ជាប់គុកដោយសារប្រើអំពើហិង្សាលើប្រពន្ធ កូន ពេលចេញមកវិញ មិនរាងចាលប្រើអំពើហិង្សាដដែល ប្រពន្ធប្តឹងសមត្ថកិច្ចឲ្យចាប់ដាក់គុកម្តងទៀត

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់រងការចាប់ខ្លួនពីកម្លាំងអាវុធស្រុកម៉ាឡៃអនុវត្តតាមបណ្តឹងរបស់ប្រពន្ធប្រើអំពើហិង្សាមកលើប្រពន្ធ កូន និងឪពុកក្មេក កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ នៅភូមិកោះឈ្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

បុរសបង្កហិង្សាមានឈ្មោះឡុង ឡេម អាយុ ៣២ ឆ្នាំ ទើបចេញពីគុក មិនបានប៉ុន្មានខែនោះផងស្រាប់តែបុរសនោះ វាយធ្វើបាបប្រពន្ធ កូន និងឪពុកក្មេកយ៉ាងដំណំ ។

ជាប់គុកដោយសារប្រើអំពើហិង្សាលើប្រពន្ធ កូន ពេលចេញមកវិញ មិនរាងចាលប្រើអំពើហិង្សាដដែល ប្រពន្ធប្តឹងសមត្ថកិច្ចឲ្យចាប់ដាក់គុកម្តងទៀត

យោងតាមពាក្យបណ្តឹងរបស់ឈ្មោះចេវ សុខឃេន ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិកោះឈ្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានប្តឹងចោទប្រកាន់លើឈ្មោះ ឡុង ឡេម ត្រូវជាប្តីបានប្រើអំពើហិង្សាលើរូបនាងនិងកូននិងឪពុកក្មេក ។

លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអោយដឹងថា បើតាមការអះអាងរបស់ប្រពន្ធ បាននិយាយប្រាប់ថា បុរសជាប្តីនោះកន្លងមកធ្លាប់ជាប់គុកម្តងរួចមកហើយ ដោយសារតែវាយធ្វើបាបប្រពន្ធកូននិងឪពុក បានប្តឹងដាក់គុកពេលដែលជាប់គុកនោះប្តីបានអង្វរប្រពន្ធឲ្យដកពាក្យបណ្តឹង ដោយខ្លួនសន្យាថា ឈប់ប្រើអំពើហិង្សាលើកូនប្រពន្ធទៀតហើយ ។ ក្រោយពេលចេញពីគុកមិនបានប៉ុន្មានខែផងវាយធ្វើបាបប្រពន្ធកូនខ្លាំងជាងមុនទៀត ។

ជាក់ស្តែងនៅម៉ោង១០ព្រឹក ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ នោះជនសង្ស័យឈ្មោះឡុង ឡេម បានស្រែកជេរកូននិងធ្វើការវាយប្រពន្ធយ៉ាងចាស់ដៃនិងបំផ្លាញសម្ភារ:ខ្ទេចខ្ទីអស់និងគំរាមថា សម្លាប់ចោលមួយពូជទាំងឪពុកក្មេកទៀតផង ដោយស៊ូទ្រាំលែងបានទង្វើរបស់ប្តី ។ ប្រពន្ធបានទៅដាក់ពាក្យប្តឹងនៅអាវុធហត្ថស្រុកម៉ាឡៃ ។ ក្រោយពីបានទទួលពាក្យបណ្តឹងហើយនោះ កម្លាំងអាវុធហត្ថស្រុកម៉ាឡៃចុះទៅដល់កន្លែងកើតហេតុរួចធ្វើការឃាត់ខ្លូនហើយបញ្ជូនជនសង្ស័យមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរបន្ត ។ នៅមុខអាវុធហត្ថខេត្ត បុរសនោះសារភាពពិតជាបានប្រើអំពើហិង្សាលើប្រពន្ធកូននិងឪពុកពិតដូចពាក្យបណ្តឹងនេះម៉ែន ។ ក្រោយជនសង្ស័យត្រូវបានអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕ សំ វិច្ឆិកា

ប្រភព៖ Nokorwatnews

  • ជាប់គុកដោយសារប្រើអំពើហិង្សាលើប្រពន្ធ កូន ពេលចេញមកវិញ មិនរាងចាលប្រើអំពើហិង្សាដដែល ប្រពន្ធប្តឹងសមត្ថកិច្ចឲ្យចាប់ដាក់គុកម្តងទៀត已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/04  Category:ជីវិតនិងសង្គម
Tags: