​ខ្លាញ់​មិន​រលាយ (Saturated Fat) ពិបាក​នឹង​ធ្វើឲ្យ​ខួរក្បាល គ្រប់គ្រង​ការ​ឃ្លាន​អាហា​រណាស់​

​ខ្លាញ់​មិន​រលាយ (Saturated Fat) ពិបាក​នឹង​ធ្វើឲ្យ​ខួរក្បាល គ្រប់គ្រង​ការ​ឃ្លាន​អាហា​រណាស់​

​តាម​ការសិក្សា​បានឲ្យដឹងថា របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​ម្យ៉ាង ឈ្មោះថា ខ្លាញ់​មិន​រលាយ ដែល​មាន​ក្នុង​ប័រ ហ្វ្រូ​មាត ឬ​អាហារ​ឆា​ចៀន អាច​ជួយ​ខួរក្បាល ពិបាក​ក្នុង​ការគ្រប់គ្រង​ការ​ឃ្លាន​ណាស់​។ ការសិក្សា​នេះ​បង្ហាញថា ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ខ្លាញ់ មាន​ឥទ្ធិពល​ទៅលើ​តំបន់ Hypothalamus ដែល​ជា​ផ្នែក​មួយ​របស់​ខួរក្បាល មាន​នាទី​សម្របសម្រួល​ដល់​ការ​ឃ្លាន​។

របប​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​មិន​រលាយ អាច​បណ្តាលឲ្យមាន ការ​រលាក​ក្នុង​ខួរក្បាល ព្រមទាំង​កាត់​បន្ថយ​មុខងារ​នៃ​ភាព​ឆ្លាត​វៃ​របស់​មនុស្ស​ផង ដូច្នេះ វា​ក៏​ពិបាក​ក្នុង​ការគ្រប់គ្រង ដល់​ទម្លាប់​នៃ​ការ​ញ៉ាំ​អាហា​រដែរ​។ ម្យ៉ាងវិញទៀត អ្នក​ដែល​ពិបាក​គ្រប់គ្រង​ការ​ឃ្លាន ឬ​ហៅ​ថា​មិនដឹងថា ញ៉ាំ​របៀប​ម៉េច​ទើប​ឆ្អែត ពេល​ណា​ទើប​ឈប់​ញ៉ាំ និង​ត្រូវ​ញ៉ាំ​អ្វី​ឲ្យ​ប្រាកដ​នោះ តែងតែ​ជា​សញ្ញា​មួយ របស់​អ្នកជំងឺ​ធាត់​ជ្រុល​។

​សាស្ត្រាចារ្យ Marianna Crispino មកពី​សាកលវិទ្យាល័យ Naples Federico II ក្នុង​តំបន់ Neples ប្រទេស​អ៊ីតាលី បានឲ្យដឹងថា ថ្វីបើ​ឥទ្ធិពល​របស់​អាហា​រ​សម្បូរ​ខ្លាញ់ ទៅលើ​របៀបរបប នៃ​ការរំលាយ​អាហារ​របស់​មនុស្ស ត្រូវ​បាន​សិក្សា​យ៉ាង​ទូលំទូលាយ​ហើយ​ក៏​ដោយ តែ​វា​ក៏​មាន​ឥទ្ធិពល​តិចតួច​ទៀត​ដែរ ទៅលើ​ខួរក្បាល​មនុស្ស​។

ម្យ៉ាងវិញទៀត ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​ប្រភេទ Unsaturated Fat ដូចជា ត្រី ផ្លែ​ប័រ ឬ​ប្រេង​អូ​លីវ អាច​បង្កើតបាន​នូវ​លទ្ធផល​ខុសគ្នា គួរឲ្យ​កត់សម្គាល់​ទៅវិ​ញ​។ ការសិក្សា​បង្ហាញថា ខួរក្បាល​នឹង​បំពេញ​មុខងារ​បាន​ធម្មតា ហើយ​ក៏​ជួយ​គ្រប់គ្រង ដល់​ការ​ញ៉ាំ​អាហារ​អ្វី ដែល​គិតថា​សំខាន់​ផង​ដែរ នៅពេល​ញ៉ាំ​ខ្លាញ់​ប្រភេទ​មិន​រលាយ​។

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​ខ្លាញ់​មិន​រលាយ (Saturated Fat) ពិបាក​នឹង​ធ្វើឲ្យ​ខួរក្បាល គ្រប់គ្រង​ការ​ឃ្លាន​អាហា​រណាស់​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/04  Category:ជំងឺទូទៅ