ភរិយា​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី កាន់​កាបូប​លុយ​តម្លៃ​«១១​ដុល្លារ​»​ក្នុង​កម្មវិធី​នៅ​សេត​វិមាន​អាមេរិក​ និពន្ធដោយ : ថ្មីៗ       August-04-2016, 10:39 pm         10640

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ភរិយា​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី កាន់​កាបូប​លុយ​តម្លៃ​«១១​ដុល្លារ​»​ក្នុង​កម្មវិធី​នៅ​សេត​វិមាន​អាមេរិក​​គឺជា​រឿង​មួយ​ដែល​មិនគួរ​ឲ្យ​ជឿ​ដែល​ភរិយា​របស់​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​ដែលជា​ប្រទេស​មាន​បំផុត​នៅ​អាស៊ីអាគ្នេយ៍ លោកស្រី លី បាន​ប្រើប្រាស់​កាបូប​ដាក់​លុយ​ដែលមាន​តម្លៃ​មិន​ដល់​២០​ដុល្លារ​(​សិង្ហ​បុរី​)​ផង​នោះ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ជាមួយនឹង​លោកនាយក​រដ្ឋមន្ត្រី​លី សៀន​ឡុង​ទៅកាន់​សហរដ្ឋអាមេរិក​។

​អមដំណើរ​ជាមួយនឹង​លោកនាយក​រដ្ឋមន្ត្រី លី សៀន​ឡុង ក្នុង​កម្មវិធី​នៃ​ការ​ទៅដល់​សេត​វិមាន​ក្នុងឱកាស​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​ទៅកាន់​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល​៣១​ឆ្នាំ​ចុងក្រោយ លោកស្រី លី បាន​កាន់​កាបូប​ដាក់​លុយ ដែលជា​ផលិតផល​ក្នុងស្រុក​សិង្ហ​បុរី និង​មានតម្លៃ​ទាប​ដែល​នឹក​មិន​សា្ម​ន​មិន​ដល់​។ នោះ​គឺ កា​បូម​នោះ មានតម្លៃ​ប្រមាណ​១១​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។

​បើ​យោងតាម​ កាបូប​ដាក់​លុយ​ពណ៌​ខៀវ ដោយមាន​ប៉ាក់​រូប​ដាយ​ណូ​ស័​រ ដែល​បាន​កាន់​ដោយ​លោកស្រី លី សៀន ឡុង ក្នុង​ពិធី​នៃ​ការ​ទៅដល់​សេត​វិមាន ត្រូវបាន​ច្នៃ​ម៉ូដ​ដោយ​សិស្ស​នៃ​សាលា Pathlight នៃ​ប្រទេស​សិង្ហ​បុរី ហើយ​អ្នក​ចៃ្ន​ម៉ូដ​នោះ មាន​អាយុ​ត្រឹមតែ​១៩​ឆ្នាំ​ប៉ុណ្ណោះ​។​

ភរិយា​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី កាន់​កាបូប​លុយ​តម្លៃ​«១១​ដុល្លារ​»​ក្នុង​កម្មវិធី​នៅ​សេត​វិមាន​អាមេរិក​ និពន្ធដោយ : ថ្មីៗ       August-04-2016,  10:39 pm         10640

​តាម​ការអះអាង​របស់​លោកស្រី Loy Sheau-Mei មន្ត្រីជាន់ខ្ពស់​នៃ​សាលា Pathlight ជាមួយនឹង​សារព័ត៌មាន​ដដែល​នោះ លោកស្រី​លី សៀង​ឡុង បាន​ទិញ​កាបូប​នោះ ក្នុង​កម្មវិធី​មនុស្សធម៌​កាលពីពេល​ថ្មីៗ​នេះ​។ លោកស្រី Loy Sheau-Mei ក៏បាន​បញ្ជាក់ដែរថា ម្តាយ​ឳ​ពុក​របស់​អ្នក​ចៃ្ន​ម៉ូដ​កាបូប​នោះ បាន​ប្រាប់​លោកស្រី​ថា «​ពួកគេ ពិត​ជាមាន​មោទនភាព​ណាស់​ដែល​ភរិយា​លោកនាយក​រដ្ឋមន្ត្រី លី សៀន​ឡុង បាន​កាន់​កាបូប​ដែលមាន​តម្លៃ​មិន​ដល់​២០​ដុល្លារ​ផង​(​សិង្ហ​បុរី​)​នៅក្នុង​ព្រឹត្តិការណ៍​ពិភពលោក​មួយ​នោះ​»​។ តាម​គេហទំព័រ កាបូប​នោះ ត្រូវបាន​លក់​ក្នុងតម្លៃ ១៤.៨០​ដុ​លា្ល​រ​សិង្ហ​បុរី (​ប្រមាណ​១១​ដុល្លារ​អាមេរិក​)៕