​ពិន័យ​ពី ៥ ទៅ ២០ លាន​រៀល បើ​ជន​ណា​រារាំង​ពលរដ្ឋ​មាន​សិទ្ធិ​បោះឆ្នោត មិន​ឲ្យ​ចុះឈ្មោះ​បោះឆ្នោត​ និពន្ធដោយ : ថ្មីៗ       August-04-2016, 11:59 pm         144

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​ពិន័យ​ពី ៥ ទៅ ២០ លាន​រៀល បើ​ជន​ណា​រារាំង​ពលរដ្ឋ​មាន​សិទ្ធិ​បោះឆ្នោត មិន​ឲ្យ​ចុះឈ្មោះ​បោះឆ្នោត​​ច្បាប់បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រង់​មាត្រា ១៧១ បានអនុញ្ញាត​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​កាបោះឆ្នោត ពិន័យ​ប្រាក់  ៥ ទៅ ២០ លាន​រៀល ដោយ​ពុំទាន់​គិតដល់​ទោសទណ្ឌ​ផ្សេងទៀត ចំពោះ​ជន​ណា​ដែល​ប្រព្រឹត្ត​គ្រប់​មធ្យោបាយ​ទុច្ចរិត​ខាងក្រោម​៖

​ទី ១ ជន​ណា​សកម្មភាព រារាំង​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត មិន​ឲ្យ​ទៅ​ចុះឈ្មោះ​បោះឆ្នោត ឬ​រារាំង​មិន​ឲ្យ​ចុះឈ្មោះ​ប្រជាពលរដ្ឋ ដែលមាន​សិទ្ធិ​បោះឆ្នោត​ក្នុង​បញ្ជី​បោះឆ្នោត និង​សៀវភៅបញ្ជី​បោះឆ្នោត​។ ចំណុច​ទី ១ នេះ ក្រៅពី​ពិន័យ​ជា​ប្រាក់​ហើយ មាត្រា ១៧១ ដដែល​នេះ ក៏​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត ឬ​លុប​បេក្ខភាព​របស់​សាមីខ្លួន ចំពោះ​ជន​ដែល​បាន​ប្រព្រឹត្ត​អំពើ​ល្មើស​ចំណុច​ទី ១ នេះ​ផងដែរ​។​