ចាញ់បោក​គេ​អស់​ម៉ូតូ ប្រាប់សមត្ថកិច្ចថា​ដាក់​ថ្នាំ​សណ្ដំ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង សុំ​ឲ្យ​កម្លាំង​នគរបាល ប៉ុស្ដិ៍​ចោម​ចៅ​ជួយ​អន្តរាគមន៍ ដោយ​បាន​អះអាង​ថា ត្រូវ​ជនខិលខូច​ដាក់​ថ្នាំ​សណ្ដំ​យក​ម៉ូតូ​១​គ្រឿង​ទៅ​បាត់​។

ប៉ុន្តែ​ខណៈនោះ​នគរបាល​ប៉ុស្ដិ៍ ចោម​ចៅ មានការ​សង្ស័យ​ថា រឿង​នោះ​ជា​ការ​បំប៉ោង ព្រោះ​ខ្លាច​ទទួល​រង​នូវ​ ការ​ស្ដីបន្ទោស​ពី​សំណាក់​ក្រុម​គ្រួសារ ក៏​បាន​សួរ​ដេញដោល ទើប​បុរស​នោះ​ប្រាប់​ថា ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ នាំ​យក​ម៉ូតូ​នោះ​ទៅ​ដាក់បញ្ចាំ​នៅ​ម្ដុំ​ផ្សារ​ឃ្លាំង​រំសេវ មាន​ទាំង​វិក្កយបត្រ​ទទួល​បញ្ចាំ​ទៀត​ផង​។

ប៉ុន្តែ​និយាយ​ចុះឡើង​ៗ​ នៅ​តែ​អះអាង​ថា​ ត្រូវ​គេ​ដាក់​ថ្នាំ​ដដែល ហើយដោយ​សារ​តែ​ម៉ូតូ​នោះ​ត្រូវ យក​ទៅ​បញ្ចាំ​នៅ​ផ្សារ​ឃ្លាំង​រំសេវ ទើប​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ បាន​ជម្រុញ​ឲ្យ​បុរស​នោះ​ ទៅ​ដាក់​ពាក្យ​ប្ដឹង​នៅ ប៉ុស្ដិ៍​ទឹកល្អក់​៣ ខណ្ឌទួលគោក​វិញ ហើយ​នគរបាល​បាន​សន្និដ្ឋាន​ថា នេះ​មិនមែន​ជា​ការ​ដាក់​ថ្នាំ​នោះ​ឡើយ តែ​ជា​ការ​ចាញ់ បោក​គេ ព្រោះថ្នាំ​សណ្ដំ​តែ​ត្រូវ​ហើយ​ ៣​ថ្ងៃ​ទៅ​១​អាទិត្យ​ទើប​ស្វាង​។

បុរស​នោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ភាព សុធី អាយុ​២៧​ឆ្នាំ ជា​សិស្ស​រៀន​ផ្នែក​បច្ចេកទេស​ជួសជុល​ម៉ូតូ មាន​ទីលំនៅ​ផ្ទះ​ជួល​ នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទៅ​ដាក់​ពាក្យបណ្ដឹង កាលពី​វេលា​ម៉ោង​ ៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​ ២០១៦ នៅ​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ ដោយ​ប្រាប់​នគរបាល​ថា បាត់បង់​ម៉ូតូ​១​គ្រឿង​ ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​1DE-5883​។

បុរស​ខាងលើ​បាន​បន្ត​ថា នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី រសៀល​ថ្ងៃ​ដដែល មុន​ពេល​កើតហេតុ ខ្លួន​បាន​ជិះ​ម៉ូតូ​មួយ គ្រឿង​នោះ​ទៅ​មើល​គេ​លេង​បាល់ទះ នៅ​ម្ដុំ​ស្ថានីយប្រេងឥន្ធនៈ​គី​ម​ឡុ​ង ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង លុះ​ក្រោយមក​មាន​បុរស​ម្នាក់ បាន​ទៅ​ដល់​ទះ​ស្មា និង​និយាយ​បញ្ចុះបញ្ចូល​ចុះឡើង​ៗ និង​បបួល​ខ្លួន​ទៅ​កាន់​ផ្សារ​ ឃ្លាំង​រំសេវ រួច​យក​ម៉ូតូ​ទៅ​បញ្ចាំ​តែ​ម្ដង​។

ខណៈនោះ​ខ្លួន​ហាក់​ មិន​បានដឹង​អ្វី​ទេ ភ្លេចភ្លាំង​វង្វេងស្មារតី​អស់ រហូត​ជនសង្ស័យ​យក​លុយ​ដែល​បញ្ចាំ​ម៉ូតូ ទៅ​បាត់​ទើប​ភ្ញាក់ខ្លួន ហើយ​ក៏​មាន​វិ​ក័យ​ប័ត្រ ទទួល​បញ្ចាំ​ម៉ូតូ​នោះ​ដែរ ប៉ុន្តែ​មិន​មានឈ្មោះ​ ទីតាំង​បញ្ចាំ​នោះ​ឡើយ ទើប​ធ្វើ​ដំណើរ​ទៅ​ប្ដឹង​នគរបាល​ឲ្យ​ជួយ​បែប​នេះ​តែ​ម្ដង​។

