ឈួន ស្រី​ម៉ៅ មកលេង​ស្រុក​ស្ងាត់ៗ​

6 Videos


តារាចម្រៀងនាង ឈួន ស្រីម៉ៅ ដែលត្រូវជាប្អូនស្រីរបស់ ឈួន សុវណ្ណឆៃ បាននាំស្វាមីរបស់ខ្លួនមកលេងស្រុកខ្មែរ បន្ទាប់ពីបានចេញទៅរស់នៅសហរដ្ឋអាេមរិកអស់ពេលជិតមួយឆ្នាំ ។ គេមិនដឹងថាការវិលត្រឡប់របស់នាងលើកនេះក្នុងគោលបំណងអ្វីនោះទេ ពីព្រោះនាងត្រឡប់មកស្ងាត់ៗ ។

ឈួន ស្រី​ម៉ៅ មកលេង​ស្រុក​ស្ងាត់ៗ​

គ្រាន់តែមកដល់ស្រុកខ្មែរភ្លាម ឈួន ស្រីម៉ៅ បាននាំបងប្អូននិងស្វាមីរបស់ខ្លួនចេញទៅកំសាន្តនៅប្រទេសថៃរួមគ្នាយ៉ាងសប្បាយរីករាយ ក្រៅពីនេះនាងនាំគ្រួសារចេញទៅដើរកំសាន្តតាមខេត្តក្រុងនានាថែមទៀតផង ។ ឈួន ស្រីម៉ៅ មកស្រុកខ្មែរលើកនេះ គឺស្ងប់ស្ងាត់បំផុតដែលមានតែមិត្តភក្តិស្និទ្ធស្នាលនិងក្រុមគ្រួសារប៉ុណ្ណោះដែល ដឹងអំពីរឿងនេះ ។

ឈួន ស្រី​ម៉ៅ មកលេង​ស្រុក​ស្ងាត់ៗ​

ឈួន ស្រីម៉ៅ នៅពុំទាន់មានកូននៅឡើយទេ នាងនៅតែស្រស់ស្អាត រាងតូចស្រឡូន និង Cute គួរឲ្យស្រលាញ់ដូចមុនដដែល ។ បើតាមប្រភពព័ត៌មានពីអ្នកសិល្បៈបានបង្ហើបប្រាប់ថា ដំបូង ឈួន ស្រីម៉ៅ ចង់មកស្រុកខ្មែរតែម្នាក់ឯងទេ ប៉ុន្តែស្វាមីនាងមិនព្រមទើបសុខចិត្តមកលេងព្រមគ្នាតែម្តង ។

ឈួន ស្រី​ម៉ៅ មកលេង​ស្រុក​ស្ងាត់ៗ​

ក្រៅពីមកលេងស្រុកខ្មែរ ឈួន ស្រីម៉ៅ មានគម្រោងនឹងបើមុខរបររកស៊ីថ្មីមួយនៅក្នុងស្រុកខ្មែរផងដែរ ដោយចូលហ៊ុនជាមួយបងស្រីរបស់នាង ។ ឈួន ស្រីម៉ៅ នៅពុំទាន់ត្រឡប់ទៅវិញទេ នាងចង់ចំណាយពេលវេលាច្រើននៅជួបជុំគ្រួសារ នាងក៏មានគម្រោងយកកូនភ្លាមៗដែរ ប៉ុន្តែមិនទាន់មាន ៕ អាលីណា

ឈួន ស្រី​ម៉ៅ មកលេង​ស្រុក​ស្ងាត់ៗ​ឈួន ស្រី​ម៉ៅ មកលេង​ស្រុក​ស្ងាត់ៗ​ឈួន ស្រី​ម៉ៅ មកលេង​ស្រុក​ស្ងាត់ៗ​ឈួន ស្រី​ម៉ៅ មកលេង​ស្រុក​ស្ងាត់ៗ​ឈួន ស្រី​ម៉ៅ មកលេង​ស្រុក​ស្ងាត់ៗ​ឈួន ស្រី​ម៉ៅ មកលេង​ស្រុក​ស្ងាត់ៗ​