តួ​ក​គី​អាច​បាត់​ឱកាស​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​ដោយសារ​អូទ្រីស​ និពន្ធដោយ : សៅ ផលនិស្ស័យ       August-04-2016, 8:19 pm         934

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132តួ​ក​គី​អាច​បាត់​ឱកាស​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​ដោយសារ​អូទ្រីស​លោកអធិការបតីអូទ្រីស Christian Kern​អធិការបតី​អូទ្រីស បាន​លើកសំណើរ​មួយ​ទៅ​មេដឹកនាំ​អឺរ៉ុប​ដើម្បី​បញ្ឈប់​ការចរចា​ជាមួយ​តួ​ក​គី​រឿង​សុំចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​នៅពេល​ខាងមុខ​។ ការលើកឡើង​បែបនេះ​កើតឡើង​នៅពេលដែល​តួ​ក​គី​បន្ត​បង្ក្រាប​អ្នក​ដែល​ពាក់ព័ន្ធ​រដ្ឋប្រហារ​បរាជ័យ​កន្លងមក ដែល​សកម្មភាព​នេះ​គំរាមកំហែង​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​។​

​ការចរចា​សុំចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​របស់​តួ​ក​គី​ប្រហែលជា​នឹង​អាចឈាន​ដល់ទី​បញ្ចប់​នៅពេល​ខាងមុខ ដោយសារ​ការបង្ក្រាប​ម​នុស្ស​ពាក់ព័ន្ធ​ជាមួយ​រដ្ឋប្រហារ​បរាជ័យ​ថ្ងៃ ១៥ កក្កដា​ឥតឈប់ឈរ​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​នោះ​។

​ទាក់ទិន​បញ្ហា​នេះដែរ លោក​អធិការបតី​អូទ្រីស Christian Ke បានលើកឡើង​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​អូទ្រីស ORF ថា លោក​នឹង​ចាប់ផ្តើម​ជជែក​ពិភាក្សា​ជាមួយ​បណ្តា​ប្រមុខ​រដ្ឋាភិបាល​នៃ​រដ្ឋ​សមាជិក​សភាព​អឺរ៉ុប ដោយ​លើកសំណើរ​សុំ​បញ្ចប់​ការចរចា​ជាមួយ​តួ​ក​គី​ដែល​សុំចូល​ជា​សមាជិក​សភាព​អឺរ៉ុប​។ លោក​ពន្យល់ថា ឱនភាព​នៃ​ប្រជាធិបតេយ្យ​និង​ការគោរព​សិទ្ធិមនុស្ស​នៅ​តួ​ក​គី​បង្ហាញ​ច្បាស់​ហើយ​ថា ការចរចា​សុំចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​របស់​តួ​ក​គី​លែងមាន​តម្លៃ​ទៀតហើយ​។​

​លោក​បាន​បញ្ជាក់ថា​៖«​យើងទាំងអស់គ្នា​សុទ្ធតែ​ទទួលបាន​ការណែនាំ​ឲ្យ​និយាយថា​យើង​កំពុង​ត្រួត​ពិនិត្យឡើងវិញ​។ យើង​ដឹង​ច្បាស់​ហើយ​ថា ស្តង់ដា​ប្រជាធិបតេយ្យ​មិន​គ្រប់គ្រាន់​ល្មម​ដើម្បី​រក្សា​ការបន្ត​ចរចា​ជាមួយ​តួ​ក​គី​ឡើយ​។ ហើយ​បើ​សំណួរ​ពាក់ព័ន្ធ​សេដ្ឋកិច្ច​តួ​ក​គី​នោះ​វា​កាន់​ច្បាស់​ទៀត ព្រោះ​សេដ្ឋកិច្ច​តួ​គី​នៅ​ឆ្ងាយ​ពី​សេដ្ឋកិច្ច​កម្រិត​មធ្យម​នៅ​អឺរ៉ុប​»​។​

​នេះ​បង្ហាញ​ឲ្យ​ឃើញ​កាន់តែច្បាស់​ហើយ​ថា ការចរចា​សុំចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​របស់​តួ​ក​គី​នឹង​កាន់តែ​ឃ្លាតឆ្ងាយ​ទៅហើយ​។ ហើយ​សហភាព​អឺរ៉ុប​ប្រហែលជា​យក​បញ្ហា​នៅ​តួ​ក​គី​ដើម្បី​ជា​ហេតុផល​បញ្ចប់​ការចរចា​នេះ​ផងដែរ​។ យ៉ាងណាមិញ​ប្រទេស​អឺរ៉ុប​នៅ​បែកខ្ញែក​គ្នា​នៅឡើយ​ជុំវិញ​ការបញ្ចប់​ការចចារ​ជាមួយ​តួ​ក​គី​នេះ ជាពិសេស​ប្រទេស​អាល្លឺម៉ង់​តែម្តង​។ នេះ​ក៏​ព្រោះថា តួ​ក​គី មាន​នាទី​សំខាន់​ក្នុង​ការជួយ​កាត់បន្ថយ​អ​ម្រែ​ក​ជនភៀសខ្លួន​របស់​ប​ណ្តា​ប្រទេស​អឺរ៉ុប​។​

​ចាប់តាំងពី​មាន​រដ្ឋប្រហារ​បរាជ័យ​មក រដ្ឋាភិបាល​លោក Tayyip Erdogan បន្ត​ការបង្ក្រាប​រាល់​អ្នក​ដែល​លោក​សង្ស័យថា ជាប់​ពាក់ព័ន្ធ​ចលនា​រដ្ឋប្រហារ​នេះ​។ រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា បានប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន ហើយ​អ្នកសារព័ត៌មាន គ្រូបង្រៀន មន្ត្រីរាជការ ប៉ូលិស ទាហាន និង​ជន​ស៊ីវិល​សុទ្ធតែ​រង​ការចាប់ខ្លួន​និង​ឃុំខ្លួន បើសិនជា​ពួកគេ​ត្រូវបាន​គេ​សង្ស័យថា​មាន​ជាប់​ពាក់ព័ន្ធ​បញ្ហា​នេះ​។ អ្វីដែល​ធ្វើ​ឲ្យ​អឺរ៉ុប​បារម្ភ​ខ្លាំង​នោះ​គឺ ការចង់​អនុវត្ត​ទោស​ប្រហារជីវិត​ឡើងវិញ​នៅ​តួ​ក​គី​នោះ​៕