​រឿងអ្វីទៅ? ធ្វើឱ្យ​លោកតា​សម្រេចចិត្ត​ចង.ក​សម្លាប់ខ្លួន​

ខេត្តកណ្តាល ​៖ ​សេចក្តីរាយការណ៍​ឱ្យ​ដឹងថា កាលពីវេលាម៉ោង​០៦ និង​១៥នាទី​យប់​ថ្ងៃទី​០៣ សីហា ២០១៦ ស្ថិត​​នៅ​​ចំណុច​ភូមិ​ព្រៃ​ទទឹង ​ឃុំ​ត្រពាំង​វែង ​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​ មាន​ការភ្ញាក់​ផ្អើល​មួយ ដោយសារ​​​បុរស​ចំណាស់​​ម្នាក់ ​​ជា​​មន្ត្រី​ចូល​និវត្តន៍​​បាន​​ចង.​ក​​ធ្វើ​អត្តឃាត​​​ស្លាប់​​ ដោយគ្មានអ្នកដឹង ។

ប្រភពឱ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ​យ៉ិ​ន ភឿន​​ អាយុ​៧៣​ឆ្នាំ​ មន្ត្រី​នគរបាល​ចូល​និវត្តន៍ មានទីលំ​នៅ​​ក្នុងភូមិ​​កើតហេតុ​ខាងលើ ​។

ប្រភពបន្តថា មុន​ពេល​កើតហេតុ​ ​​លោក​តា​បាន​ដើរ​ចេញពីផ្ទះ​ទៅ​មើល​ស្រែ ​លុះដល់​វេលា​ម៉ោង​កើតហេតុ​​ ស្រាប់តែ​​កូនស្រី​​​​បាន​ប្រទះ​ឃើញ​​ឪពុក(ជនរងគ្រោះ​) ​ចង.ក​​នឹង​​ខ្សែ​គោ​​ជាប់​នឹង​ដើម​ជ្រួយ​ ក្បែរ​​របង​ផ្ទះ​ខាង​ក្រោយ​ស្លាប់បាត់ទៅហើយ តែមិន​ដឹង​មាន​រឿង​អ្វីនោះទេ ។

បន្ទាប់​ពី​​ទទួលដំណឹង​នេះ ​មន្ត្រី​ផ្នែក​ជំនាញ​ស្រុក ​សហការ​ជាមួយ​​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ត្រពាំង​វែង ​បានចុះ​​ធ្វើការ​ពិនិត្យសាក​សព​គឺ​មាន​ស្នាម​ជាំ​ជុំវិញ.​ក​ ​ដែលសន្និដ្ឋាន​ថា ពិតជា​​ស្លាប់​ដោយសារ​ចង.ក​ប្រាកដ​មែន ​។