​ថៅកែម៉ាស្សា​ខឹង​បម្រើភ្ញៀវ​មិន​​​​ចំ​​​​​កន្លែង អត់បើកលុយឱ្យនាង​

រាជធានី​ភ្នំពេញ ​៖ នារសៀលថ្ងៃទី​០៤ សីហា ២០១៦ ​​មាន​នា​រី​ម្នាក់​បម្រើ​​ការងារ​ផ្នែក​​កក់សក់​នៅ​ក្នុង​​ហាង​ម៉ាស្សា​យីហោ «ម៉ី​ស៊ី​ជិន» បាន​ធ្វើ​ដំណើរ​​មក​កាន់​សាលាសង្កាត់​ចោម​​ចៅ ​ដាក់​ពាក្យ​ប្ដឹង​សុំ​ឱ្យ​​អាជ្ញាធរ​​ជួយ​ស្វែងរក​យុត្តិធម៌ ។

នារី​រូបនោះ​​ ឈ្មោះ​លឹ​ម ចន្ទី អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​សាមគ្គី​៤ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ទៅ​ដាក់​ពាក្យបណ្ដឹង នៅ​សាលាសង្កាត់​ចោម​ចៅ ​​។  នាង​បាន​អះអាង​​​ថា នាង​​ជា​បុគ្គលិក​ផ្នែក​​កក់សក់ និង​លាងមុខ​ទេ ប៉ុន្តែ​ត្រូវ​​​ថៅកែ​ជនជាតិ​​ចិន​ប្រើ​ខុស​ជំនាញ ​ឱ្យ​​នាង​ទៅ​ម៉ាស្សា ហើយដោយ​នាង​​មិន​អាច​ធ្វើ​អ្វី​តាម​ភ្ញៀវ​កុម្ម៉ង់​បាន ជា​ពិសេស​មិន​ន​អាច​ទទួល​នូវ​ការប្រមាថ​ពី​សំណាក់​ភ្ញៀវ និង​ការ​បង្ខំ​ឱ្យ​​នាង​ធ្វើ​ផ្ដេសផ្ដាស​បាន​នោះ ក៏ត្រូ​វ​ថៅកែ​​ស្ដីបន្ទោស​​​​យ៉ាងខ្លាំង ​។

ខណៈនោះ​ នាង​បាន​សុំ​ឈប់ ព្រោះតែ​នាង​មិន​អាច​ធ្វើការ​ខុស​ជំនាញ ក្រៅពី​ផ្នែកកក់សក់ និងលាងមុខ​បាន​ ហើយ​នៅ​មុន​ពេល​សុំ​ឈប់ នាង​បាន​ជូនដំណឹង​ទៅ​ថៅកែ​រយៈពេល​ជាង​​១០​ថ្ងៃមុន​ ទៅ​តាម​ច្បាប់​ការ​ងារ​ហាង​នោះ​រួច​​ហើយ​ ។ លុះ​​​នាង​បើក​​លុយ ត្រូវ ថៅកែ​​មិន​ព្រម​បើក​ឱ្យ មិនតែប៉ុណ្ណោះ ទាំង​ថៅកែ​ជនជាតិ​ចិន និង​អ្នកបកប្រែ​រួម​ទាំង​មេកា​រជនជាតិ​ខ្មែរ​ឯង​ប្រាប់​ថា​ ឱ្យ​​នាង​ទៅ​ប្ដឹង​​ណា​​​ប្ដឹង​ទៅ ទើប​នាង​សម្រេចចិត្ត រ​ត់រកឱ្យ​​អាជ្ញាធរ​ជួយ​ ។

នារី​នោះប្រាប់ទៀត​​ថា នាង​គឺជា​បុគ្គលិកផ្នែក​កក់សក់ និង​លាងមុខ​នៅ​ក្នុង​ហាងនោះ មិនមែន​ជា​បុគ្គលិក​ផ្នែក​ម៉ាស្សា​នោះ​ឡើយ ហើយ​នាង​ក៏​មិន​ចេះ​ការងារ​ម៉ាស្សា​អី​ដែរ ប៉ុន្តែ​ថៅកែ​ប្រើ​មិនចំ​គោលដៅ និង​ខុស​ជំនាញ​ដែល​នាង​មិន​អាច​ធ្វើ​បាន ទៅ​តាម​អ្វី​ដែល​ភ្ញៀវ​កុម្ម៉ង់ ម្យ៉ាង​នាង​ភ្ញៀវ​ជនជាតិ​ចិន ដែល​ចូល​ទៅ​ម៉ាស្សា​នោះ ខូច​ៗ​ណាស់​ប្រមាថមើលងាយ បង្ខំ​ឲ្យ​នាង​ធ្វើ​អ្វី​ដែល​នាង​អៀន​ខ្មាស​។​

