តួ​សម្ដែង​ជាមួយ​ទិនហ្វី ប្រកាស​លែង​​ប្រពន្ធ​ខណៈ​ធ្លាក់​ខ្លួន​ឈឺ​សល់​ត្រឹម​៣៦​គីឡូ

តារា​សម្ដែង​ប្រុស Cheung Tat Ming បាន​ប្រកាស​បែក​គ្នា​ជាមួយ​ប្រពន្ធ​ដែល​ធ្លាប់​រួម​សុខ​ទុក្ខ​ជាមួយ​គ្នា​ជាង​២០​ឆ្នាំ​កន្លង​ផុត​ទៅ និង​សុខ​ចិត្ត​តស៊ូ​ជាមួយ​ជំងឺ​មហារីក​តែ​ម្នាក់​ឯង។

 

តួ​សម្ដែង​ជាមួយ​ទិនហ្វី ប្រកាស​លែង​​ប្រពន្ធ​ខណៈ​ធ្លាក់​ខ្លួន​ឈឺ​សល់​ត្រឹម​៣៦​គីឡូ

 

យប់​ថ្ងៃ​ទី​០៣​ខែ​សីហា តារា​សម្ដែង​ជើង​ចាស់​របស់​ប៉ុស្តិ៍ TVB បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​លោក​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម Weibo ថា​លោក​និង​ប្រពន្ធ​បាន​ចែក​ផ្លូវ​គ្នា​ដើរ​ហើយ។ តារា​អាយុ​៥១​ឆ្នាំ​បាន​សរសេរ​ថា៖ “ប្ដី​ប្រពន្ធ​ខ្ញុំ​ស្គាល់​គ្នា​បាន​២៧​ឆ្នាំ​ហើយ។ ឆ្លង​កាត់​សុភមង្គល​ក៏​មិន​តិច​ដែរ តែង​តែ​លើក​ទឹក​ចិត្ត​គ្នា​ជានិច្ច។ តែ​ពេល​នេះ ពួក​ខ្ញុំ​មិន​អាច​​ដើរ​លើ​ផ្លូវ​តែ​មួយ​ទៀត ព្រោះ​សុទ្ធ​តែ​មាន​វិថី​រៀងៗ​ខ្លួន។ ចាប់​ពី​ពេល​នេះ​ទៅ ពួក​យើង​នឹង​មិន​ជ្រក​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ​ទៀត​ទេ”។លោក​ក៏​បាន​បន្ថែម​ដែរ​ថា អ្នក​ទាំង​២​នឹង​រួម​គ្នា​មើល​ថែ​កូន​ទាំង​២។

 

តួ​សម្ដែង​ជាមួយ​ទិនហ្វី ប្រកាស​លែង​​ប្រពន្ធ​ខណៈ​ធ្លាក់​ខ្លួន​ឈឺ​សល់​ត្រឹម​៣៦​គីឡូCheung Tat Ming និងប្រពន្ធកាល​នៅផ្អែមល្ហែម

 

គួរ​បញ្ជាក់​ផង​ដែរ​ថា Cheung Tat Ming គឺ​ជា​តារា​ជើង​ចាស់​របស់​ហុងកុង​ដែល​ត្រូវ​បាន​ទស្សនិកជន​ខ្មែរ​ភាគ​ច្រើន​ស្គាល់​មុខ​តាម​រយៈ​ភាពយន្ត “Forbidden City Cop” ដែល​សម្ដែង​រួម​ជាមួយ​ស្ដេច​កំប្លែង​ទិនហ្វី។ ឆ្នាំ​២០១២ លោក​ដឹង​ថា​ខ្លួន​មាន​ជំងឺ​មហារីក​បំពង់ក​និង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​រហូត​ទម្ងន់​សល់​ត្រឹម​តែ ៣៦​គីឡូ។ ក្រោយ​ពេល​បែក​គ្នា​ជាមួយ​ប្រពន្ធ​បែប​នេះ តារា​សម្ដែង​កើត​ឆ្នាំ​១៩៦៤​នឹង​ត្រូវ​តទល់​នឹង​ជំងឺ​ម្នាក់​ឯង៕

 

តួ​សម្ដែង​ជាមួយ​ទិនហ្វី ប្រកាស​លែង​​ប្រពន្ធ​ខណៈ​ធ្លាក់​ខ្លួន​ឈឺ​សល់​ត្រឹម​៣៦​គីឡូ

 

តួ​សម្ដែង​ជាមួយ​ទិនហ្វី ប្រកាស​លែង​​ប្រពន្ធ​ខណៈ​ធ្លាក់​ខ្លួន​ឈឺ​សល់​ត្រឹម​៣៦​គីឡូ

 

ចុចអាន៖សត្រូវ​សួរ​ពូជ​សំណូម​ពរ​ឲ្យ​ទិន ហ្វី​សូមទោស​ព្រោះ​ហ៊ាន​​ចោទ​ខ្លួន​ថា​ជា​ម៉ាហ្វីយ៉ា

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ngoisao