កូរ៉េខាងត្បូង​ពិន័យ​រថយន្ត​ម៉ាក Volkswagen ក្នុង​ទឹកប្រាក់ ១៦ លាន​ដុល្លារ​អាមេរិក​

6 Videos


4ប្រទេសកូរ៉េខាងត្បូងបានធ្វើការពិនិន័យក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ង់ Volkswagon ក្នុងទឹកប្រាក់ ១៦ លានដុល្លារអាមេរិក និង ហាមមិនអោយលក់រថយន្តចំនួន ៨០ ម៉ូដែលចាប់ពីដើមខែសីហានេះតទៅ ដោយមូលេហេតុថា ក្រុមហ៊ុនផលិតរថយន្តធ្វើការបន្លំលទ្ធផលតេស្តលើកម្រិតសំលេងរំខាន និង បរិមាណបញ្ចេញឧស្ម័នកាបូនិចពីរថយន្ត ។

សេចក្តីសម្រេចនេះត្រូវបានប្រកាសឡើងដោយក្រសួងបរិស្ថាន ដែលជាអ្វីដែលក្រសួងកំពុងធ្វើចំណាត់ការ ទៅលើក្រុមហ៊ុន Volkswagen ។

គួររំលឹកដែរថា កាលពីចុងឆ្នាំ ២០១៥កន្លងទៅ កូរ៉េខាងត្បូងធ្លាប់បានពិន័យក្រុមហ៊ុន Volkswagen ម្តងមកហើយនូវទឹកប្រាក់ចំនួន ១២,៧លានដុល្លារ និងបានដកអាជ្ញាប័ណ្ណទៅលើរថយន្តប្រើប្រេងម៉ាស៊ូត ចំនួនជាង ១២៥ ០០០ គ្រឿង ហើយថ្មីៗនេះទើបដាក់បញ្ចូលរថយន្តចំនួន ៨៣ ០០០ ទៀតទៅក្នុងតារាង ផាកពិន័យ ។

រថយន្តដែលទទួលការផាកពិន័យនិងបានលក់ទៅអោយអតិថិជនប្រើប្រាស់ហើយនោះមានម៉ាកល្បីៗមួយចំនួននៃ Volkswagen, Audi និង Bentley ជាដើម ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Volkswagen បានបើកនៅក្នុងប្រទេសកូរ៉េខាងត្បូងតាំងពីឆ្នាំ ២០០៧ មក និងមានទីផ្សារធំផងដែរនៅក្នុងសហរដ្ឋអាមេរិច និង ធ្លាប់មានរឿងអាស្រូវនៃលទ្ធផលតេស្តឧស្ម័នកាបូនិចកន្លងមកហើយ និង ធ្លាប់ផាកពិន័យជាង ១៥ ពាន់លានដុល្លារនៅសហរដ្ឋអាមេរិចកន្លងមក ៕

                                                                     សុផល