យក​រថយន្ត​ទៅ​ចត​ចោល ស្រប​ពេល​ដើម​ក្ងោក​ពុក​គល់​បាក់​រលំ​សង្កត់

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក CRV មួយ​គ្រឿង ត្រូវ​បាន​ដើម​ក្ងោក​ដែល​មាន​ទំហំ​ធំ​ល្មម​មួយ​ដើម​រលើង​គល់ ដួល​រលំ​ដោយសារ​តែ​ពុក​គល់​និង​ឬ​ស្ស​សង្កត់ពីលើ បណ្តាល​ឱ្យ​ក្រពឹត​ដំបូល​រង​ការ​ខូចខាត​យ៉ាងដំណំ ខណៈ​ពេល​ដែល​ម្ចាស់​បាន​បើក​យក​មក​ចត​ទុក​ចោល​នៅ​ក្បែរ​របង​សាលា​ទួល​ស្វាយព្រៃ​នោះ​។ ហេតុការណ៍​បាក់​ដើមឈើ​សង្កត់​លើ​រថយន្ត​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៤​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ​៣៧៤ កែង​នឹង​ផ្លូវ​លេខ​១៩៩ (​ក្បែរ​របង​សាលា​ទួល​ស្វាយព្រៃ​) ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​បានឃើញ​បុរស​ម្នាក់​ដែល​មានផ្ទះ​នៅ​ក្បែរ​កន្លែង​កើតហេតុ​នោះ បាន​បើករថយន្ត​ម៉ាក CRV ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​២H-៦១៤៨ មួយ​គ្រឿង​មក​ចត​ទុក​ចោល​ខាងក្រោម​ដើម​ក្ងោក​មួយ​ដើម រួច​ហើយ​ក៏​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាត់​។ មួយសន្ទុះ​ក្រោយមក ក៏​បាន​ស្រាប់តែ​ឮ​សំឡេង​គ្រាំ​ង​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ពួក​គាត់ និង​បានឃើញ​ដើម​ក្ងោក​មួយ​ដើម​នោះ​រលើង​គល់​សង្កត់​ទៅ​លើដំបូល​រថយន្ត​មួយ​គ្រឿង​នោះ និង​មាន​មែកឈើ​មួយ​ចំនួន​បាន​សង្កត់​លើដំបូល​រោង​ស័ង្កសី​លក់​នំ​ក្មេង​ៗ​ក្នុង​សាលា​ផង​ដែរ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ភ្លាម​នោះ​រូប​គាត់​ក៏​បានរ​ត់ទៅ​ប្រាប់​បុរស​ជា​ម្ចាស់​រថយន្ត​រង​គ្រោះ​ខាងលើ​ឲ្យ​រត់​មក​មើល ហើយ​ក៏​បាន​វិល​ត្រឡប់​ទៅ​វិញ​បាត់ ដើម្បី​ហៅ​គ្នីគ្នា​ឱ្យមក​ជួយ​អារ​ដើម​ដើមឈើ​យក​រថយន្ត​របស់​គាត់​ចេញ​វិញ​។​ករណី​នេះ​ដែរ​បាន​កើតឡើង​ដោយសារ​តែ​ដើម​ក្ងោក​មួយ​ដើម​ក្ងោក​មួយ​ដើម​ខាងលើ​នេះ ពុក​គល់ និង​ឬ​ស​អស់​ទៅ​ហើយ ទើប​បណ្តាល​ឲ្យ​រលើង​គល់​ដួល​រលំ​សង្កត់​លើ​រថយន្ត​ម៉ាក CRV មួយ​គ្រឿង និង ដំបូល​រោង​ស័ង្កសី​លក់​នំ​ក្មេង​ៗ​ក្នុង​សាលា​ទួល​ស្វាយព្រៃ​នេះ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ​បែប​នេះ​។

ក្រោយ​ពេល​កើតហេតុ បុរស​ជា​ម្ចាស់​រថយន្ដ​បាន​នាំ​គ្នា​មក​អារ​ដើម​ក្ងោក​ពុក​គល់​មួយ​ដើម​នោះ ដើម្បី​យក​រថយន្ត​ទៅ​ធ្វើការ​ជួសជុល​ដោយ​ខ្លួនឯង ដោយ​ពុំ​មាន​អ្នក​ណា​ម្នាក់​ចេញ​មុខ​មក​ធ្វើការ​ទទួលខុសត្រូវ​ឡើយ​ចំការ​ខូចខាត​នេះ ព្រោះ​វារ​បាន​ដួលរ​លំដោយ​ឯក​ឯ​៕