ពៅ លីដា ធ្វើខួបកំណើតគម្រប់អាយុ ២៦ ឆ្នាំល្ងាចនេះ !

6 Videos


ពៅ លីដា កំពុងត្រៀមខ្លួនធ្វើខួបកំណើតគម្រប់អាយុ ២៦ ឆ្នាំនៅល្ងាចនេះនៅភោជនីយដ្ឋាន វីហ្វ្រេន បឹងត្របែក ។ បើតាមដឹងនេះជាលើកទីពីរហើយដែលតារាសម្តែង ពៅ លីដា ធ្វើខួបកំណើតជា លក្ខណៈអធិក អធមដោយមានការចូលរួមសំណាក់តារាប្រុសស្រីជាច្រើនដួង ។

ពៅ លីដា ធ្វើខួបកំណើតគម្រប់អាយុ ២៦ ឆ្នាំល្ងាចនេះ !

តារាសម្តែង ពៅ លីដា បានអញ្ជើញភ្ញៀវប្រុសស្រីដែលភាគច្រើនជាអ្នកសិល្បៈចូលរួមនៅក្នុងថ្ងៃ ខួបកំណើត របស់នាងនៅល្ងាចនេះ ។ ពិធីខួបកណើតរបស់នាងរៀបចំធ្វើនៅភោជនីយដ្ឋានវីហ្វ្រេន ។ មានការបង្ហើបថា ឆ្នាំនេះ ពៅ លីដា លេងធំគួរសម តែយ៉ាងណាគេមិនបានដឹងថា ត្រៀមថវិការប៉ុន្មាន សម្រាប់ចំណាយក្នុងពិធីរបស់ខ្លួននោះទេ ។ ល្ងាចនេះ ពៅ លីដា ក៏បានត្រៀមឈុតសម្លៀកបំពាក់យ៉ាង ស្រស់ស្អាតសម្រាប់ ពិធីពិសេសរបស់ខ្លួនផងដែរ ។ រង់ចាំមើលថា តើ ពៅ លីដា និងទទួលបានកាដូ ពិសេសអ្វីពីសំណាក់មនុស្សសំខាន់នោះ? ។

ពៅ លីដា ធ្វើខួបកំណើតគម្រប់អាយុ ២៦ ឆ្នាំល្ងាចនេះ !

គូរបញ្ជាក់ថា នេះជាលើកទីពីរហើយដែល ពៅ លីដា បានធ្វើខួបកំណើតជាលក្ខណៈធំដុំ ។ អាច និយាយថា ៥ ឆ្នាំ នាងធ្វើពិធីធំម្តង ។ គេចាំបានថា កាលពីឆ្នាំ ២០១១ ពៅ លីដា បានធ្វើខួបកំណើតគម្រប់ អាយុ ២១ ឆ្នាំ យ៉ាងអធិកអធមនៅភោជនីយដ្ឋានវិមានចរណៃ ។ ប៉ុន្តែឆ្នាំក្រោយៗមកនាងធ្វើជា ខួបកំណើតជាលក្ខណៈតូចតាចជួបជុំគ្រួសារតែប៉ុណ្ណោះ ។

ពៅ លីដា ធ្វើខួបកំណើតគម្រប់អាយុ ២៦ ឆ្នាំល្ងាចនេះ !

មួយរយៈចុងក្រោយនេះគេសង្កេតឃើញ ពៅ លីដា មានយីអ៊ុនឡើងគួរសមទាំងការងារសិល្បៈ និង ការរកស៊ី ។ សព្វថ្ងៃនាងកំពុងមមាញឹកថតរឿងពីរផ្ទួនៗដែលមានដូចជារឿង «ចាប៉ីនាគត្រាច់ចរ» និង រឿង « ស្នេហ៏បញ្ច្រាស់ទិស» ក្នុងតំែណងជាតួឯកស្រី ។ ក្រៅពីនេះនាងក៏បានចូលរួមច្រៀងនៅតាមកម្ម វិធីនានាផងដែរ ។

ក្រៅពីសិល្បៈ ពៅ លីដា ក៏ជាម្ចាស់ហាងសាឡន និងជាថៅកែលក់ផ្អកផងដែរ ៕

                                                                                          ចេនី