ស្លាប់​ម្នាក់ និង របួសធ្ងន់ ២ នាក់ ដោយសារ​ជីក​ប្រឡាយ​កាត់​ទទឹងផ្លូវ​មិន​ដាក់​ស្លាក​សញ្ញា​

6 Videos


បន្ទាប់ពីស្ថាបនាផ្លូវជាតិលេខ ២១ B មានភាពល្អប្រសើរ ដោយកន្លែងរួចមក ក្រុមហ៊ុនស្ថាបនាផ្លូវបានប្រើគ្រឿងចក្រជីកប្រឡាយកាត់ទទឹងផ្លូវជាតិលេខ ២១ B ដើម្បីដាក់លូ ដោយមិនបានដាក់ស្លាកសញ្ញាត្រឹមត្រូវ ជាហេតុធ្វើឲ្យម៉ូតូមួយគ្រឿង បើកធ្លាក់ចូលទៅក្នុងប្រឡាយជម្រៅប្រមាណជា៣ម៉ែត្រ ធ្វើឲ្យបុរសជាអ្នកបើកបរម៉ូតូបាក់.កស្លាប់យ៉ាងអាណោចអាធ័័ម និងអ្នករួមដំណើរជាមួយ២នាក់ទៀតរងរបួសធ្ងន់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរំលងអធ្រាត្រឈានចូលថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០១៦ នៅត្រង់ចំណុចខាងត្បូងសឹករងខេត្តកណ្តាល តាមបណ្តោយផ្លូវជាតិលេខ ២១ B ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

គួររំឮកថា ដោយសារតែការធ្វេសប្រហែសរបស់ក្រុមមន្ត្រីជំនាញរបស់ក្រុមហ៊ុនស្ថាបនាផ្លូវជាតិលេខ ២១ B មិនបានដាក់ស្លាកសញ្ញាត្រឹមត្រូវនៅត្រង់ចំណុចការដ្ឋាន ទើបបណ្តាលឲ្យបុរស ២ នាក់បងប្អូនជិះម៉ូតូធ្លាក់ស្លាប់ម្តងរួចមកហើយ កាលពីពេលកន្លងទៅពេលថ្មីៗនេះ ៕

                                                                                            សុថាត់

ស្លាប់​ម្នាក់ និង របួសធ្ងន់ ២ នាក់ ដោយសារ​ជីក​ប្រឡាយ​កាត់​ទទឹងផ្លូវ​មិន​ដាក់​ស្លាក​សញ្ញា​

ស្លាប់​ម្នាក់ និង របួសធ្ងន់ ២ នាក់ ដោយសារ​ជីក​ប្រឡាយ​កាត់​ទទឹងផ្លូវ​មិន​ដាក់​ស្លាក​សញ្ញា​