បណ្ដាសា​រាត្រី​រនោច​ (ភាគ​បញ្ចប់)

ភាគ​បញ្ចប់
ខ្ញុំ​ងក់​ក្បាល​ជា​សញ្ញា​ថា​ចូលរួម​ជាមួយ​ពួកគេ។
គ្រូ​ភក្ត្រ​និយាយ​ញាប់​ស្អេក ​ព្រោះ​ប្រញាប់៖
«គ្រូ​ទៅ​អគារ​បាក់បែក!»
បូរ៉ា​ឆ្លើយ​បន្ត៖
«ខ្ញុំ​ទៅ​បណ្ណាល័យ!»
គ្រូ​ភក្ត្រ​រត់ចេញ​វឹង ខ្ញុំ​សួរ​បូរ៉ា​វិញ​ភ្លាម៖
«បើ​កូន​គាត់​ទៅ​បណ្ណាល័យ គួរ​តែ​អត់​អី​ទេ មាន​មនុស្ស​នៅ​កន្លែង​នោះ!»

 

បូរ៉ា​ឆ្លើយ​វឹង៖
«អត់​ដឹង​ទេ! តែ​ក្រៅ​ពី​អគារ​បាក់​បែក ​បណ្ណាល័យ​ជា​កន្លែង​ដែល​ចន្ទ​ បាន​ជួប​សង្សារ​គេ​ដំបូង! យើង​មិន​មាន​តម្រុយ​ត្រូវ​ទៅ​កន្លែង​ណា​ផ្សេង​ពី​នេះ​ទេ!»
ខ្ញុំ​ឆ្លើយ​ខ្លី​ហើយ​រហ័ស៖
«ចុះ​បន្ទប់​ឃ្លាំង​នោះ?»
បូរ៉ា​ងក់​ក្បាល៖
«ឯង​ទៅ​ៗ​អ៊ីចឹង?»
ខ្ញុំ​ដូចជា​លង់​ក្នុង​សាច់​រឿង​នៃ​ពាក្យ​បណ្ដាសា​នោះ​១០០​ភាគរយ ​គ្មាន​គិត​សង្ស័យ​អ្វី​ទៀត​ឡើយ ​ក្រៅ​តែ​អំពី​រត់​ត្របាញ់​ជើង​ត្រឡប់​ទៅ​កាន់​បន្ទប់​វិញ។

 

សម្រាប់​ខ្ញុំ ខ្ញុំ​គិត​ពី​សុវត្ថិភាព​កូនស្រី​ពៅ​របស់​គ្រូ​ភក្ត្រ​ជាង​អ្វី​គ្រប់​យ៉ាង​ក្នុង​ពេល​នេះ។ ចិត្ត​មេត្តា​ធម៌​និង​ភាព​ឈឺឆ្អាល​របស់ខ្ញុំ​បាន​គ្រប​ពី​លើ​សេចក្ដី​ភ័យខ្លាច​ និង​ភាព​បែកខ្ញែក​នៃ​អារម្មណ៍។
អគារ​ស្នាក់​នេះ​នៅ​តែ​ស្ងាត់ឈឹង​សូន្យ និស្សិត​ទាំងពួង​មិន​ដឹង​បាត់​ខ្លួន​ទៅ​ណា​អស់​ទេ។ ខ្ញុំ​ឈរ​ឈប់​ទ្រឹង​នៅ​មាត់​ច្រក​ចូល ទាំង​ហត់​គឃូស ហើយ​រំពៃ​រក​មើល​សញ្ញា​អ្វីៗ​​ជុំ​វិញ​ខ្លួន។ ការ​ពិត​អគារ​នេះ​​ពិត​ជា​ធំ​វែង​សន្លឹម​ បើ​ពិនិត្យ​ឱ្យ​ដិត​ដល់។

 

ចុច​ត្រង់​នេះ​អានភាគ​បញ្ចប់…

 

បណ្ដាសា​រាត្រី​រនោច​ (ភាគ​បញ្ចប់)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