ចំណាយ​ត្រឹមតែ​១២​នាទី​ក្នុង​មួយថ្ងៃ អ្នក​អាច​ពង្រឹង​សាច់ដុំ​ជើង​របស់​អ្នក​ដោយ​លំ​ហាត់ប្រាណ​មួយ​នេះ​!

ចំណាយ​ត្រឹមតែ​១២​នាទី​ក្នុង​មួយថ្ងៃ អ្នក​អាច​ពង្រឹង​សាច់ដុំ​ជើង​របស់​អ្នក​ដោយ​លំ​ហាត់ប្រាណ​មួយ​នេះ​!

​តើ​អ្នក​ចង់​បាន​ជើង​ដែល​ស្រ​ឡូ​ន និង​សាច់កំ​ភ្លៅ​តឹង​ណែន​ល្អ​ដែរ​ឬទេ​? សូម​កុំ​បារម្ភ ជាមួយនឹង​លំ​ហាត់ប្រាណ ត្រឹម​តែ​រយៈពេល​១២​នាទី​ជា​រៀង​រាល់​ថ្ងៃនេះ នឹង​ជួយ​អ្នក​សម្រេច​បាន​នូវ​បំណងប្រាថ្នា​មួយ​នេះ ។​

តើ​អ្នក​អាច​អនុវត្ត​វា​បាន​ដោយ​វិធី​ណា​?
យោង​តាម​វេបសាយ Mayo Clinic បាន​និយាយថា វិធី​មួយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត ក្នុងការ​កំចាត់​នូវ​ខ្លាញ់​ដែល​លើស​នៅក្នុង​រាងកាយ គឺ​ត្រូវ​ធ្វើការ​រួម​បញ្ចូល​គ្នា​នូវ​ចំណុច​ទាំងបី​នេះ ៖

១.​ផ្លាស់ប្តូរ​ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ​
Mayo Clinic បាន​ណែនាំ​ឲ្យ​កាត់បន្ថយ​នូវ ការទទួល​ខ្លាញ់​មិន​ល្អ​នៅក្នុង​រាងកាយ​។ ទន្ទឹមនឹងនេះ យើង​ក៏​ត្រូវមាន​ការផ្លាស់ប្តូរ​បន្តិចបន្តួច​នៅ​ក្នុង​ជីវិត​ប្រចាំថ្ងៃ ដូច​ជា​ទម្លាប់​នៃ​ការ​ទទួលទាន​អាហារ​ឲ្យបាន​ត្រឹមត្រូវ ឬ​ការ​ឡើងជណ្តើរ​ជើង ជំនួស​ឲ្យ​ការប្រើ​ជណ្តើរយន្ត​។

២.​អនុវត្ត​ការ​ហាត់ប្រាណ​ឲ្យបាន​ជាប្រចាំ​
​បើទោះជា​ពេលដែល​យើង​កំពុងតែ​សម្រាក សាច់ដុំ​ក៏​ធ្វើ​ការដុត​បំផ្លាញ​កាឡូរី​ផងដែរ ។ ចូរ​អនុវត្ត​លំ​ហាត់ប្រាណ​ដែល​អាច​ពង្រឹង​ដល់​សាច់ដុំ​ភ្លៅ និង​កំភួនជើង​។ អ្នក​អាច​ចាប់ផ្តើម ជាមួយនឹង​លំ​ហាត់ប្រាណ​សាមញ្ញៗ​ក្នុង​រយៈពេល ១២​នាទី ហើយ​បន្ទាប់មក​ព្យាយាម​បង្កើន​សកម្មភាព​រាង​កា​យ ឲ្យបាន​ដល់​៣០​នាទី ។​វា​មិន​ត្រឹមតែ​ធ្វើឲ្យ​រាងកាយ​អ្នក​មាំមួន នោះទេ តែ​វា​នឹង​ជួយ​ឲ្យ​សុខភា​ពពី​ខាង​ក្នុង​ខ្លួន​ល្អប្រសើរ​បាន​ផង​ដែរ​៕

​ប្រភព​៖ kreativan
​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។