លុះ​ពេល​​នាង​ធ្វើ​មិន​បាន ត្រូវ​បាន​ថៅកែ​រករឿង ទើប​នាង​សុំ​ឈប់ ដោយ​នាង​បាន​ប្រាប់​ថៅកែ​តាំងពី​​ថ្ងៃ​ទី​២៥ ​កក្កដា ​មកម្ល៉េះ​ នាង​សុំ​ឈប់​នៅ​ថ្ងៃ​ទី​១ ​សីហា ​គឺ​គោរព​ទៅ​តាម​ច្បាប់​ការងារ ដែល​គិត​រហូត​មក​ដល់ ពេល​នេះ​មាន​រយៈពេល​១០​ថ្ងៃ​ហើយ​។

ប្រភព​ដដែល​បាន​បន្ត​ថា លុះដល់​ពេល​កំណត់​ត្រូវ​ឈប់ នាង​សុំ​បើកប្រាក់​ឈ្នួល​​១៨០​ដុល្លារ ត្រូវថៅកែ​មិន​ព្រម​បើកឱ្យ និង​បាន​រួមដៃគ្នា​ជាមួយអ្នកបកប្រែ និង​មេការ​ដែល​ជា​ជនជាតិ​ខ្មែរជំរុញ​ឱ្យ​នាង​ប្ដឹងដោយ​និយាយ​ថា អត់​បើក​ឲ្យ​ទេ ​ចង់ទៅ​ប្ដឹង​អាណា​ក៏​ទៅ​ប្ដឹង​ទៅ​ ។

​នាង​ធ្វើការ​ទីនោះ​ បាន​រយៈ​ពេល​២​ខែប៉ុណ្ណោះ ហើយ​នាង​ទើប​បើក​លុយ​បាន​១​ខែ​មុន​​ទេ នៅ​សល់​១​ខែ​ចុង​ក្រោយ​នេះ ថៅកែ​មិន​ព្រម​​បើកឱ្យ និង​បង្ខំ​ឲ្យ​ប្ដឹង​ទៀត ដែល​បាន​ធ្វើ​ឲ្យ​នាង​មានការ​ឈឺចិត្ត​ខ្លាំង​ណាស់ ទើប​សម្រេចចិត្ត​ទៅ​ដាក់​ពាក្យ​បណ្ដឹងសុំ ឲ្យ​អាជ្ញា​ធរ​ជួយ​ដោះស្រាយ​។​មិនតែប៉ុណ្ណោះ​កន្លង​មក​ក៏​មាន​ស្ត្រី​ដែល​បម្រើ​ការងារ​នៅ​ក្នុង​នោះ​ធ្លាប់​មាន​បញ្ហា​ដូច​ជា​រឿង​នាង​ដូច្នេះ​ដែរ គេ​និយាយ​ប្រាប់​ថា ​ទីនោះមាន​បញ្ហា​មិន​ចេះ​ចប់​ទេ ប៉ុន្តែ​នាង​មិន​ជឿ​ ទើបតែ​ពេល​នេះ​រឿង​ធ្លាក់​មក​លើ​ខ្លួន​ឯង ទើប​នាង​ជឿ​។

មន្ត្រី​សាលាសង្កាត់​ចោម​ចៅ​បាន​ឱ្យ​​ដឹង​ថា បាន​ទទួល​ពាក្យបណ្ដឹង​របស់​ស្ត្រ​រង​គ្រោះ​ខាងលើ​នោះរួច​ហើយ ហើយ​ក៏​បាន​ធ្វើ​លិខិត​អញ្ជើញ​ថៅកែ​ហាង​មួយ​នោះ ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ ដើម្បី​ដោះស្រាយ​គ្នា នា​​វេលា​រសៀល​ថ្ងៃ​ទី០៤ ​សីហា ដែរ ​ប៉ុន្តែ​ពុំ​ទាន់​​ដឹង​ថា ថៅកែ​នោះ​ព្រម​ចូលខ្លួន​ទៅ​ ឬ​អត់​នោះ​ឡើយ ។