រន្ធត់! ដឹកកម្មករ​៥០នាក់ ដូច​ដឹក​ចាក់ចោល

ខេត្តកណ្តាល ៖ ប្រភពឱ្យដឹងថា កាលពី​​​​ថ្ងៃ​ទី​០៣ សីហា ២០១៦ ស្ថិតលើ​​​ផ្លូវជាតិ​​លេខ​​៥១ ត្រង់ចំណុច​ផ្លូវកែង​​ចូល​ទៅភ្នំត្រពាំង​ល្វា ​ក្នុងភូមិ​ក្រាំងក្រូច ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មួយ​ ខណៈ​ដែល​រថយន្ត​ដឹកកម្មករ​ប្រមាណ៥០នាក់ បានបើក​​គេចពី​រថយន្តដឹកថ្មមួយគ្រឿង បណ្តាល​​កម្មករ​រង​របួសធ្ងន់ ​៨​នាក់ ​។ ភ្លាមៗនោះ ជនរងគ្រោះត្រូវគេជួយ​បញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យ​ផងដែរ ។