ជនជាតិទំពូន ម្នាក់ ខឹងអន្សងចូលស៊ីត្រី ក្នុងទ្រូ ចាប់កាត់ជើង រួចលេងទៅវិញ មិនបានប៉ុន្មានផង ក្មួយរបស់ខ្លួន ត្រូវបណ្តាសារ ពិការជើងទាំង២

រតនគិរី៖ ស្ត្រីជនជាតិទំពូន ម្នាក់ឈ្មោះ ធៀន ព្យេម អាយុ៣០ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ត្រូវពិការ ជើងទាំង២ តាំងពីអាយុ៣ ឆ្នាំមកម្លេះ នោះមកពីត្រូវបណ្តាសសារ សត្វអន្សង ។

បើតាម លោក ផាន់ បូន ត្រូវជាឪពុកមាស្ត្រី ពិការជើងទាំងសងខាងនេះ បានឲ្យដឹងថា ក្រៅពីធ្វើចំការនោះ រូបគាត់តែងតែទៅដាក់ទ្រូ ដាក់លបយកត្រីមកហូប លុះថ្ងៃមួយពេលដែល គាត់ទៅលើកទ្រូ លើកលបស្រាប់តែ ឃើញសត្វអន្សង ចូលស៊ីតត្រីអស់ ដោយមានចិត្តខឹងខ្លាំងពេក ចាប់សត្វអន្សងនោះ មកកាត់ជើងរួចក៏លែងទៅវិញ ។

លោកបញ្ជាក់ថា ស្រាប់តែមួយខែក្រោយមកស្ត្រី ខាងលើចាប់ផ្តើមកើតជម្ងឺ ហើមជើងរលួយព្យាបាលមិនជា ទោះបីជាចាស់ទុំក្នុងភូមិរៀបចំ ពិធីសែនព្រេនអារក្សអ្នកតា ម្ចាស់ទឹកដីយ៉ាងណាក៏ដោយ នៅតែមិនជាដែរ ទោះបីពិការជើងទាំង២ក្តី ក៏នាងបានរៀបចំឲ្យមានប្តីរហូតមានកូន៤នាក់តែត្រូវស្លាប់ជាបន្តបន្ទាប់ សល់តែកូន១ប៉ុណ្ណោះ ។

ឪពុកមាស្ត្រីរូបនោះបន្ថែមថា ជនជាតិទំពូនពួកគាត់ គឹមានជំនឿខ្លាំងណាស់ចំពោះ សត្វអន្សងប្រសិនបើ អ្នកភូមិសម្លាប់យមសាច់មកហូបនោះ អ្នករស់នៅក្នុងភូមិកើតក្តីអន្តរាយ គ្មានសេចក្តីសុខ ត្រូវនាំគ្នាចាកចេញពីភូមិ ទៅបង្កើតភូមិថ្មីទៀត ដូច្នេះបានជាពួកគាត់មាន តំណមនឹងសត្វអន្សង ។

សូមបញ្ជាក់ជនជាតិ ទំពូនមានជំនឿ ជឿលើព្រលឹងអ្នកតា អរូបី ពេលមានជំងឹនោះ ចាស់ទុំក្នុងភូមិចំសែនព្រេន ដោយយកសត្វរស់ មកសម្លាប់ផ្គាប់ចិត្តព្រលឹងដូនតា ។

រីឯផ្នែកវេជ្ជសាស្ត្រ(ពេទ្យ)វិញមានជំនឿតិចតួច ហើយការរៀបចំ កូនចៅឲ្យមានគូ ស្រករនោះ ហាក់បីដូចលឿនពេក ពោលគឺអាយុ១៤ឆ្នាំកូនស្រីអាចមានប្តីប៉ុន្តែកូនកើត មកត្រូវដាក់ត្រកូលខាងម្តាយ ផ្ទុយពីប្រពៃណីខ្មែរ ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ជនជាតិទំពូន ម្នាក់ ខឹងអន្សងចូលស៊ីត្រី ក្នុងទ្រូ ចាប់កាត់ជើង រួចលេងទៅវិញ មិនបានប៉ុន្មានផង ក្មួយរបស់ខ្លួន ត្រូវបណ្តាសារ ពិការជើងទាំង២

ជនជាតិទំពូន ម្នាក់ ខឹងអន្សងចូលស៊ីត្រី ក្នុងទ្រូ ចាប់កាត់ជើង រួចលេងទៅវិញ មិនបានប៉ុន្មានផង ក្មួយរបស់ខ្លួន ត្រូវបណ្តាសារ ពិការជើងទាំង២

ជនជាតិទំពូន ម្នាក់ ខឹងអន្សងចូលស៊ីត្រី ក្នុងទ្រូ ចាប់កាត់ជើង រួចលេងទៅវិញ មិនបានប៉ុន្មានផង ក្មួយរបស់ខ្លួន ត្រូវបណ្តាសារ ពិការជើងទាំង២

  • ជនជាតិទំពូន ម្នាក់ ខឹងអន្សងចូលស៊ីត្រី ក្នុងទ្រូ ចាប់កាត់ជើង រួចលេងទៅវិញ មិនបានប៉ុន្មានផង ក្មួយរបស់ខ្លួន ត្រូវបណ្តាសារ ពិការជើងទាំង២已关闭评论
  • 4 views
  • Hide Sidebar
    A+