សូរ អេណា ល្បីថា ស្ថានីយ​ទូរទស្សន៍TV8 ដក​បញ្ឈរ​ជើង ក្រោយ​ផ្ទុះ​រឿង​អាស្រូវ យក​ប្ដី​គេ

(ភ្នំពេញ)៖ បន្ទាប់ពីផ្ទុះរឿងអាស្រូវហែកហួរគ្នា ទៅលើតារាសម្ដែង និងជាពិធីការិនី​ ប្រចាំក្នុង​ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៨ (TV8) នាង សូរ អេណា ថាបានឆក់ដណ្ដឹមប្ដីគេ ថែមទាំងផ្គើននឹងប្រពន្ធដើម ធ្វើឲ្យល្បីកក្រើកពេញបណ្ដាញព័ត៌មានក្នុងស្រុករួចមក ថ្មីៗនេះបានលេចឮដំណឹងល្ហិចល្ហៀងល្បីមកថា ពិធីការិនី សូរ អេណា ត្រូវបានស្ថានីយទូរទស្សន៍ ប៉ុស្ដិ៍លេខ៨ ដកបញ្ឈរជើងចោល ដើម្បីកុំឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ស្ថានីយ។

រឿង​រ៉ាវតារាស្រីមិនសូវល្បី កញ្ញា សូរ អេណា តារាម៉ូឌែលរបស់ក្រុម សាន់ម៉ូឌែល ដែល​ត្រូវបានភាគីខាងប្រពន្ធដើមហែកហួរ និង​មហាជនក្នុងបណ្ដាញសង្គម តិះដៀលខ្លាំងៗ ព្រោះតែនាងហ៊ានយកប្ដីគេ មកឲ្យនឹងដើមទ្រូង រួចហៅថា ប៉ាប៉ា ។ ក្រៅពី សូរ អេណា ម្នាក់ឯង ក្ដៅក្រហាយមិនអស់ចិត្ត បែរជាធ្វើឲ្យម្ដាយអ្នកនាង សារាយ សក្ខណា រងគ្រោះជាប់ឈ្មោះ​ជាម៉ែយ៉ែម ខណៈដែលអ្នកស្រី សម្ភស្ស ជាមនុស្សម្នាក់​ដែលអ្នកសិល្បៈ គោរពស្រឡាញ់ ព្រោះលោកស្រី ក៏ជាអ្នកសិល្បៈម្នាក់ដែរ​។

កញ្ញា សូរ អេណា ត្រូវបានគេមើលឃើញថា មិនមានស្នាដៃអ្វីសម្ដែងច្រើនឡើយ ហើយក៏មិនប្រឡូកក្នុងសិល្បៈជាប់លាប់ដែរ ទើបតែមួយរយៈក្រោយនេះ ឃើញនាងចាប់អាជីព ធ្វើជាពិធីការិនី ឲ្យទូរទស្សន៍ស៊ីធីវី៨ (TV8) ដែលជាស្ថានីយទូរទស្សន៍មួយថ្មី បំបែកចេញពីទូរទស្សន៍​ខ្សែកាប រាជធានីភ្នំពេញ​។ សូរ អេណា ​បានកាន់កាប់កម្មវិធី «ចំណូលចិត្តតារា» ដែលជាកម្មវិធីថ្មី មានប្រជាប្រិយភាពមធ្យម ព្រោះទើបតែបង្កើតថ្មី។ ប៉ុន្តែប្រភពពីក្នុងស្ថានីយ បានលួចខ្សឹបប្រាប់ថា ស្ថានីយឲ្យនាង សូរ អេណា សម្រាកមួយរយៈសិន ព្រោះនាង ហាក់លែងចង់ប្រឡូកសិល្បៈ ដោយសាររឿងអាស្រូវបញ្ច្រាស់ខ្យល់មួយនេះ​។

ពិធីការិនី សូរ អេណា មិនត្រឹមតែបានដកខ្លួន ចេញពីសិល្បៈទេ សូម្បីតែ Facebook របស់ខ្លួន ក៏នាងប្លុក (Block) ខ្លួនឯងចោលដែរ ព្រោះនាងមិនចង់ដឹង ចង់ឮរឿងអ្វីតទៅទៀតឡើយ ខណៈមហាជន​ជេរនាងដូចព្យុះមូសុងរដូវវស្សា។ សូរ អេណា បានព្យាយាមគេចចេញពីបញ្ហា ដោយការមិនឆ្លើយឆ្លង មិនតបត ហើយដើរចេញដោយស្ងៀមស្ងាត់។ នាងអាចយករួចខ្លួនត្រឹមតែ រយៈពេលខ្លីមួយប៉ុណ្ណោះ ព្រោះវិប្បដិសារី នឹងតាមជេរស្ដីនាងរហូត​ គ្មានថ្ងៃស្រាកស្រាន្ត។

