រ៉ូប Lady Gaga ឆែក​សាហាវ​​ស្ទើរ​លេច​គ្រឿង​ក្នុង នា​ថ្ងៃ​ទៅ​ខួប​កំណើត​​ដៃគូ

តារា​ចម្រៀង​ Lady Gagaបាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​សាជាថ្មី​សម្រាប់​រ៉ូប​ដ៏​សិចស៊ី​របស់ខ្លួន ក្នុង​ថ្ងៃ​ចូលរួម​ខួប​កំណើត​​គម្រប់​៩០​ឆ្នាំ​ដៃ​គូ​ចាស់​តារា​ចម្រៀង​ប្រុស​  Tony Bennett  កាល​ពី​ថ្ងៃ​ពុធ នា​ទីក្រុង​ញីវយ៉ក។

 

រ៉ូប Lady Gaga ឆែក​សាហាវ​​ស្ទើរ​លេច​គ្រឿង​ក្នុង នា​ថ្ងៃ​ទៅ​ខួប​កំណើត​​ដៃគូ

 

 

តារា​វ័យ​៣០​ឆ្នាំ​ធ្វើ​ឲ្យ​មហាជន​ទប់​​ចិត្ត​មិន​បាន​យក​ទូរសព្ទ​ថត​គ្រប់​គ្នា ពេល​ដែល​​ចេញ​ពី​ក្នុង​ឡាន​ដ៏​ទំនើប ក្នុង​ឈុត​រូប​ពណ៌​ខ្មៅ​​ឆែក​ចំហៀង​​ស្ទើរ​តែ​ដល់​ចង្កេះ​និង​លេច​របស់​សំខាន់​ទៅ​ហើយ។ អាច​និយាយ​បាន​ថា វា​ជា​រឿង​ធម្មតា​ទៅ​ហើយ​ដែល​តារា​ល្បី​តាម​រយៈ​បទ ” Poker Face” ស្លៀក​លេច​លើ​លេច​ក្រោម ប៉ុន្តែ​រាល់​ការ​ស្លៀកពាក់​ចេញ​ម្ដង​ៗ​នាង​តែងតែ​មាន​ម៉ូដ​ប្លែក​គួរ​ឲ្យ​ចាប់​អារម្មណ៍ជានិច្ច។

 

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន Gaga ក៏​បាន​ទាញ​ចំណាប់​អារម្មណ៍​អ្នក​គាំទ្រ​ម្ដង​ដែរ ដោយ​សារ​តែ​នាង​ចេញ​ពី​ស្ទូឌីយោ​ធ្វើការ​ក្នុង​ទីក្រុង​ញីវយ៉ក​ពាក់​អាវ​ស្ដើង​ដល់​ថ្នាក់​លេច​សុដន់។ ​ Lady Gaga និង Tony Bennett ធ្លាប់​បាន​ធ្វើ​ការ​ជាមួយ​គ្នា​ចេញ​នូវ​អាល់ប៊ុម Cheek to Cheek  កាល​ពី​ឆ្នាំ​២០១៤៕

 

រ៉ូប Lady Gaga ឆែក​សាហាវ​​ស្ទើរ​លេច​គ្រឿង​ក្នុង នា​ថ្ងៃ​ទៅ​ខួប​កំណើត​​ដៃគូ

 

រ៉ូប Lady Gaga ឆែក​សាហាវ​​ស្ទើរ​លេច​គ្រឿង​ក្នុង នា​ថ្ងៃ​ទៅ​ខួប​កំណើត​​ដៃគូ

 

រ៉ូប Lady Gaga ឆែក​សាហាវ​​ស្ទើរ​លេច​គ្រឿង​ក្នុង នា​ថ្ងៃ​ទៅ​ខួប​កំណើត​​ដៃគូ

 

រ៉ូប Lady Gaga ឆែក​សាហាវ​​ស្ទើរ​លេច​គ្រឿង​ក្នុង នា​ថ្ងៃ​ទៅ​ខួប​កំណើត​​ដៃគូ

 

ចុចអាន៖Lady Gaga ពាក់​អាវ​ស្ដើង​ខ្លាំង ​បញ្ចេញ​​សុដន់​កណ្ដាល​វាល

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ

ប្រភព៖ dailymail