លោក ឱក ព្រហ្ម​សុ​ដ​ន្ត្រៈ ធ្វើ​បាឋកថា​ស្តីពី​តួនាទី​បុរស​ក្នុង​សិល្បៈ​របាំ​បុរាណ​នា​ម៉ោង​៦​ល្ងាច​នេះ​ និពន្ធដោយ : រ៉ឹម ភារី       August-04-2016, 4:35 pm         192

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក ឱក ព្រហ្ម​សុ​ដ​ន្ត្រៈ ធ្វើ​បាឋកថា​ស្តីពី​តួនាទី​បុរស​ក្នុង​សិល្បៈ​របាំ​បុរាណ​នា​ម៉ោង​៦​ល្ងាច​នេះ​​ភ្នំពេញ​៖ បច្ចុប្បន្ន ទម្រង់​សិល្បៈ​របាំ​បុរាណ ត្រូវបាន​មនុស្ស​ជាច្រើន​យល់ថា​ជា​«​ទម្រង់​សិល្បៈ​ស្ត្រី​» ទោះបី​មាន​វត្តមាន​បុរស​នៅលើ​និង​ក្រោយ​ឆាក​ក៏ដោយ​។ លោក ឱក ព្រហ្ម​សុ​ដ​ន្ត្រៈ ដែលមាន​ដើមកំណើត​នៅ​អាមេរិក នឹងធ្វើ​បាឋកថា​មួយ ដើម្បី​ពិនិត្យ​លើ​តួនាទី​ជា​ប្រវត្តិសាស្ត្រ​របស់​បុរស ដែល​ចូលរួមចំណែក​ទន្ទឹមនឹង​ស្ត្រី នៅក្នុង​ការធានា ភាពរឹងមាំ និង​ការរីកលូតលាស់ នៃ​ទម្រង់​សិល្បៈ​ខ្មែរ​។​

​លោក ព្រហ្ម សុ​ដ​ន្ត្រៈ នឹង​ពិនិត្យ​លើ​ភស្តុតាង សិលាចារឹក​តាម​ប្រាសាទ បដិមា​គន្ថី​ក្នុងសម័យ​អង្គរ ឯកសារ​និង​សំណេរ​នរវិទ្យា ទំនាក់ទំនង​ផ្លាស់ប្តូរ​វប្បធម៌​និង​ទេវ​កថា ព្រមទាំង​ខ្សែភាពយន្ត​និង​វីដេអូ​សម័យ​ទំនើប​ផងដែរ ដើម្បី​បំភ្លឺ​អំពី​តួនាទី​និង​ការចូលរួមចំណែក​រប​ស់ បុរស​ក្នុងការ​ថែរក្សា​នូវ​ព្រលឹង និង​ចំណេះដឹង​នៃ​សិល្បៈ​របាំ​បុរាណ​ខ្មែរ​។ បន្ទាប់ពី​បាឋកថា នឹងមាន​ការសម្តែងរ​បាំ​ដោយ លោក ព្រហ្ម​សុ​ដ​ន្ត្រៈ និង​ក្រុម​របាំ​នា​ដ្យ​រស ដែលជា​ក្រុម​របាំ​ថ្មី​មួយ​នៅ​ប្រទេស​កម្ពុជា​។​

​ការចូលរួមចំណែករ​បស់​បុរស នៅក្នុង​របាំ​បុរាណ​ខ្មែរ ដែលមាន​ការសម្តែងរ​បាំ​ដោយ ឱក ព្រហ្ម​សុ​ដ​ន្ត្រៈ និង ក្រុម​របាំ​នា​ដ្យ​រស គឺ​នឹង​ប្រព្រឹត្តទៅ​ម៉ោង​៦​ល្ងាច​ថ្ងៃទី​០៤ ខែ សីហា ឆ្នាំ ២០១៦​នេះ នៅ​សាល​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព ក្នុង​រាជធានី​ភ្នំពេញ ដែល​ទស្សនិកជន​អាច​ចូលរួម​ទស្សនា​ដោយ​មិន​គិតថ្លៃ​៕