បែក​កូន ៣ ឆ្នាំ ស្រាប់តែ​មើល​លែង​ស្គាល់​ដោយសារតែ​… (​មាន​វីដេអូ​)​

6 Videos


ក្រោយពីជាប់អាហារូបករណ៍ទៅរៀននៅបរទេសជាង ៣ ឆ្នាំ បុរសម្នាក់បានស្រកទម្ងន់ដល់ទៅ ជាង ២០ គីឡូក្រាម រហូតឪពុកម្តាយមើលមិនស្គាល់ ។ បុរសរូបនេះមានឈ្មោះថា Hadi Wibawa មានដើមកំណើតនៅប្រទេសឥណ្ឌូនេស៊ី រូបលោកមិនដែលបានមកជួបឪពុកម្តាយឡើយ ក្រោយត្រូវបន្តការសិក្សានៅទីក្រុងឡុងដ៍អស់ពេលជាង ៣ ឆ្នាំ ។

បែក​កូន ៣ ឆ្នាំ ស្រាប់តែ​មើល​លែង​ស្គាល់​ដោយសារតែ​… (​មាន​វីដេអូ​)​

ដោយសារតែការមិនបានជួបមុខគ្នាជាង ៣ ឆ្នាំ ឪពុកម្តាយពួកគេគឺមិនបានដឹងថា កូនប្រុសស្រកទម្ងន់យ៉ាងច្រើនបែបនេះឡើយ ហើយអាស្រ័យហេតុនេះ លោក Hadi ក៏សម្រេចចិត្តធ្វើវីដេអូមួយលេងសើចជាមួយឪពុកម្តាយ ពេលដែលត្រឡប់ទៅឥណ្ឌូនេស៊ីវិញ ដោយធ្វើខ្លួនជាមនុស្សមិនស្គាល់គ្នា ។

បែក​កូន ៣ ឆ្នាំ ស្រាប់តែ​មើល​លែង​ស្គាល់​ដោយសារតែ​… (​មាន​វីដេអូ​)​

ចង់ដឹងថា ឪពុកម្តាយគាត់មានប្រតិកម្មយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម ៖
ថាវរិទ្ធ (ប្រភព ៖វើលអសបឺស)