ខ្ចីប្រាក់​មួយ​ពាន់​ដុល្លា​ការប្រាក់​៨​ភាករយ​អត់​ប្រាក់​សងកាត់​យក​ដីស្រែ​៣​ហិកតា​លើស​លុយ​​ជំពាក់​កូនបំណុល​មិន​សុខចិត្ត​ប្តឹង​សុំ​លក់​ដីស្រែ​ខ្លួនឯង​យកប្រាក់​សង​វិញ​

​ខេត្តកំពង់ឆ្នាំង​៖ ស្ត្រី​មេម៉ាយ​ក្រីក្រ​ម្នាក់​បានដាក់​ពាក្យបណ្តឹង​ទៅ​លោក​មេឃុំ​សុំ​យក​ដីស្រែ​លក់​ដោយ​ខ្លួន ឯង បន្ទាប់ពី​ម្ចាស់បំណុល​បាន​ឃុបឃិត​ជាមួយ​លោក​មេភូមិ ដកហូតយក​ដីស្រែ​រប​ស់​ខ្លួន​ចំនួន​៣​ហិកតា លើស​លុយ​ដែល​គាត់​ជំពាក់​ដល់​ទៅ​ជាង​៣​ពាន់​ដុល្លា​។​

នៅ​ល្ងាច​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៦ អ្នកយកព័ត៌មាន​យើង​បាន​ជិះ​រថយន្ត និង​ជិះ​កាណូត​ដរ​ឆ្លង​ទ​ន្ល​ទៅ​ជួប ស្ត្រី​មេម៉ាយ​ក្រីក្រ​ឈ្មោះ ឌុ​ច សឿន អាយុ ៦៣​ឆ្នាំ រស់នៅ​ភូមិ​ពាម​ពពេជ ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង ដោយ​គាត់​បាន​និយាយ​អោយដឹងថា​៖ នៅក្នុង​ឆ្នាំ​២០១២​គាត់​បានធ្វើ​លិខិតស្នាម​ជាមួយ​លោក ហែម សម្បត្តិ មេភូមិ​ពាម​ពពេជ ដាក់​ដីស្រែ​៣​ហិកតា​បញ្ចាំ​យកប្រាក់​ពី​ស្រី​ឈ្មោះ ម៉ម ចន្ថា រស់នៅ​ខ​ណ្ឌ័​ដង្កោរ រាជធានី​ភ្នំពេញ ចំនួន ១.០០០​ដុល្លា ដោយមាន​ការប្រាក់​ដំបូង​តែ​១៦០​ម៉ឺន​រៀល​ក្នុង​១​ឆ្នាំ​ប៉ុណ្ណោះ គឺ​ការប្រាក់​ជាង​៣​ភាគរយ​។​

ក្រោយពី​បាន​ខ្ចីប្រាក់​គេ​មក​នៅក្នុង​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៣ គាត់​បាន​សង​ការប្រាក់​គេ​តាម​ការកំណត់​រួចហើយ ដោយឡែក​នៅក្នុង​ឆ្នាំ​២០១៤​ម្ចាស់​ប្រាក់​ក៏បាន​តម្រូវអោយ​គាត់​បង់​ការប្រាក់​ប្រចាំខែ​វិញ​​ក្នុង​១​ខែៗ ៣២​ម៉ឺន​រៀល បើ​គិត​ទៅក្នុង​១​ឆ្នាំ​ការប្រាក់​សរុប​ចំនួន​៣៨៤​ម៉ឺន​រៀល ជិត​ស្មើ​និង​ប្រាក់​ដើម​១
​ពាន់​ដុល្លា ពេលនោះ​គាត់​គ្មាន​លទ្ធភាព​បង់​ការប្រាក់​អោយគេ​ទេ​។ បន្ទាប់មក​នៅក្នុង​ឆ្នាំ​២០១៥ ម្ចាស់​ប្រា​​ក់បាន​ឃុបឃិត​ជាមួយ​លោក ផាន់ សាម៉ន មេភូមិ​ពាម​ពពេជ​ថ្មី កាត់​យក​ដីស្រែ​របស់គាត់​មិនអោយ​គាត់​​ដឹង​ឡើយ ព្រោះថា​នៅពេល​គាត់​ចង់​លក់​ដីស្រែ​គាត់​យកប្រាក់​មក​សង​ឈ្មោះ ម៉ម ចន្ថា ស្រាប់តែ​គេ​ប្រា​​ប់​ថា ដីស្រែ​គាត់​ត្រូវបាន​ឈ្មោះ ម៉ម ចន្ថា កាត់​យក​ហើយ គាត់​មិនអាច​លក់បាន​ទេ​។​

