ប៉ង​រំលោភ​ក្មេងស្រី​ត្រូវ​ប៉ូលិស​ចាប់​បញ្ជូនទៅ​តុលាការ​

6 Videos


ក្រោយពីបានទទួលបណ្ដឹងពីម្ដាយរបស់ជនរងគ្រោះថា ជនសង្ស័យប៉ុនប៉ងរំលោភ សេពសន្ថវៈទៅលើកូនស្រីរបស់ខ្លូននគរបាលស្រុកឆ្លូង បានចាប់ជនសង្ស័យម្នាក់ឈ្មោះ ស្រ៊ីម ចាន់ធឿន អាយុ ៤១ ឆ្នាំកាលពីថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០១៦ នៅចំណុចភូមិពង្រ ៣ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ពីបទរំលោភក្មេងស្រីឈ្មោះ ញ ស ខ អាយុ ១១ ឆ្នាំ ។

ប៉ង​រំលោភ​ក្មេងស្រី​ត្រូវ​ប៉ូលិស​ចាប់​បញ្ជូនទៅ​តុលាការ​

នគរបាលបានឲ្យដឹងថា នៅយប់ទាបភ្លឺថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៦ មុនពេលកើតហេតុក្មេងស្រីរងគ្រោះកំពុងតែគេងស្រាប់តែមានដៃមករាវស្ទាបគូទនាងម្ដងហើយ ម្ដងទៀត ភ្លាមនោះជនសង្ស័យបានស្ទុះមកច្របាច់មាត់ និង បំពង់ករបស់នាងជាប់មិនឲ្យស្រែក ហើយបានច្របាច់មាត់នាងរហូតដល់បាក់ធ្មេញខាងឆ្វេងអស់មួយ ពេលនោះនាងបានព្យាយាមរើបម្រះរហូតផ្អើលឆោឡោ ទើបជនសង្ស័យរត់គេចខ្លួនបាត់ ។

ប៉ង​រំលោភ​ក្មេងស្រី​ត្រូវ​ប៉ូលិស​ចាប់​បញ្ជូនទៅ​តុលាការ​

ក្រោយមកម្ដាយជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង ទើបនៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០១៦ នេះ សមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់បានជនសង្ស័យ ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃដដែលនេះដើម្បីចាត់ការតាមច្បាប់ ៕

                                                                                               សុថាត់