តាំងពីមានរឿងផ្ទុះឡើងភ្លាម មហាជនសង្កេតឃើញថា សូរ អេណា មិនព្រមបង្ហាញជំហរដោះស្រាយអ្វីឡើយ ដែលនេះជាគំរូដ៏អាក្រក់ សម្រាប់អ្នកសិល្បៈ ព្រោះអ្នកសិល្បៈ នឹងត្រូវធ្លាក់តម្លៃ ព្រោះសម្បូរតារាប្រភេទនេះ តែបើសិនជាការពិតនាងត្រូវរកភាពស្អាត​ស្អំ និង​យុត្តិធម៌ ឲ្យខ្លួនឯង ទើបគេហៅថា ជាអ្នកសិល្បៈមានទំនួលខុសត្រូវខ្ពស់ ហ៊ានប្រឈមមុខការពិត ចំពោះទង្វើដែលខ្លួនបានប្រព្រឹត្ត៕

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានពាក់ព័ន្ធ កាលពីលើកមុនផងដែរថា តារាសម្ដែង នាង​ សូរ្យ អេណា រងការ​​ជេរ​​បញ្ចោ​កប់ៗ​​មាត់ ពី​​អ្នក​​លេង Face​book ម្នាក់​​ថា «មី​សំ​ផឹង​គ្រប់​ជាតិ យកប្តីគេ» គួររំលឹកផងដែរថា ពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំងបំផុត ខណៈនៅសុខៗស្រាប់តែមាន Acount Facebook មួយបាន​ចេញមុខ​ហែកហួ ដោយចោទប្រកាន់ថា តារាសម្តែង និងជាតារាម៉ូឌែល កញ្ញា សូរ្យ អេណា បានលួច​ទា​ក់ទងស្នេហ៍ជាមួយប្តីគេ ដោយប្រើពាក្យអសុរោះជេរបញ្ចោ កប់ៗមាត់គួរឲ្យព្រឺក្បាល។ មិនតែប៉ុណ្ណោះ ស្រីម្នាក់នោះ ក៏បានបញ្ជាក់ទៀតថា តារាស្រីនាង សូរ្យ អេណា មិនត្រឹមតែយកប្តីគេ​នោះទេ នាងថែមទាំងហ៊ានផ្គើន​ ចង់ណាត់ជួបមុខប្រពន្ធគេ​ទៀតផង។

នៅលើ Acount Facebook ដែលមានឈ្មោះថា «Marie Yong» បានបង្ហោះភ្ជាប់ជាមួយរូបភាព និង​សរសេរជេរបញ្ចោ យ៉ាងកប់​ៗ​មា​ត់ លើតារាស្រីកញ្ញា សូរ្យ​ អេណា ថា «ជួយមើលមីសំផឹងគ្រប់ជា​តិនិង(ហ្នឹង)វាផ្ញើ​សារមកជេរ​ប្រពន្ធដើមគេចុះលោកអើយ លោកអត់ដែលឃើញទេ។ ពិត​ជាធ្វើស្រីសំផឹងដ៏ក្លាហានមែន ចឹងតើបា​នជាចេះតែមានគេជះទឹកអាស៊ីត មកពីយកប្តីគេហើយផ្គើន​ដាក់ប្រ​ពន្ធគេចឹង។ សមគ្នាហើយយកទៅអាក្តម៉ាយួ១០០ និងមីក្តិតម៉ា១០០ដូចគ្នា អូរមួយវិញទៀត កុំឲ្យថាអាញ់មិនបាន​ប្រាប់អាសារទៅពិនិត្យឈាមផង ណាមីអស់សាច់!»។

ប្រភពពីម្ចាស់ Acount Facebook ដដែលនេះបានបន្តថា «ជួយ Shres ឲ្យមីរលាយនឹងបានមើ​លផង គ្មានម៉ែឪណាប្រដៅកូនឲ្យយកប្តីគេដូចឪងែង​ទេ ឲ្យតែក្តរបស់គេ ដឹងតែមានជាតិណាស់មីខ្មៅ ខ្មៅទាំងក្តិតហើយ នៅខ្មៅចិត្តទៀត។ ហ៊ានផ្គើនផ្ញើសារឆ្លើយឆ្លង ជាមួយប្រពន្ធគេសុទ្ធតែបើខ្លាំង ឲ្យប្រពន្ធដើមចេញមុខមកជួបងែងទៀត។ ប្រពន្ធដើមគេមិនខ្លាំងដូចមីរន្ទះផ្ទ​ប់ឯងចឹងទេ!»។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload