ជំនួបរបស់បឹងកេត និងណាហ្គាវើល នៅសប្តាហ៍នេះ ត្រូវបានលើកពេល

អ្នកទស្សនា ដែលទន្ទឹងរងចាំមើលការប្រកួតរវាងក្រុមកំពុងឈរនៅកំពូលតារាង បឹកេតអង្គរង និងណាហ្គាវើល ដែលកំពុងឈរនៅលេខរៀងទី៣នៃក្របខ័ណ្ឌកំពូលកម្ពុជា ឆ្នាំ២០១៦ អាចនឹងមានការខកចិត្តជាថ្មីម្តងទៀត ខណៈការជួបគ្នារបស់ក្រុមទាំង២ ដែលគ្រោងធ្វើនៅថ្ងៃអាទិត្យ ទី៧ ខែសីហា ចុងសប្តាហ៍នេះ ត្រូវបានគណៈកម្មការរៀបចំការប្រកួតរបស់សហព័ន្ធកីឡាបាត់ទាត់កម្ពុជា លើកពេលប្រកួតនោះ។

khmer-hotnews

លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល បានប្រាប់មុននេះបន្តិចថា ក្រុមរបស់លោក នឹងត្រូវសម្រាកនៅក្នុងសប្តាហ៍នេះ ព្រោះជំនួបជាមួយក្រុមបឹងកេតអង្គរ ដែលដំបូងឡើយត្រូវធ្វើនៅថ្ងៃអាទិត្យខាងមុខនេះ ត្រូវបានសហព័ន្ធលើកពេលនោះ ព្រោះគេចង់ទុកគូនេះប្រកួតនៅចុងរដូវកាល ប៉ុន្តែលោកក៏មិនទាន់ដឹងច្បាស់ដែរថា ត្រូវដាក់ឲ្យប្រកួតជាក់លាក់ឡើងវិញនៅថ្ងៃណានោះដែរ។

ជុំវិញបញ្ហានេះមន្រ្តីសហព័ន្ធកីឡាបាល់ទាត់មួយរូប បានប្រាប់ថា៖«ការប្រកួតរវាងក្រុមបឹងកេតអង្គរ និងក្រុមណាហ្គាវើល នៅសប្តាហ៍នេះ ពិតជាត្រូវបានលើកពេលមែន ប៉ុន្តែលោកមិនទាន់បានធ្វើកម្មវិធីប្រកួតថ្មីនេះនៅឡើយទេ ហើយក្រុមបឹងកេត និងណាហ្គាវើល ត្រូវសម្រាក នៅក្នុងការប្រកួតសប្តាហ៍ទី១៥នេះ»៕

The post ជំនួបរបស់បឹងកេត និងណាហ្គាវើល នៅសប្តាហ៍នេះ ត្រូវបានលើកពេល appeared first on CamboSport.