ក្មួ​យ​​ កែវ​​ ​សា​រ៉ាត់​​ មា​ន​ម​ហិ​ច្ច​តា​ស្ន​ងតំ​​ណែ​ង ​ពូ​រ​ប​ស់​ខ្លួន​​ តែ​គ្មា​ន​វា​ស​នាលើ​​ ​​សង្វៀ​​ន​​សិល្បៈ

ភ្នំពេញៈ​ ​តា​រាច​ម្រៀង​មា​ន ​ដើម​កំ​ណើត​​ មក​ពី​ខេ​ត្ត​បា​​ត់ដំ​​បង​​ ដែ​ល​មា​នឈា​មជ័​រ​ ​អ្ន​​ក​សិល្បៈ​​ ​និ​ងជា​ក្មួ​យ​ប​ង្កើត​​ ​លោក​ ​កែវ ​សា​រ៉ាត់​ នោះ​ ​បាន​អះអា​ង​ថា​ ​រូប​គេជាក្មួ​យ​ប​​ង្កើ​ត របស់ អ្នកចម្រៀងល្បីឈ្មោះ កែវ សារ៉ាត់ ដែលបានស្លាប់ នៅសហរដ្ឋអាមេរិក ដោយស្រឡាញ់វិថីសិល្បៈ ចូលប្រឡូកក្នុងវិស័យសិល្បៈ មួយរយៈនិងមានមហិច្ចតា ចង់ស្នងតំណែងពីពូរបស់លោក ប៉ុន្តែជាអកុសលគ្មានវាសនាទៅវិញ ។

លោក កែវ តារាភព អាយុ ២៦ឆ្នាំ បានហក់ចូលប្រឡូក នៅក្នុងវិស័យសិល្បៈ នៅឆ្នាំ២០១០នេះ នៅក្នុង ផលិតកម្មរស្មីស្ទឹងសង្កែ និងផលិតកម្ម ស្វាងតារា ដោយច្រៀងបានចំនួន ៤បទ ដែលសុទ្ធជាប្រភេទបទមនោសញ្ចោតនា ។ 

មុនចូលច្រៀងឱ្យផលិតកម្ម គេធ្លាប់បានហាត់រៀនជាមួយគ្រូជនជាតិខ្មែរ និងជនជាតិបារាំង ដែលបើកសាលា បង្ហាត់ភ្លេងនៅឯស្រុកកំណើតរបស់គេនាភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ពេលចូលសិល្បៈគ្រានោះមានការហាត់ច្រៀង នោះ គេទទួលបានការកោតសរសើរពីគ្រូៗថា គេច្រៀងពីរោះទាំងបទសម័យ ទាំងបទបុរាណ ។

តារាភព ចូលហាត់ច្រៀង ដោយសារគេមាននិស្ស័យខាងសិល្បៈ និងចង់ក្លាយជាតារាចម្រៀង ម្នាក់ស្នងតំណែងលោកមា របស់គេ ដែលជាអ្នកចម្រៀងល្បីឈ្មោះកែវ សារ៉ាត់ ។ តារាភពបញ្ជាក់ប្រាប់ ថា“ ខ្ញុំជាក្មួយរបស់លោកពូកែវ សារ៉ាត់ពិតៗ ។ ខ្ញុំមិនធ្លាប់បានជួបគាត់ទេ ព្រោះកាល គាត់ចេញទៅរស់នៅជំរំ ខ្ញុំទើបនឹងកើត ហើយនៅពេលគាត់ចេញទៅរស់នៅអាមេរិក ខ្ញុំទើបនឹងដឹងក្តី ។ ប៉ុន្តែខ្ញុំធ្លាប់បានឮប្រវត្តិរបស់គាត់ខ្លះៗអំពីឪពុកម្តាយ និងបងប្អូនខ្ញុំនិយាយប្រាប់” ។

