អោយ​ហើយ ដើម្បី​បំរើ​សេចក្តីត្រូវការ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ដែល​នេះ​គឺជា​សមិទ្ធិផល​មួយ​ថ្នី​ទៀត​ជូន​ដល់​ប្រជាពលរដ្ឋ​ឃុំ​ទឹក​ហូត ស្រុក​រលា​​ប្អៀ​រ ហើយ​កំ​ភ្លេច​បោះឆ្នោតអោយ​បក្ស​ណា​ជួយ​យើង​អោយ​រស់ ជួយ​ជាតិ​អោយបាន​សុខសន្តិភាព​អស់​ខ្មែរក្រហម ជួយ​អោយ​ភូមិ​ឃុំ​មានការ​អភិវឌ្ឍន៍ ៕ ( ឈៀង ថា​រិ​ទ្ធ )04c1 04c2 04c3 04c4 04c5 04c6