មូលហេតុ​៦យ៉ាង អ្នក​គួរ​ទទួល​ទាន​ទឹក​ក្តៅ​មួយ​កែវ មុន​អាហារ​ពេល​ព្រឹក ​រៀង​រាល់​ថ្ងៃ

យើងទាំងអស់គ្នាមានទម្លាប់នៅពេលព្រឹក ក្នុងការចាប់ផ្តើមថ្ងៃថ្មី និងធ្វើអ្វីដំបូងបង្អស់ ក្រោយក្រោកពីដំណេក។ អ្នកខ្លះទទួលទានទឹកតែមួយកែវ ខ្លះទទួលទានកាហ្វេ ឬ អាហារពេលព្រឹក ខណៈអ្នកខ្លះទៀតមិនទទួលទានអ្វីទាំងអស់។ ទោះបីជាអ្នកមានទម្លាប់ណាមួយក៏ដោយ តែអ្នកគួរតែប្តូរមកទទួលទានទឹកក្តៅមួយកែវ ក្រោយក្រោកពីដំណេក មុនពេលទទួលទានអាហារពេលព្រឹក ជារៀងរាល់ថ្ងៃវិញ។

មូលហេតុ​៦យ៉ាង អ្នក​គួរ​ទទួល​ទាន​ទឹក​ក្តៅ​មួយ​កែវ មុន​អាហារ​ពេល​ព្រឹក ​រៀង​រាល់​ថ្ងៃ

ការទទួលទានទឹកក្តៅឧណ្ហៗមួយកែវ ចូលទៅក្នុងក្រពះដែលទទេស្អាតនៅពេលព្រឹក នឹងជួយដល់ប្រព័ន្ធរំលាយអាហារ ធ្វើឲ្យការរំលាយអាហារកាន់តែប្រសើរឡើង និងជួយលាងសម្អាតជាតិពុលចេញពីរាងកាយរបស់អ្នកទៀតផង។

ខាងក្រោមនេះគឺជាមូលហេតុទាំង៦យ៉ាង ដែលអ្នកគួរទទួលទានទឹកក្តៅមួយកែវ មុនអាហារពេលព្រឹក ជារៀងរាល់ថ្ងៃ៖

១) កម្ចាត់ជាតិពុលចេញពីរាយកាយ

ការផឹកទឹកក្ដៅឧណ្ហៗនាពេលព្រឹកជួយឲ្យរាយកាយអ្នកកម្ចាត់ជាតិពុលដែលអាចបង្កគ្រោះថ្នាក់ចេញទាំងអស់។ ទឹក ជួយបំបែកអាហារនៅក្នុងក្រពះ និងធ្វើឲ្យមុខងាររបស់ប្រព័ន្ធរំលាយអាហារកាន់តែប្រសើរឡើង។

២) ជួយឲ្យការរំលាយអាហាររបស់អ្នកកាន់តែប្រសើរ

វាជួយឲ្យការរំលាយអាហាររបស់អ្នកកាន់តែប្រសើរឡើង ហើយធ្វើឲ្យរាងកាយរបស់អ្នកដំណើរការបានយ៉ាងល្អទៀតផង។ វាក៏ជួយកម្ចាត់ការឈឺពោះ ឬក្រពះ ដែលតែងបង្កឡើងដោយការរំលាយអាហារយឺត និង មិនត្រឹមត្រូវ។

៣) បន្ថយការឈឺចាប់

មនុស្សជាច្រើនបានរកឃើញថា ការទទួលទានទឹកក្តៅ អាចកាត់បន្ថយការឈឺចាប់បាន ជាពិសេសក្នុងករណី ឈឺចាប់ពេលមករដូវ។ កម្ដៅពីទឹក នឹងជួយឲ្យសាច់ដុំក្រពះរបស់អ្នកសម្រាក និងកាត់បន្ថយការឈឺចាប់។

៤) ជួយសម្រកទម្ងន់

ទឹកក្តៅអាចជាអាហារដែលជួយឲ្យអ្នកសម្រកទម្ងន់បានយ៉ាងល្អឥតខ្ចោះ នៅពេលទទួលទានវាជាមួយនឹង របបអាហារដែលជួយឲ្យសុខភាពល្អ និងនៅពេលធ្វើលំហាត់ប្រាណមួយចំនួន។ ទឹកក្តៅបង្កើនសីតុណ្ហភាពក្នុងខ្លួនរបស់អ្នក បង្កើនល្បឿននៃការរំលាយអាហារ និងជួយដុតកាឡូរីបានយ៉ាងរហ័សទៀតផង។

៥) ធ្វើឲ្យចលនាឈាមរត់កាន់តែប្រសើរ

ទឹកក្តៅឧណ្ហៗនឹងជួយបង្កើនល្បឿនចលនាឈាមរត់ និងលើកកម្ពស់សុខភាពអ្នកទាំងមូល។

៦) បន្ថយភាពចាស់

ទឹក អាចជួយអ្នកទប់ស្កាត់ភាពចាស់មុនអាយុបាន។ នៅពេលដែលរាងកាយរបស់អ្នក ពោរពេញទៅដោយសារជាតិពុល វានឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពទាំងមូល រួមទាំងរូបរាងកាយខាងក្រៅផងដែរ ហើយនឹងធ្វើឲ្យអ្នកមើលទៅចាស់មុនអាយុ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកទទួលទានទឹកក្តៅរៀងរាល់ព្រឹក រាងកាយរបស់អ្នកនឹងកម្ចាត់ជាតិពុលបានយ៉ាងឆាប់រហ័ស ធ្វើឲ្យដំណើរនៃភាពចាស់យឺត និង ជួយឲ្យស្បែករបស់អ្នកកាន់តែតឹងណែន ផងដែរ៕

ប្រភព ៖sabay

  • មូលហេតុ​៦យ៉ាង អ្នក​គួរ​ទទួល​ទាន​ទឹក​ក្តៅ​មួយ​កែវ មុន​អាហារ​ពេល​ព្រឹក ​រៀង​រាល់​ថ្ងៃ已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/08/04  Category:សុខភាព
Tags: