ដើរ​ឆ្លងផ្លូវ​ពេល​យប់ អកុសល​ត្រូវ​រថយន្ត​បុក​ស្លាប់

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ដើរ​ឆ្លងផ្លូវ​ពេល​យប់​ត្រូវ​រថយន្ត​បុក​ស្លាប់​ភ្លាម​ៗ​កាលពី​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៣ ខែសីហា នៅ​លើ​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូ​មែ​ត្រ​លេខ​២០-២១​ត្រង់​ចំណុច​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល  ហើយ​ត្រូវ​រថយន្ត​បង្ក បើក​គេច​បាត់​ស្រមោល​ក្រោយ​យ​ពេល​កើតហេតុ​។ មន្ត្រី​នគរបាល​ស្រុក​មុខកំពូល​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ហេង យឿ​ន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ចក ឃុំ​សំរោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។

នៅ​វេលា​កើតហេតុ​ខាងលើ ជន​រង​គ្រោះ​ឈ្មោះ​ហេង  យឿ​ន ដែល​កំពុង​ដើរ​ឆ្លងផ្លូវ​ជាតិ​ពី​លិចទៅ​កើត  ដល់​ពាក់កណ្ដាល​ផ្លូវ ក៏​មាន​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​បើក​តាម​ផ្លូវជាតិ ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​មក​ដល់​ចំណុច​កើតហេតុ​បាន​មក​បុក​ជន​រង​គ្រោះ​ពេញទំហឹង​ដែល​កំពុង​ដើរ​ឆ្លងផ្លូវ បណ្ដាល​ឲ្យ ប៉ើង​ខ្ទាត​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ហើយ​រថយន្ដ​បង្កហេតុ​នោះ បាន​បើក​រត់គេច​បាត់​តែ​ម្ដង​។​នគរបាល​បាន​ទៅ​ពិនិត្យ សព​ជន​រង​គ្រោះ ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ និង​បាន​ទំនាក់ទំនង​ទៅ​ក្រុម​គ្រូ​សារ មក​ទទួលយក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