រឿង​ច្រៀង នី រតនា ក្លាហាន​តាំង​ពី​ក្មេង

នី រតនា បង្ហើប​ឲ្យ​ដឹង​ថា​ លោក​មាន​ទេពកោសល្យ​​ និង​ក្លាហាន​តាំង​ពី​ក្មេង​ពាក់​ព័ន្ធ​នឹង​វិស័យ​ចម្រៀង​​ ដែល​កាលណោះ ​ឲ្យ​តែ​ពេល​សម្រាក​ចុង​ម៉ោង​សិក្សា​នៅ​ថ្នាក់​បឋម​ គ្រូ​ហៅ​ឡើង​ច្រៀង​ ​លោក​​ក្លា​ហានលើក​ដៃ​សុំ​គ្រូ​ឡើង​ច្រៀង​មុន​គេ​រហូត​។

 

រឿង​ច្រៀង នី រតនា ក្លាហាន​តាំង​ពី​ក្មេង

 

តារា​មក​ពី​ខេត្ត​កំពង់​ធំ ថ្លែង៖ “ឲ្យ​តែ​ចុង​ម៉ោង​សម្រាក​ គ្រូ​ថា​ កូនៗ​ណា​ចេះ​ច្រៀង​ទេ អត់​ចាំ​យូរ​ទេ​បង លើក​ដៃ​ភ្លាមៗ​ ហើយ​ភាគ​ច្រើន​ខ្ញុំ​តែង​យក​បទ​ ព្រាប សុវត្ថិ មក​ច្រៀង​រហូត​ហ្មង​បង”។​

 

​អ្វី​ដែលគួរ​ឲ្យ​ចាប់​អារម្មណ៍​​ជាង​នេះ​ទៅ​ទៀត​ អតីត​ជយ​លាភី​កម្មវិធី​លំដាប់​ពិភពលោក​ Cambodian Idol បាន​បង្ហើប​មួយ​ឃ្លា​នៃ​បទ ​ដែល​លោក​តែង​តែ​លើក​យក​ច្រៀង​អំឡុង​ពេល​រៀន​ទៀត​ផង។ ចង់​ដឹង​ថា​បទ​អ្វី តោះ​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

អត្ថបទ៖ ថា ម៉ាលីដា​

​​​