ញាក់សាច់ ! រថយន្ត​ធំ​២​គ្រឿង​បុក​គ្នា រុល​បុក​ចូល​ផ្ទះ​ពលរដ្ឋ

ខេត្តកំពត ៖ សេចក្តីរាយការណ៍​ជំហាន​ដំបូង​ បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ដ៏​រន្ធត់​មួយ​បាន កើតឡើង​រវាង​រថយន្ត​ ពោង​ក្រឡុក​ស៊ីម៉ង់ត៍​បុក​គ្នា​ ជាមួយ​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​បណ្ដាល​ឲ្យ​ដឹក​ស៊ីម៉ង់ត៍​ ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​ ប្រជាពលរដ្ឋ ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​ បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​ ប្រហែល​ជាង​២​រសៀល ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៦ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​ ៣១ ស្ថិត​ក្នុងភូមិ​ឫស្សី​ដុំ ឃុំ​ប្រ​ភ្នំ ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។

សេចក្តីរាយការណ៍​ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ រថយន្ត​ពោង​ក្រឡុក​ស៊ីម៉ង់ត៍​១​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន់​ដា ពាក់​ស្លាក​លេខ ភ្នំពេញ 3A-7898 បើកបរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​ដល់​កន្លែង​កើតហេតុ​ស្រាប់តែ​បុក​គ្នា​ ជាមួយ​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​១​គ្រឿង ម៉ាក់​ហ៊ី​ណូ ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក​លេខ ភ្នំពេញ 3B-3059 ដែល​កំពុង​បើក​បរ​ ក្នុង​ទិស​ដៅ​បញ្ច្រាស​ទិស​គ្នា ។

សេចក្តីរាយការណ៍​ បាន​បន្ត​ទៀត​ថា អ្នក​ឃើញ​ហេតុការណ៍​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​ពិតជា​រន្ធត់​ខ្លាំង​ណាស់ ព្រោះ​ការ​បុក​គ្នា​នេះ​ ធ្វើ​ឲ្យ​រថយន្ត​ពោង​ ក្រឡុក​ស៊ីម៉ង់ត៍​ប៉ើង​ធ្លាក់​ពីលើ​ថ្នល់ជាតិ ចំណែក​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​ វិញ​បាន​រុល​បុក​ចូល​ផ្ទះ​ ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​ភ័យ​ ស្ទើរ​លស់​ព្រលឹង​ រត់​បាតជើង​ស​ព្រាត តែ​សំណាងល្អ​ម្ចាស់ផ្ទះ​រត់​ចេញ​ទាន់ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត​ ពោង​ក្រឡុក​ស៊ីម៉ង់ត៍​បាន​រង​របួសធ្ងន់ ចំណែក​អ្នកបើកបរ​រថយន្ត​ ដឹក​ស៊ីម៉ង់ត៍​ត្រូវ​បាន​ ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​គាស់​ចេញ ពី​ក្នុង​កាប៊ី​ន រង​របួសស្រាល ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ករណីស្រដៀងគ្នានេះដែរ គ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងខណៈ នៅវេលាម៉ោងប្រមាណ៩និងនាទីយប់ ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិកំពង់រទេះសង្កាត់កំពង់រទេះក្រុងស្ទឹងសែនខេត្តកំពង់ធំ។

សាក្សីពីកន្លែងកើតបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កហេតុដោយរថយន្ត ឡិចស៊ីស៣០០រេចង្កូត ទៅបុកផ្ទះប្រជាពលរដ្ឋមួយខ្នងបានបង្កអោយមាន គ្រោះថ្នាក់ ដល់ម្ចាស់ផ្ទះ ស្រីម្នាក់ និងចៅម្នាក់ទៀត រងរបួសធ្ងន់ត្រូវបានក្រុមគ្រួសាដឹកបន្តបញ្ជូន ទៅមន្ទីពេទ្យកាលម៉ែតដើម្បីសង្គ្រោះជីវិត។ ដោយឡែករថយន្តបង្ក ត្រូវបាន សមត្ថកិច្ចនាំយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុង ស្ទឹងសែនរងចាំ៕

ដោយឡែក មួយវិញទៀត  ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ៩និង៤០នាទី យប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ៩៧-៩៨ បុកផ្ទះដែលមានម្ចាស់ឈ្មោះ កែវ ចិន្ដា ភេទប្រុស ស្ថិតនៅក្នុងភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ហេតុការណ៍នេះ បានបណ្ដាលឲ្យមនុស្ស ៣នាក់ រងរបួសធ្ងន់និងស្រាល ក្នុងនោះម្ចាស់ផ្ទះម្នាក់ បានរងរបួសស្រាលផងដែរ។

ជនរងគ្រោះ ត្រូវបានដឹកតាមរថយន្តសាមុយ ទៅសង្គ្រោះព្យាបាលនៅ មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដោយឡែករថយន្តបង្កហេតុ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ ស្ទូចយកទៅរក្សាទុករងចាំ ដោះស្រាយនៅពេលក្រោយ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ញាក់សាច់ ! រថយន្ត​ធំ​២​គ្រឿង​បុក​គ្នា រុល​បុក​ចូល​ផ្ទះ​ពលរដ្ឋ

ញាក់សាច់ ! រថយន្ត​ធំ​២​គ្រឿង​បុក​គ្នា រុល​បុក​ចូល​ផ្ទះ​ពលរដ្ឋ

ញាក់សាច់ ! រថយន្ត​ធំ​២​គ្រឿង​បុក​គ្នា រុល​បុក​ចូល​ផ្ទះ​ពលរដ្ឋ

ញាក់សាច់ ! រថយន្ត​ធំ​២​គ្រឿង​បុក​គ្នា រុល​បុក​ចូល​ផ្ទះ​ពលរដ្ឋ

ញាក់សាច់ ! រថយន្ត​ធំ​២​គ្រឿង​បុក​គ្នា រុល​បុក​ចូល​ផ្ទះ​ពលរដ្ឋ