ក្មេងស្រី​បីនាក់​រអិល​ជើង​ធ្លាក់​ប្រឡាយ​ស្លាប់​ពីរ​នាក់​រួចខ្លួន​ម្នាក់​

6 Videos


នៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០១៦ នេះមានក្មេងស្រីបីនាក់បានលង់ទឹកបណ្តាលឱ្យស្លាប់ ពីរនាក់ និងម្នាក់ទៀតរួចផុតពីគ្រោះថ្នាក់ ។ រឿងរ៉ាវដ៏គួរឲ្យតក់ស្លុតនេះកើតនៅក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ក្មេងស្រី​បីនាក់​រអិល​ជើង​ធ្លាក់​ប្រឡាយ​ស្លាប់​ពីរ​នាក់​រួចខ្លួន​ម្នាក់​

ម៉ែន ស្រីនិច្ច ជាក្មេងស្រីរងគ្រោះដែលរួចជីវិតបានរៀបរាប់ថា មុនពេលកើតហេតុ ពួកគេទាំង ៣ នាក់បាននាំគ្នាដើរលេងដោយចេញពីថ្នល់ជាតិលេខ ៥ លុះដើរដល់ចំណុចកើតហេតុស្រាប់តែពួកគេទាំង ៣ នាក់ប្រឡែងគ្នាលេងលើមាត់ប្រឡាយ ហើយក៏រអិលជើងធ្លាក់ចូលទឹកប្រឡាយទាំង ៣ នាក់ ។ នៅពេលនោះក្នុងចំណោមអ្នកទាំង ៣ គឺមានតែគេទេ ដែលខំប្រឹងស្រវេស្រវ៉ាចាប់ទាញស្មៅមាត់ប្រឡាយបានហើយក៏ឡើងដល់លើគោកវិញ ។

ក្មេងស្រី​បីនាក់​រអិល​ជើង​ធ្លាក់​ប្រឡាយ​ស្លាប់​ពីរ​នាក់​រួចខ្លួន​ម្នាក់​

បន្ទាប់មកក្មេងស្រីដែលផុតពីគ្រោះថ្នាក់នេះបានរត់ស្រែកប្រាប់ឱ្យប្រជាពលរដ្ឋដែលកំ ពុង លេងទឹកនៅក្បែរនោះមកជួយពួកម៉ាកខ្លួនលង់ទឹក ទើបបង្កឱ្យមានការភ្ញាក់ផ្អើល ។ រំពេចនោះប្រជាពលរដ្ឋក៏នាំគ្នាចុះទៅរាវរក ដោយចំណាយពេលជិត ២០ នាទីទើបរាវឃើញក្មេងរងគ្រោះទាំង ២ នាក់លិចដល់បាតប្រឡាយ ហើយដឹកពួកគេទៅសង្គ្រោះជីវិតនៅមន្ទីរពេទ្យ បង្អែកមិត្តភាព- ជប៉ុន ស្រុកមង្គលបុរី ។ នៅពេលបញ្ជូនដល់មន្ទីរពេទ្យក្មេងរងគ្រោះទាំង ២ នាក់បានស្លាប់បាត់ទៅហើយ ។

ក្មេងស្រី​បីនាក់​រអិល​ជើង​ធ្លាក់​ប្រឡាយ​ស្លាប់​ពីរ​នាក់​រួចខ្លួន​ម្នាក់​

ក្មេងរងគ្រោះដែលស្លាប់ទាំង ២ នាក់មានឈ្មោះ ប៉ែន ធានី ភេទស្រី អាយុ ១៣ ឆ្នាំ ជាសិស្ស និងឈ្មោះ អ៊ូច ចាន់ណា ភេទស្រីអាយុ ១៥ ឆ្នាំ ជាសិស្ស និងក្មេងស្រីដែលផុតពីគ្រោះ ថ្នាក់ឈ្មោះ ម៉ែន ស្រីនិច្ច ភេទស្រី អាយុ ១៥ ឆ្នាំ ពួកគេរស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ៕

                                                                                          សុ ថាត់