នគរបាលស្រុកឆ្លូង បញ្ជួនខ្លួនជនសង្ស័យ​ម្នាក់ទៅតុលាការ ពីបទប៉ុនប៉ង​រំលោភលើ​ក្មេងស្រី

(ក្រចេះ)៖ កម្លាំងនគរបាលជំនាញស្រុកឆ្លូង នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦នេះ បានសម្រេចបញ្ជូនខ្លូនជនសង្ស័យម្នាក់ ទៅតុលាការ ក្រោយពីបានទទួលបណ្ដឹងពីម្ដាយរបស់ជនរងគ្រោះថា ជនសង្ស័យប៉ុនប៉ងរំលោភសេពសន្ថវៈទៅកូនស្រីរបស់ខ្លូន។ មន្ដ្រីនគរបាលស្រុកឆ្លូង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស្រ៊ីម ចាន់ធឿន អាយុ៤១ឆ្នាំ ហើយត្រូវបានឃាត់ខ្លូននៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ម្សិលមិញនេះ នៅចំណុចភូមិពង្រ៣ ឃុំពង្រ ស្រុកឆ្លូង បន្ទាប់ពីបានទទួលពាក្យបណ្ដឹងពីម្ដាយរបស់ក្មេងរងគ្រោះឈ្មោះញ ស ខ អាយុ១១ឆ្នាំ។

មន្ដ្រីដដែលបានបន្ដថា នៅយប់ទាបភ្លឺ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ មុនពេលកើតហេតុ ក្មេងរងគ្រោះកំពុងតែគេង ស្រាប់តែមានដៃមករាវស្ទាបគូទនាងម្ដងហើយ ម្ដងទៀត ភ្លាមនោះជនសង្ស័យបាន​ស្ទុះមកច្របាច់មាត់ និងបំពង់ករបស់នាងជាប់មិនឲ្យស្រែក ហើយបានច្របាច់មាត់នាងរហូតដល់បាក់ធ្មេញខាងឆ្វេងអស់មួយ ពេលនោះនាងបានព្យាយាមរើបម្រាស់ រហូតផ្អើលឆោឡោ ទើបធ្វើឲ្យជន​សង្ស័យ​រត់គេចខ្លួនបាត់។

ក្រោយមកម្ដាយជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង ទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់​បានជនសង្ស័យតែម្ដង ហើយបានកសាងសំណុំរឿង​បញ្ជូនទៅតុលាការនៅព្រឹកនេះ ដើម្បីចាត់ការតាមច្បាប់៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា សមត្ថកិច្ចនគរបាលស្រុកស្អាង ខេត្តកណ្តាល បានឲ្យដឹងនៅព្រឹកថ្ងៃទី០២ ខែសីហានេះថា កម្លាំងនគរបាល បានឃាត់ខ្លួនយុវជន៥នាក់ ពីបទរំលោពសេពសន្ថវៈ លើកនារីម្នាក់រហូតដល់សន្លប់ កាលពីម៉ោងប្រមាណជា ៩៖១០នាទីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ នៅចំណុចចំការស្វាយ ស្ថិតភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង។

