ប៉ែន សុ​ផានី ក្តុកក្តួល​ខ្លាំង​នៅពេល​មិនបាន​ទៅ​ចូលរួម​ពិធី​ហែសព​លោក ហង្ស ផល្លី​មធុ​រ៉ា​

6 Videos


បន្ទាប់ពីដំណឹងទទួលមរណភាពរបស់តារាជើងចាស់ ហង្ស ផល្លីមធុរ៉ា បានចែកចាយពេញបណ្តាញសង្គមរួចមក បានធ្វើឱ្យមិត្តសិល្បករ ជាពិសេសតារាសម្តែងជំនាន់លោកតែម្តងមានអារម្មណ៍ក្តុកក្តួល និង សោកស្តាយយ៉ាងខ្លាំង នៅពេលបានឮដំណឹងនេះ ក្នុងនោះអ្នកនាង ប៉ែន សុផានី ដែលប្រិយមិត្តស្គាល់ថាជាតារាសម្តែងរួមជំនាន់ជាមួយលោកម្នាក់ដែរនោះក៏មិនខុសពីបណ្តាមិត្តសិល្បករដទៃទៀតដែរ ពោលគឺអ្នកនាងបានបង្ហាញពីអារម្មណ៍សោកស្តាយយ៉ាងខ្លាំង ។

ប៉ែន សុ​ផានី ក្តុកក្តួល​ខ្លាំង​នៅពេល​មិនបាន​ទៅ​ចូលរួម​ពិធី​ហែសព​លោក ហង្ស ផល្លី​មធុ​រ៉ា​

បើតាមបទសម្ភាសខ្លីជាមួយ «ប្រជាប្រិយ» អ្នកនាង ប៉ែន សុផានី បាននិយាយដោយភាពក្តុកក្តួលថា អ្នកនាងមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំង ព្រោះមិនដែលធ្លាប់បានដឹងដំណឹងថាលោក ហង្ស ផល្លីមធុរ៉ា ធ្លាក់ខ្លួនឈឺឡើយ តែនៅពេលដឹងគឺជាដំណឹងទទួលមរណភាពទៅវិញ ។ អ្នកនាង ប៉ែន សុផានី បានបន្តថា អ្នកនាងក៏បានទៅចូលរួមក្នុងពិធីបុណ្យសពអតីតមិនរួមជំនាន់រូបនេះដែរ ប៉ុន្តែអ្នកនាងសោកស្តាយជាពន់ពេលដែលមិនបានទៅចូលរួមហែសពនៅថ្ងៃបូជា ដោយសារតែមានភារកិច្ចជាប់ខ្លួន ហើយនៅឆ្ងាយពេក ។

ប៉ែន សុ​ផានី ក្តុកក្តួល​ខ្លាំង​នៅពេល​មិនបាន​ទៅ​ចូលរួម​ពិធី​ហែសព​លោក ហង្ស ផល្លី​មធុ​រ៉ា​

ជាមួយគ្នានេះដែរអ្នកនាងឆ្លៀតបន្ថែមជាចុងក្រោយថា អ្នកនាងសឹងតែស្រក់ទឹកភ្នែកនៅពេលអាក់ខានមិនបានទៅចូលរួមជូនដំណើរមិត្តរួមជំនាន់ជាលើកចុងក្រោយ ដែលអ្នកនាងបានឃើញត្រឹមតែទិដ្ឋភាពតាមបណ្តាញសង្គមដ៏ស្រងេះស្រងោចប៉ុណ្ណោះ ។

ប៉ែន សុ​ផានី ក្តុកក្តួល​ខ្លាំង​នៅពេល​មិនបាន​ទៅ​ចូលរួម​ពិធី​ហែសព​លោក ហង្ស ផល្លី​មធុ​រ៉ា​

គួររំឭកដែរថា លោក ហង្ស ផល្លីមធុរ៉ា បានទទួលមរណភាពនៅវេលាទៀបភ្លឺថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១៦ កន្លងមក ដោយសារជំងឺដុះដុំសាច់ក្នុងខួរក្បាល នៅមន្ទីរពេទ្យរុស្ស៊ី ៕

                                                                                             សាកល

ប៉ែន សុ​ផានី ក្តុកក្តួល​ខ្លាំង​នៅពេល​មិនបាន​ទៅ​ចូលរួម​ពិធី​ហែសព​លោក ហង្ស ផល្លី​មធុ​រ៉ា​