​បំបាត់​អាកា​រៈពង​បែក​ក្នុង​មាត់​ដោយ​ប្រើ​ប្រេង​ដូង និង​ទឹកឃ្មុំ​

​បំបាត់​អាកា​រៈពង​បែក​ក្នុង​មាត់​ដោយ​ប្រើ​ប្រេង​ដូង និង​ទឹកឃ្មុំ​

​ប្រាកដ​ណាស់​អាកា​រៈពង​បែក​ក្នុង​មាត់​គឺ​ឈឺចាប់ និង​ពិបាក​ទ្រាំ​បំផុត​ជាពិសេស នៅពេល​ដែល​អ្នក​ត្រូវ​ញាំ​អាហារ ឬ​ផឹកទឹក​ម្តងៗ ។ ជំនួស​ឲ្យ​ការប្រើ​ថ្នាំ​ផ្សះ អ្នក​អាច​ប្រើ​វិធី​ធម្មជាតិ​ក្នុង​ការព្យាបាល​វាឲ្យ​ជាសះស្បើយ ដោយ​អ្នក​គ្រាន់តែ​ត្រូវការ​នូវ​គ្រឿងផ្សំ​២​យ៉ាង​ប៉ុណ្ណោះ គឺ​ប្រេងដូង និង​ទឹកឃ្មុំ ។​

​ជាដំបូង អ្នក​ត្រូវ​លាយ​គ្រឿងផ្សំ​ទាំង​ពីរ​មុខ​នេះ​បញ្ចូល​គ្នា ដោយ​ដាក់​វា​ទាំង​ពីរ​ឲ្យ​ស្មើរ​គ្នា​។ យក​ល្បាយ​នេះ​មក​ម៉ាស្សា​ត្រង់​កន្លែង​ដែល​ឈឺចាប់​នៅ​ក្នុង​មាត់ និង​សម្អាត​ត្រង់​កន្លែង​ដែល​មាន​របួស​នេះ ហើយ​ខ្ពុលមាត់​សម្អាត​ជាមួយ​នឹង​ទឹក​ធម្មតា​វិញ​ជា​ការ​ស្រេច ។ អនុវត្ត​វា​ឲ្យបាន​ច្រើន​ដង រហូតដល់​អ្នក​មាន​អារម្មណ៍​ថា​ធូរស្រាល ៕

ប្រភព​៖ narodnamedicina
​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។