ប្រទេស​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​ពិភាក្សា​ពី​ការ​អភិវឌ្ឍ​នៃ​របៀង​សេដ្ឋកិច្ច

រដ្ឋមន្ត្រី​ពី​ប្រទេស​មហា​អនុ​តំបន់​ទន្លេ​មេគង្គ រួម​មាន កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និង​ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) រួម​ទាំង​វិស័យ​ឯកជន​មួយ​ចំនួន បាន​ចូលរួម​ក្នុង​វេទិកា​របៀង​សេដ្ឋកិច្ច​មហា​អនុ​តំបន់​ទន្លេ​មេគង្គ នា​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​៤ សីហា។

វេទិកា​នេះ ធ្វើ​ឡើង​ដើម្បី​ត្រួត​ពិនិត្យ និង​ពិភាក្សា​ទៅ​លើ​សំណើ​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​នៃ​របៀង​សេដ្ឋកិច្ច​មហា​អនុ​តំបន់​ទន្លេ​មេគង្គ និង​ផ្តល់​អនុសាសន៍​ចំពោះ​សកម្មភាព​អនុវត្ត។

សូម​ស្ដាប់​លោក យ៉ង ចាន់តារា រាយការណ៍​អំពី​រឿង​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។