តារាភពនិយាយថា «ខ្ញុំមិនអាចច្រៀងដូចពូខ្ញុំទាំងស្រុងបានទេ ព្រោះពូខ្ញុំគាត់ដើរមុនខ្ញុំ មានបទពិសោធន៍ជាងខ្ញុំ ដូច្នេះខ្ញុំសុំតែត្រឹមតែពាក់កណ្តាល គាត់គឺអាចស្នងតំណែង របស់គាត់ បានហើយ»។ កែវ តារាភព ជាកូនទីពីរ ក្នុងចំណោមបងប្អូន៤នាក់ (ស្រី២) ។ ឪពុកម្តាយរបស់គេជាអាជីវករ លក់ខោអាវនៅផ្សារក្បាលខ្មោច ក្នុងឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។តារារូបនោះ មានសំឡេងច្រៀងពីរោះស្រដៀងសំឡេងអ្នកចម្រៀង កែវ សារ៉ាត់ ហើយ គេបានអះអាងថា គេជាក្មួយបង្កើតរបស់អ្នកចម្រៀងរូបនេះ ។

ប៉ុន្តែសព្វថ្ងៃនេះមិនទាន់ ប្រាកដថា គេនឹងជ្រកនៅក្នុង ទ្រនំផលិតកម្មណាមួយ នៅឡើយ ប៉ុន្តែថ្មីនេះ តារារូបនោះបានឲ្យដឹងថា សព្វថ្ងៃនេះមូលហេតុដែល លោកមិនអាចឈានជើងចូលវិថីសិល្បៈបាន ដោយសារតែមិន មានខ្សែរយៈដូចតារាផ្សេងៗទៀតបាន ហើយបទដែលកន្លងមក បានចេញផ្សាយនៅស្វាង តារា ដែលទទួលបានការគាំទ្រមានបទ «មិនចាប់ទើសទាល់ទេនួនល្អង » និងក្រោយមកមានបទ ដែលចេញនៅ ផលិតកម្ម អេក ធូ អូ ចន្លោះឆ្នាំ២០១៣និង២០១៤ មានបទ មិនដើរ លើដានស្នេហ៏ចាស់ ដែលកំពុងតែទទួលបាន ការគាំទ្រតាមបណ្តាលយូធូប និងមិនបានចេញ លក់នោះទេ ។

ទោះជាមិនបានឆ្លងកាត់ការ ប្រឡូកផលិតកម្មធំៗ និងមានការជួយជ្រោម ជ្រែងដូចតារាសិល្បៈ ដទៃក៏ពិតមែន ប៉ុន្តែ កែវ តារាភពនៅតែមាន មហិច្ចតាចង់ប្រឡូកចូល សិល្បៈឡើងវិញ តែឥឡូវទំនងជាគ្មាន ភពវាសនាទេ ទោះជាចង់ស្នងត្រកូល ពីពូរបស់ខ្លួន លោក កែវ សារ៉ាត់នោះក៏ដោយ ។

លោក កែវ តារាភព បានរៀបរាប់បន្ថែមថា បើសិនជាពេលនេះ មានខាងផលិតកម្មនិង អ្នកនិពន្ធចង់លើកស្ទួយលោក ទំនងជាអាចពិចារណា ស្រវាសិល្បៈ ប៉ុន្តែមកទល់ពេលនេះ ឆាកជីវិតសុំនៅឆ្ងាយបន្តិចសិន ព្រោះជាប់របរជាម្ចាស់តន្រ្តីករ ស្ថិតស្រុកព្រៃឈរ ខេត្តកំពង់ចាម និងពេលខ្លះឆ្លៀតច្រៀងខ្លួនឯងក៏មានដែរ ។

លើសពីនេះ ដោយសារតែស្រឡាញ់​ វិស័យសិល្បៈ និងមិនចង់បោះបង់ចោល ទើបបើកក្រុម​ តន្រ្តីមួយក្រុម ដើម្បីកំដរជីវិត សិល្បៈ ខណៈដែលហិច្ចតាដែលបាន ប៉ងប្រាថ្នា កំពុងស្ថិតនៅឆ្ងាយ នៅឡើយនោះ ៕

ប្រភព ៖
ដើមអម្ពិល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload