អត្ត​ព​លិ​ក​ជប៉ុន​លង់ខ្លួន​អស់​៥០០០​ដុល្លារ​នៅ​ប្រេ​ស៊ី​ល​ដោយសារ​ហ្គេម Pokémon Go និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       August-04-2016, 8:59 pm         554

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អត្ត​ព​លិ​ក​ជប៉ុន​លង់ខ្លួន​អស់​៥០០០​ដុល្លារ​នៅ​ប្រេ​ស៊ី​ល​ដោយសារ​ហ្គេម Pokémon Go​ហ្គេម Pokemon Go កំពុង​ល្បីល្បាញ​យ៉ាងខ្លាំង​នៅ​ជុំវិញ​ពិភពលោក បើទោះជា​ប្រទេស​មួយចំនួន មិនទាន់​អាច​ហ្គេម​នេះ​ជា​ផ្លូវការ​ក៏ដោយ​។ ដោយសារតែ​ហ្គេម​មួយ​នេះ អត្ត​ព​លិ​ក​ជប៉ុន Kohei Uchimura ដែល​កំពុង​ស្ថិតនៅ​ប្រ​ស៊ី​ល ជាប់ផុង​ខ្លួន​ជំពាក់​លុយ​ក្រុមហ៊ុន​ទូរ​សព្ទ​យ៉ាងច្រើន ដ្បិត​រូបគេ​ចំណាយពេល​លើ​ហ្គេម Pokemon Go យ៉ាងច្រើន​។​

​ម្ចាស់​មេដាយមាស​កីឡា​កាយសម្ព័ន្ធ​អូឡាំពិក​ឆ្នាំ​២០១២ របស់​ជប៉ុន Kohei Uchimura កំពុងតែ​ជាប់​ខ្លួន​ជំពាក់​លុយ​យ៉ាងច្រើន ព្រោះតែ​ការ​ងប់ងុល​នឹង​ហ្គេម​ថ្មី Pokemon Go ដែល​កំពុងមាន​ប្រជាប្រិយ​ភាពខ្លាំង​។ រូបគេ ញៀន​នឹង​ហ្គេម​មួយ​នេះ បន្ទាប់ពី​មកដល់​ទឹកដី​ប្រេ​ស៊ី​ល ដើម្បី​ការពារ​មេដាយ​របស់ខ្លួន​នៅ​ព្រឹត្តិការណ៍​អូឡាំពិក Rio 2016​។

​កាសែត Kyodo របស់​ជប៉ុន​ផ្សាយ​ថា ម្ចាស់​មេដាយមាស​អូឡាំពិក​២០១២ Kohei Uchimura បាន​ទម្លាយ​រឿងនេះ ដោយបាន​បញ្ជាក់ថា រូបគេ​ទទួលបាន​វិ​ក័យ​ប​ត្រ​ប្រើ​អ៊ី​ន​ធើ​ណែ​ត ដែលមាន​ទឹកប្រាក់​ដល់​៥​សែន​យ៉េន ស្មើនឹង​៥​ពាន់​ដុល្លារ ដោយសារតែ​ការលេង​ហ្គេម Pokemon Go​។ លោក Kohei Uchimura បន្តថា គេ​បាន​ទាញយក (Download) ហ្គេម​នេះ​ពេលទៅដល់​ក្រុង Sao Paolo ក្នុងការ​ហ្វឹកហាត់​ត្រៀម​អូឡាំពិក​។​

​អត្ត​ព​លិ​កកាយ​សម្ព័ន្ធ​រូបនេះ ញៀន​នឹង​ហ្គេម​នេះ​យ៉ាងខ្លាំង ប៉ុន្តែ​រូបគេ​មិនបាន​ដឹង​ពី​ការផ្លាស់ប្ដូរ​តម្លៃ ទិន្នន័យ​អ៊ី​ន​ធើ​ណែ​ត​សម្រាប់​ការប្រើប្រាស់​នៅ​បរទេស​ឡើយ​។ ការភ្ញាក់ផ្អើល​កើតឡើង​បន្ទាប់ពី​កីឡាករ​នេះ ទទួល​វិ​ក័យ​ប​ត្រ​បង់ប្រាក់ ដែល​ទឹកប្រាក់​សរុប​គឺ​៥​សែន​យ៉េន​។

​ប្រភពព័ត៌មាន​ដដែល​បន្តថា រឿងនេះ ហាក់​បាន​ប៉ះពាល់​ទឹកចិត្ត Uchimura យ៉ាងខ្លាំង​។ កីឡាករ Kenzo Shirai ជា​មិត្ត​រួម​ក្រុម​របស់ Uchimura និយាយថា នៅ​ថ្ងៃ​ទទួល​វិ​ក័យ​ប​ត្រ Uchimura មិន​សប្បាយចិត្ត​ឡើយ​។ ជាងនេះទៅទៀត កីឡាករ Uchimura ក៏​ទំនងជា​មិនទាន់​ចាប់បាន Pokemon ដែរ ព្រោះ​នៅ​ប្រេ​ស៊ី​ល ហ្គេម​នេះ​មិនទាន់​លេង​បាន​ផ្លូវការ​ទេ​។​

​យ៉ាងណាក្ដី ម្ចាស់​មេដាយមាស​អូឡាំពិក និង​ជា​ជើងឯក​ពិភពលោក​លើ​កីឡា​កាយសម្ព័ន្ធ​រូបនេះ រួច​ផុតពី​ការបង់ប្រាក់​ដ៍​ច្រើន បន្ទាប់ពី​រួប​គេ​ទាក់ទង​ក្រុមហ៊ុន​។ ហើយ​ចុងក្រោយ​នោះ Uchimura ត្រូវ​បង់ប្រាក់​តែ​៣​ពាន់​យ៉េន ស្មើ​និង​២៩​ដុល្លារ​ប៉ុណ្ណោះ​។ «​ខ្ញុំ​ពិតជា​សំណាង​មែន​។​» នេះ​ជាការ​លើកឡើង​របស់ Uchimura បន្ទាប់ពី​តម្រូវ​ឲ្យ​បង់ប្រាក់​តែ​២៩​ដុល្លារ​៕