Griezmann ក្លាយ​ជា​កីឡាករ​ថ្លៃ​បំផុត​លើ​លោក​ទី​៦ ​លើ​ Pogba ទៀត

Antoine Griezmann តារា​ឆ្នើម​ក្រុម​ជម្រើស​ជាតិ​បារាំង​ បាន​ឡើង​តម្លៃ​ខ្លួន​យ៉ាង​ភ្ញាក់​ផ្អើល ដោយ​ក្លាយ​ជា​កីឡាករ​ថ្លៃ​បំផុត​​នៅ​លើ​ពិភពលោក​​លំដាប់​ទី​៦ និង​នៅ​លើ​មិត្ត​រួម​ជាតិ​ Paul Pogba ​ទៅ​ទៀត។ នេះ​បើ​តាម​វិបសាយ​​ជំនាញ​ទីផ្សារ​ បាន​ចុះ​ផ្សាយ​ថ្មីៗ​នេះ។

 

Griezmann ក្លាយ​ជា​កីឡាករ​ថ្លៃ​បំផុត​លើ​លោក​ទី​៦ ​លើ​ Pogba ទៀត

Antoine Griezmann តារា​ឆ្នើម​ក្រុម​ជម្រើស​ជាតិ​បារាំង

 

ខ្សែ​បម្រើ​ក្រុម​ Atletico Madrid ​​រូប​នេះ​ ​មាន​តម្លៃ​ខ្លួន​តែ​៣០​លាន​អឺរ៉ូ (ជាង​៣៣,៤​លាន​ដុល្លារ) ​ប៉ុណ្ណោះ​ ​​កាល​រដូវ​កាល​​២០១៣-២០១៥​ ប៉ុន្តែ​​ក្រោយ​​ជួយ​ឲ្យ​ Atletico ឡើង​ផ្ដាច់ព្រ័ត្រ UEFA Champions League រដូវ​កាល​មុន​ និង​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បារាំង​​ ឡើង​ដល់​ផ្ដាច់ព្រ័ត្រ UEFA Euro 2016 និង​ក្លាយ​ជា​ Top Scorer ផង​នោះ ក៏​ឡើង​តម្លៃ​ខ្លួន​កប់​ក្ដោង​តែ​ម្ដង។

 

Griezmann ក្លាយ​ជា​កីឡាករ​ថ្លៃ​បំផុត​លើ​លោក​ទី​៦ ​លើ​ Pogba ទៀត

Paul Pogba ខ្សែ​បម្រើ​ក្រុម​ជម្រើស​ជាតិ​បារាំង

 

Griezmann ក្លាយ​ជា​កីឡាករ​ថ្លៃ​បំផុត​លើ​លោក​ទី​៦ ​លើ​ Pogba ទៀត

 

វិបសាយ​ Transfermarkt បាន​ឲ្យ​ដឹង​ថា តម្លៃ​ខ្លួន​របស់​ Griezmann ​​បច្ចុប្បន្ន​គឺ ៨០​លាន​អឺរ៉ូ (ជាង​៨៩​លាន​ដុល្លារ) ដែល​នេះ​ជា​តម្លៃ​ថ្លៃ​បំផុត​ទី​៦​លើ​លោក​ បន្ទាប់​ពី​ Lionel Messi (១២០​លាន​អឺរ៉ូ), Cristiano Ronaldo (១១០), Neymar (១០០), Luis Suarez (៩០) និង​ Gareth Bale (៩០)។ ប៉ុន្តែ​នៅ​លើ​ Thomas Muller (៧៥​លាន​អឺរ៉ូ), Robert Lewandowski (៧៥), Pogba (៧០), James Rodríguez (៧០), Eden Hazard (៦៥) និង​ Gonzalo ​Higuaín (៦៥​លាន​អឺរ៉ូ)៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ AS