ក្រុម​បាល់បោះ​អា​មេ​រិ​ក​ស្នាក់​នៅ​លើ​នាវា​ទេសចរណ៍​មិន​នៅ​ក្នុង​ជំរំ​កីឡាករ​របស់​ប្រេ​ស៊ី​ល

ក្រុមកីឡា​បាល់បោះ​ទាំង​បុរស និង​ស្ដ្រី​អា​មេ​រិ​ក​ត្រូវ​បាន​សមាគម​បាល់បោះ​របស់​ខ្លួន​រៀបចំ​ឱ្យ​សម្រាក​យ៉ាង​សប្បាយ​រីករាយ​នៅ​ក្នុង​នាវា​ទេសចរណ៍​ដ៏​ទំនើប​មួយ​ដោយ​មិន​ខ្វល់​ទៅ​សម្រាក​ក្នុង​ជំរំ​កីឡា​របស់​ប្រេ​ស៊ី​ល​ដែល​កំពុង​មាន​បញ្ហាទាំង​ផ្នែក​អនាម័យ និង​សុវត្ថិភាព ។

ក្រុម​បាល់បោះ​អា​មេ​រិ​ក​សង្ឃឹម​ឈ្នះ​មេដាយ​នៅ​ក្នុង​ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​៥ សីហា នេះ ទើប​ទទួល​ការ​យកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​សមាគម​បាល់បោះ​របស់​ប្រទេស​ខ្លួន​ដូច​ជា​ឱ្យ​សម្រាក​នៅ​លើ​នាវា​ទេសចរណ៍ និង​មាន​ប៉ូលិស​ការពារ​២៤​ម៉ោង​ជាដើម ៕