ក្រុមហ៊ុន​ Grand​ Phnom​ Penh​ ព្រម​កែសម្រួល​ចំណុច​ខ្វះខាត​នៃ​សំណង់​របស់​ខ្លួន​តាម​ការ​ណែនាំ​របស់​ក្រសួង​សំណង់​

​ដោយ​មិន​ស្ពឹក​ស្រពន់​ បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​នូវ​អត្ថបទ​មួយ​មាន​ចំណងជើង​ថា​ "​អ្នកលេង​ Facebook​ ចង់​ដឹក​ដៃ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សំណង់​ទៅ​មើល​គុណភាព​សំណង់​យ៉ាប់យ៉ឺន​របស់​ក្រុមហ៊ុន​ Grand​ Phnom​ Penh"​ របស់​គេហទំព័រ​សារព័ត៌មាន​ ដើម​ត្នោត​ នា​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៦​រួច​មក​ ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ (​ដ​ន​ស​)​ បាន​ចាត់​មន្ត្រី​ជំនាញ​របស់​អគ្គនាយកដ្ឋាន​សំណង់​ សហការ​ជាមួយ​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ (​ដ​ន​សស​)​ រាជធានី​ភ្នំពេញ​ និង​ការិយាល័យ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​ភូមិបាល​ (​ដ​ន​ស​ភ​)​ ខណ្ឌ​សែន​សុខ​ ចុះ​ពិនិត្យ​ជាក់ស្តែង​នូវ​ការដ្ឋាន​សំណង់​ក្រុមហ៊ុន​ Grand​ Phnom​ Penh​ International​ City​ នៅ​ថ្ងៃ​ទី​០២​ ខែសីហា​ ឆ្នាំ​២០១៦​ ។​

​បន្ទាប់​ពី​ក្រុមការងារ​របស់​ក្រសួង​ ដ​ន​ស​ បាន​បំពេញការងារ​របស់​ខ្លួន​លើ​ការ​ពិនិត្យ​ជាក់ស្តែង​ចប់​សព្វគ្រប់​រួច​មក​ នៅ​ថ្ងៃ​ទី​០៣​ ខែសីហា​ ឆ្នាំ​២០១៦​ម្សិលមិញ​ ក្រសួង​ ដ​ន​ស​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដែល​មាន​ខ្លឹមសារ​ទាំងស្រុង​ ដូច​ខាងក្រោម​ ៖

ក្រុមហ៊ុន​ Grand​ Phnom​ Penh​ ព្រម​កែសម្រួល​ចំណុច​ខ្វះខាត​នៃ​សំណង់​របស់​ខ្លួន​តាម​ការ​ណែនាំ​របស់​ក្រសួង​សំណង់​

​មជ្ឈដ្ឋាន​ទូទៅ​បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​របៀបរបប​ការងារ​របស់​ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ ដ​ន​ស​ និង​ថ្នាក់ដឹកនាំ​ក្រសួង​ ដ​ន​ស​ ទាំងអស់​ ដែល​តែង​មាន​ចំណាត់ការ​យ៉ាង​សកម្ម​ទៅ​នឹង​សំណូមពរ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​ ហើយ​បាន​ចាត់ចែង​ឲ្យ​ម្ចាស់​សំណូមពរ​បាន​ទទួល​នូវ​លទ្ធផល​នៃ​ការ​ឆ្លើយ​តប​វិញ​ថែម​ទៀត​ផង​ ៕​

Related