ហ្សូ​ណូ ប្រកាស​ជំហរ​មិន​ចុះចាញ់​ក្នុង​កម្មវិធី I Am a Singer Cambodia

6 Videos


តារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស លោក ហ្សូណូ បានប្រកាសជំហរមិនចុះចាញ់នោះឡើយ ក្នុងការប្រឡងប្រជែងសមត្ថភាពក្នុងកម្មវិធី I Am a Singer Cambodia ដែលមានសុទ្ធតែតារាវ័យក្មេងសំឡេងខ្លាំងរួមទ្រនំជាមួយគ្នាចូលរួមប្រកួតនោះ ។

ហ្សូ​ណូ ប្រកាស​ជំហរ​មិន​ចុះចាញ់​ក្នុង​កម្មវិធី I Am a Singer Cambodia

លោក ហ្សូណូ បានប្រកាសជំហរក្នុងគណនីហ្វេសប៊ុករបស់លោកប្រកបដោយការតាំងចិត្តថា «ត្រូវតែដើរទៅមុខ ទោះជាការប្រឡងកម្មវិធី I Am A Singer Cambodia លំបាកយ៉ាងណាខ្ញុំនូវតែតស៊ូទៅមុខដោយមិនហត់ឡើយ សូមបងប្អូនជួយគាំទ្ររូបខ្ញុំបាទផង» ។

ហ្សូ​ណូ ប្រកាស​ជំហរ​មិន​ចុះចាញ់​ក្នុង​កម្មវិធី I Am a Singer Cambodia

ក្រៅពីមានរូបរាងស្រស់សង្ហា លោក ហ្សូណូ បានទទួលការគាំទ្រខាងផ្នែកសំឡេងច្រើនគួរសមពីសំណាក់មិត្តៗយុវវ័យ ជាពិសេសទៅលើសមត្ថភាពនៃការបង្ហាញក្បាច់រាំរបស់លោក ។ ទោះបីជាយ៉ាងណា ទាំងនេះគ្រាន់តែជាការតាំងចិត្តរបស់លោកក្នុងការប្រកួតប្រជែងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះ ប៉ុន្តែចំពោះលទ្ធផលថាតើ ហ្សូណូ អាចផ្ដួលគូប្រកួតបានប៉ុន្មាននាក់ទៀតនោះ យើងនៅមិនទាន់អាចសន្និដ្ឋានបាននៅឡើយ ។

ហ្សូ​ណូ ប្រកាស​ជំហរ​មិន​ចុះចាញ់​ក្នុង​កម្មវិធី I Am a Singer Cambodia

ដូច្នេះមានតែរង់ចាំមើលការបង្ហាញសមត្ថភាពរបស់លោកនៅសប្ដាហ៍បន្ដបន្ទាប់ទៀត ៕

                                               ភូមិន្ទ

ហ្សូ​ណូ ប្រកាស​ជំហរ​មិន​ចុះចាញ់​ក្នុង​កម្មវិធី I Am a Singer Cambodia