រថយន្តបុក​អ្នកដើរ​ឆ្លងផ្លូវ​ស្លាប់ ហើយ​បើក​រត់​បាត់​

6 Videos


មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសាររថយន្តបានបុកអ្នកថ្មើ ជើងនៅតាមផ្លូវ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងតែម្តង ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០១៦ វេលាម៉ោង ៩ កន្លះ យប់នៅលើផ្លូវជាតិលេខ ៦ ចន្លោះគីឡូម៉ែត្រលេខ ២០-២១ ត្រង់ចំណុចភូមិព្រែកថ្មី ឃុំព្រែក អញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។

រថយន្តបុក​អ្នកដើរ​ឆ្លងផ្លូវ​ស្លាប់ ហើយ​បើក​រត់​បាត់​

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហេង យឿន ភេទប្រុស អាយុ ៥៦ ឆ្នាំ មានទីលំនៅភូមិត្រពាំងចក ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលដើរឆ្លងផ្លូវពីលិចទៅកើតបណ្ដាលឲ្យរថយន្ត ១ គ្រឿងមិនស្គាល់ម៉ាកធ្វើដំណើរពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុ បានមកបុកមនុស្សដែលដើរឆ្លងផ្លូវខាងលើបណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ ហើយរថយន្តនោះបានបើករត់គេចបាត់ស្រមោល ។

សពជនរងគ្រោះត្រូវសមត្ថកិច្ចធ្វើការស្រាវជ្រាវរកក្រុមគ្រូសារសាច់ញាតិ ដើម្បីឲ្យយកទៅធ្វើបុណ ៕

                                                                                                  សុថាត់