សមត្ថិកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ឡ.ច.ដ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការីនី មានទីលំនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង។ ចំណែកជនសង្ស័យទាំង០៥នាក់៖ ១- ឈ្មោះ រ៉េត រដ្ឋា ហៅមោគ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ, ២- ឈ្មោះ សុភាព ឆ្លូញ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ, ៣- ឈ្មោះ កែវ ឆ្លាត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ, ៤- ឈ្មោះ យ៉ុង យុត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ, ៥- ឈ្មោះ ធី លាង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ អ្នកទាំង៥ខាងលើ មានទីលំនៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចបានរៀបរាប់ដំណើររឿងថា នៅវេលាម៉ោង ៨៖០០នាទីយប់ថ្ងៃទី០១ ខែសីហា ឈ្មោះ រ៉េត រដ្ឋា បានទាក់ទងទូរស័ព្ទទៅមិត្តស្រី ជាស្ត្រីរងគ្រោះ ដើម្បីមករួមភេទ ពេលនោះជនរងគ្រោះ បានដើរមកឆ្លងដរកោះខែលមកឃុំខ្ពប ដោយមានឈ្មោះ កែវ ឆ្លាត និងឈ្មោះ រ៉េត រដ្ឋា ចាំទទួល ពេលទៅដល់ត្រើយម្ខាងឈ្មោះ ឆ្លាត ឌុប ឈ្មោះ រដ្ឋា និងឈ្មោះ ចាន់ដន ដោយម៉ូតូម៉ាកនិច សំដៅចូលសាលាអនុវិទ្យាល័យខ្ពប ពេលជាមួយគ្នានោះ មានភ្លើងពិលគេចុចឆ្វេកឆ្វាច ឈ្មោះ ឆ្លាត ឌុបឈ្មោះ រដ្ឋា និងឈ្មោះ ចាន់ដន ចេញសំដៅទៅចំការស្វាយ ស្ថិតនៅខាងត្បូងព្រែកវត្តខ្ពប ទៅទិសខាងកើតចម្ងាយប្រហែល ៥០០ម៉ែត្រ ពីផ្លូវលេខ១១០ (ខាងកើតទន្លេបាសាក់)។

ចំណែកឈ្មោះ សុភាព ឆ្លូញ ជិះម៉ូតូគុបមូលឌុបឈ្មោះ យ៉ុង យុត និងឈ្មោះ ធី លាង តាមពីក្រោយ ពេលទៅដល់វេលាម៉ោង ៩៖១០នាទីយប់ថ្ងៃដដែល ឈ្មោះ រ៉េត រដ្ឋា ឲ្យឈ្មោះ ចាន់ដន ដេកដីរួចស្រាតខោក្រៅ និងខោក្នុងជនរងគ្រោះរំលោភសេពសន្ថវៈមុនគេ បានមួយលើក បន្ទាប់មកឈ្មោះ កែវ ឆ្លាត រំលោភបានមួយលើក និងឈ្មោះ សុភាព ឆ្លូញ កំពុងរំលោភសេពសន្ថវៈក៏ជនរងគ្រោះសន្លប់ ឈ្មោះ ឆ្លូញ ក៏បញ្ឈប់សកម្មភាពតែម្តង (ដោយប្រើស្រោមអនាម័យទាំងអស់គ្នា) ចំណែកឈ្មោះ ធី លាង និងឈ្មោះ យ៉ុង យុត នៅចាំម៉ូតូមិនបានរំលោភសេពសន្ថវៈទេ។ នៅពេលនោះឈ្មោះ រ៉េត រដ្ឋា បានបីជនរងគ្រោះដោយឈ្មោះ សុភាព ឆ្លូញ ឌុបដោយម៉ូតូគុបសេ៥០ ហើយឈ្មោះ ឆ្លាត ជិះម៉ូតូម៉ាមនិចឌុបឈ្មោះ យុត និងឈ្មោះ លាង សំដៅមកឆ្លងដរចុងកោះ ពេលទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចនគរបាលស្រុកស្អាង បានអន្តរាគមន៍ និងធ្វើការឃាត់ខ្លួនជនល្មើសខាងលើ ចំណែកជនរងគ្រោះបានបញ្ជូន មកព្យាបាលនៅមន្ទីរពេទ្យឃុំតាលន់។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

នគរបាលស្រុកឆ្លូង បញ្ជួនខ្លួនជនសង្ស័យ​ម្នាក់ទៅតុលាការ ពីបទប៉ុនប៉ង​រំលោភលើ​ក្មេងស្រី

នគរបាលស្រុកឆ្លូង បញ្ជួនខ្លួនជនសង្ស័យ​ម្នាក់ទៅតុលាការ ពីបទប៉ុនប៉ង​រំលោភលើ​ក្មេងស្រី