ស្ត្រី​ម៉េ​ម៉ា​យ​ក្រីក្រ​មានកូន​៥​នាក់ ចិញ្ចឹមជីវិត​បាន​ដោយ​ដើរ​បើក​ខោអាវ​អោយគេ​មានផ្ទះ​ធ្លុះធ្លាយបានទទួល​ឈើ​គ្រឿង​ផ្ទះមួយ​ខ្នង ពីស​ម្តេច ប៊ុនរ៉ានី ហ៊ុ​សែន និង​សប្បុរសជន​

​ខេត្តកំពង់ឆ្នាំង ៖ លោក ប្រាក់ សោ​ភ័​ណ្ឌ នា​យ​ក​​សាខា​កាក​បាទក្រហម​​ខេត្ត ​និង​​លោក ឈៀង វណ្ណៈ​​មន្ត្រី មន្ទីរ​​ព័ត៌មាន​ខេត្ត នៅ​​រសៀល ថ្ងៃទី​​០២ ខែសីហា ឆ្នាំ​​២០១៦ បាន​​យក​​ឈើ​​ជា​​គ្រឿង​​សង់​ផ្ទះ​មួយ​​​ខ្នង​​ជា​អំណោយ​របស់លោក​ជំទាវ ប៊ុនរ៉ានី ហ៊ុនសែន និង​សប្បុរសជន ជូន​ស្ត្រី​មេម៉ាយ​ចិញ្ចឹម​កូន​៥​នាក់ រស់នៅក្នុង​កូន​ផ្ទះ​ធ្លុះធ្លាយ និង​រលំ​លើផ្ទះ​អ្នកជិតខាង នៅក្នុង ភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង បន្ទាប់ពី​ស្ត្រី​ខាងលើ បាន​អំពាវនាវ ដល់​សប្បុរសជន នានា តាមរយៈ ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​សង្គម ។

​លោក ប្រាក់ សោ​ភ័​ណ្ឌ បានអោយដឹងថាៈ បន្ទាប់ពី​ទទួល​ព័ត៌មាន អំពី​ទុក្ខលំបាក របស់​ស្ត្រី ឈ្មោះ អ៊ុន គឹម​ស្រ៊ុន អាយុ​៣៥ ត្រូវ​ប្តី​បោះបង់ចោល ទុក​កូន​៥​នាក់ ក្នុងបន្ទុក និង​ប្រឹង​ដើរ​បោក​ខោអាវ​អោយគេ ដើម្បី​ចិ​ញ្ជឹ​ម​កូន ព្រមទាំង​គ្មាន​ជម្រក​ស្នាក់នៅ​សមរម្យ សម្តេច​កិ​តិ្ត​ព្រឹទ្ធ ប​ណ្ឌឹ​ត ប៊ុន រ៉ានី ហ៊ុន សែន រួម​និង​សប្បុរជន​មួយចំនួន បាន​ឧបត្ថម​ជាថ​វិការ​ដើម្បី ទិញ​ឈើ ធ្វើ​ផ្ទះ ជូន​ស្ត្រី​ខាងលើ ហើយ​ប្រា ក់ ទាំងនេះ បានប្រគល់​ជូន លោក ឈៀង វណ្ណៈ មន្ត្រី​មន្ទីរ​ព័ត៌មាន​ខេត្ត ជា​អ្នកចាត់ចែង​ទិញ​ឈើ និង​ស​ង្ក័​សី សង់ផ្ទះ​ជូន​ស្ត្រី​ទុ​រគ​ត៌​ខាងលើ ។​

ប្រាក់​ទាំងនោះ​មាន​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​ប​ណ្ឌឹ​ត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ចំនួន ១​លាន ២០​ម៉ឺន​រៀល លោក​ឧកញ៉ា ទៀង ថៃ និង​លោកជំទាវ វ៉ាន់ លុយ សមាជិក​កិ​ត្ត​យស​កាក បាទ​ក្រហម​កម្ពុជា ចំនួន ១​លាន​រៀល លោក ប៊ី ប្រធាន​យុវវ័យ​សាមគ្គី​ដើម្បី​មនុស្ស​ធ​ម៍ ១៥​ម៉ឺន​រៀល និង​លោក សួស គឹម​ថុ​ន មន្ត្រី​មន្ទីរ​សង្គមកិច្ច ២០​ម៉ឺន​រៀល ។ លោក​បាន​បន្តថា ផ្ទះ​ដែល​ត្រូវធ្វើ​មាន​ទំហំ ៤​គុណ​និង​៥​ម៉ែត្រ ធ្វើជា​ផ្ទះ​តៀម ប្រក់ និង​បាំងជញ្ជាំង​ស័ង្កសី ។

​ក្រោយពី​បានទទួល​អំណោយ ជា​គ្រឿង​ឈើ សម្រាប់​សង់ផ្ទះ​ខាងលើនេះ ស្ត្រី​មេម៉ាយ និង​លោក​​ស្រី អនុ​ប្រធានភូមិ​ឃ្លាំងប្រាក់ មានចិត្ត​សប្ប​យ​រីករាយ​ជាខ្លាំង និង​បាន​លើកដៃ​សំពះ ថ្លៃ​អំណរគុណ ចំ ពោះ​សម្តេច​គ​ត្តិ​ព្រឹទ្ធ​ប​ណ្ឌឹ​ត ប៊ុន រ៉ានី ហ៊ុន សែន និង​លោកជំទាវ វ៉ាន់ លុយ សូម​សម្តេច និង​លោកជំទាវ ជួបប្រទះ​តែ​សេចក្តីសុខ​និង​ជ័យជំនះ​គ្រប់​ការងារ​និង​ភារកិច្ច​ដឹកនាំ​ប្រទេសជាតិ​៕ ( ឈៀង ថា​រិ​ទ្ធ )05k1 05k3 05k2