ស្ត្រី​មេម៉ាយ​ទីទ័លក្រ​ហើយ​ត្រូវ​ភ្លើង​ឆេះ​ខ្ទម​ខ្ទេច​អស់​ទៀត​

6 Videos


ស្ត្រីមេម៉ាយដែលកំពុងចិញ្ចឹមកូន ២ នាក់ និងចៅ ២ នាក់នៅក្នុងបន្ទុកត្រូវបានភ្លើងឆេះខ្ទមដែលសុំដីគេ នៅអស់រលីងគ្មានសល់អ្វីនោះទេ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាកណ្តាលអធ្រាតឈានចូលថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០១៦ នៅភូមិពោធ៍ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

ស្ត្រីមេម៉ាយកំសត់ឈ្មោះ ឆេង ភាជ អាយុ ៥៤ ឆ្នាំ បានរៀបរាប់ឲ្យដឹងថា កាលពីល្ងាច គឺរូប គាត់មិនបានដាំបាយហូបនោះទេ គឺទៅហូបបាយនៅផ្ទះអ្នកជិតខាង លុះដល់ត្រឡប់មកវិញនាំកូនចៅ ចូលដេកធម្មតាស្រាប់តែដល់ពេលកើតហេតុក៏ធំក្លិនឈ្ងៀមផ្សែង ពេលក្រោកមកមើលក៏ស្រាប់តែ ឃើញភ្លើងឆេះខ្លាំងបាត់ទៅហើយ រួចបាននាំកូន និងចៅរត់ចេញពីក្នុងខ្ទមស្រែកឲ្យអ្នកស្រុកជួយ តែ ជួយមិនទាន់ត្រូវភ្លើងឆេះអស់រលីងតែម្តង ។
ស្ត្រី​មេម៉ាយ​ទីទ័លក្រ​ហើយ​ត្រូវ​ភ្លើង​ឆេះ​ខ្ទម​ខ្ទេច​អស់​ទៀត​
ស្ត្រីឈ្មោះ ឆេង ភាជ បានរៀបរាប់ទៀតថា រាល់ថ្ងៃគឺទីទ័លក្រខ្លាំងណាស់ពុំមានដីនៅនោះទេ គឺសុំដីគេសង់ខ្ទមនៅ ហើយឥឡូវត្រូវភ្លើងឆេះអស់ទៀត មិនដឹងទៅរកអ្វីនោះទេមានតែម្រាមដៃ ១០ លើកសុំសណ្តោសដល់អ្នកសប្បុរសជន និង កាកបាទក្រហមកម្ពុជា ព្រមទាំងសម្តេចតេជោនាយករដ្ឋមន្ត្រី មេត្តាជួយរូបគាត់ផង ព្រោះថានៅពេលនេះមិនដឹងបានអ្វីជាទីពឹងនោះទេ ភ្លើងបានឆេះ អស់ទ្រព្យរបស់ដែលមានបន្តិចបន្តួច ពិសេសកង់មួយគ្រឿងដែលជាមធ្យោបាយធ្វើដំណើរសម្រាប់ ឌុបចៅ និង កូនទៅរៀននោះក៏ឆេះអស់ដែរ ៕ សុថាត់

ស្ត្រី​មេម៉ាយ​ទីទ័លក្រ​ហើយ​ត្រូវ​ភ្លើង​ឆេះ​ខ្ទម​ខ្ទេច​អស់​ទៀត​