​ស្ត្រី​ឈ្មោះ ឌុ​ច សឿន បាន​អោយដឹងទៀតថា​៖ តាម​ការគិត​ទាំង​ការប្រាក់​ដែល​គាត់​មិនបាន​បង់​អោយគេ​ជាង​១​ឆ្នាំ និង​ប្រាក់​ដើម មកដល់​ថ្ងៃនេះ​មាន​ចំនួន​តែ​២.៥០០​ដុល្លា​តែប៉ុណ្ណោះ ចំណែកឯ​ដីស្រែ​​គាត់​៣​ហិកតា​មាន​គេ​ធ្លាប់​អោយ​ថ្លៃ​៦.០០០​ដុល្លា​ឯណោះ ដូច្នេះ​ឈ្មោះ ម៉ម ចន្ថា កាត់​យក​ដីស្រែ​គាត់​លើ​​ស​ប្រាក់​ដែល​គាត់​ជំពាក់​ជាង​៣.០០០​ដុល្លា​។

​ហេតុនេះហើយ​ទើប​នៅ​ល្ងាច​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៦​នេះ​គាត់​បានធ្វើ​ពាក្យ​ប្តឹង​ដាក់ជូនទៅ​លោក ចិន ផាន់​ណា មេឃុំ​កោះ​ថ្កូវ​ដើម្បី​សុំ​សិទ្ធ​លក់ដូរ​ដីស្រែ​របស់គាត់​ដោយ​ខ្លួនឯង យកប្រាក់​សង​អោយឈ្មោះ ម៉ម ចន្ថា វិញ​។ រឿងនេះ​គាត់​ស្នើសុំ​លោក​មេឃុំ លោក​ចៅហ្វាយស្រុក និង​លោក​ចៅហ្វាយខេត្ត​ជួយ​ដោះស្រាយ​ជូន​គាត់​ផង​។​

​ទាក់ទង​និង​រឿង​ខាងលើនេះ លោក ផាន់ សាម៉ន មេភូមិ​ពាម​ពពេជ​ថ្មី ពេល​អ្នកយកព័ត៌មាន​យើង​ទូរ​សព្ទ័​សុំ​ជួប​លោក​ថា​ជាប់​ប្រជុំ និង​សួរថា​ពេលណា​ទើប​អោយ​ជួប​បាន​!! លោក​ឆ្លើយថា​មិន​ចង់​ជួប​ទេ​!! រួច​លោក​ក៏​បិត​ទូរ​សព្ទ័​រហូត​តែម្តង​នៅ​ល្ងាច​ថ្ងៃទី​០៤ ខែសីហា នេះ​។​

​ចំណែក​លោក ចិន ផាន់​ណា មេឃុំ​កោះ​ថ្កូវ បានអោយដឹងថា​៖ ក្នុង​រឿង​ខាងលើនេះ​លោក​មិនបាន​​ដឹង​ទេ បើ​ស្ត្រី​ជា​កូនបំណុល​ដាក់ពាក្យ​បណ្តឹង​មកលោក​និង​ហៅ​ភាគី​ទាំង​២ រួមទាំង​លោក​មរ​ភូមិ​ពាម​ព​​ពេ​ជ មក​សម្របសម្រួល​ដោះស្រាយ​តាម​សំណូមពរ​របស់​កូនបំណុល ហើយ​ម្យ៉ាងទៀត​ជំពាក់​ប្រាក់​ត្រូវ​​សង​ប្រាក់ គេ​មិនអាច​កាត់​យក​ដីស្រែ​ដោយ​ខ្លួនឯង​បានទេ រឿងនេះ​មានតែ​តុលាការ​ទេ​ទើប​សំរេចបាន​៕
( ឈៀង ថា​រិ​ទ្ធ )

05a1 05a3 05a2