ដោយឡែក​នគរបាល ក្រោយ​ពេល​សួរនាំ​ដឹង​រឿង បាន​សន្និដ្ឋាន​ថា បុរស​នោះ​ចាញ់បោក​គេ ហើយ​ខ្លាច​ក្រុម​គ្រួសារ​ ជា​ព​ិសេស​ប្រពន្ធ​ស្ដីបន្ទោស​ ទើប​ប្រាប់​ថា​ត្រូវ​ថ្នាំ​សណ្ដំ​ចោរ ប៉ុន្តែ​ដោយសារ​រឿងរ៉ាវ​ នៃ​ការ​យក​ម៉ូតូ​ ទៅ​ដាក់បញ្ចាំ​នោះ ស្ថិត​នៅ​ម្ដុំ​ផ្សារ​ឃ្លាំង​រំសេវ ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​ទើប ឲ្យ​ជន​នោះ​ទៅ​ប្ដឹង​នគរបាល​ខណ្ឌទួលគោក​វិញ​៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ករណីមួយវិញទៀត នៅ​មុខ​ផ្សារ​រ៉ា​ថ្មី ស្ថិត​ក្នុងភូមិ​ប៉ោយ​ប៉ែ​ត សង្កាត់​ប៉ោយ​ប៉ែ​ត កាលពី​វេលា​ម៉ោង​ជិត​១០ ថ្ងៃ​ទី​១៥ ឧសភា ២០១៦ កន្លងទៅ ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ​គឺ​ន ណុ​ន អាយុ​34​ឆ្នាំ ជា​កម្មករ​អូស​រទេះ មាន​ទីលំនៅ​ក្នុងភូមិ​ក្បាលកោះ សង្កាត់​ប៉ោយ​ប៉ែ​ត​។ ស្ត្រី​រង​គ្រោះ​ប្រាប់​ថា ដំបូង​គាត់​ទៅ​រក​ទិញ​ម្ហូប​នៅ​ផ្សារ​ខាងលើ លុះ​ចេញ​មក​ដល់​មុខ​ផ្សារ​វិញ ស្រាប់តែ​មាន​បុរស​ចំណាស់​ម្នាក់​ និយាយ​សួរ​នាង​ថា ឃើញ​កាបូប​ប្រាក់​គាត់​ទេ គាត់​បាត់​កាបូប​ប្រាក់​ហើយ ។

ស្ត្រី​រង​គ្រោះ​បន្ត​ទៀត​ថា ភ្លាម​នោះ ស្រាប់តែ​មាន​ស្ត្រី​២​នាក់​ផ្សេង​ទៀត ម្នាក់​ក្មេង ម្នាក់​ចាស់ ធ្វើ​ជា​រើស​បាន​កាបូប​ប្រាក់​ពណ៌​ក្រហម ហើយ​និយាយ​ជាមួយ​នាង​ថា កុំ​មាត់​ចាំ​គេ​ចែក​ឲ្យ​ខ្លះ បន្ទាប់​មក​ក៏​នាំ​គ្នា​ចេញពី​ចំណុច​កើតហេតុ​ទៅ​រក​កន្លែង​បើក​មើល​។

ស្ត្រី​ខាងលើ​បន្ត​ថា ដំបូង​បើក​ថង់​ក្រណាត់​ពណ៌​ក្រហម​នោះ​ឃើញ​មាន​សុទ្ធតែ​មាស​ក្រហមច្រាល​ប្រហែល​៥​ដំឡឹង ហើយ​ស្ត្រី​សង្ស័យ​២​នាក់​នោះ​និយាយ​ថា ទៅ​រក​កន្លែង​ចែក​គ្នា ដោយ​គេ​ដឹក​នាង​ជាមួយ​ស្ត្រី​ម្នាក់​តាម​ម៉ូតូ​១​គ្រឿង ឯ​ស្ត្រី​សង្ស័យ​ម្នាក់​ទៀត​ជិះ​ម៉ូតូ​១​គ្រឿង ។

លុះ​ទៅ​ដល់​ចំណុច​កាស៊ីណូ​ផ្កាយ​៥ ក្នុងភូមិ​ក្បាលស្ពាន 01 ស្ត្រី​រង​គ្រោះ​សង្ស័យ​ត្រូវ​ថ្នាំ​គេ​ៗ​ដោះ​យក​អស់​ខ្សែ​.​ក​មាស​ទម្ងន់​៤​ជី និង​យក​ប្រាក់​ជាង​១០​ម៉ឺន​រៀល និង​ប្រាក់​ថៃ​ជាង​១​ម៉ឺន​បាត រួច​គេ​ឲ្យ​ថង់​ក្រហម​១​មក​នាង រួច​ក្រុម​ជនសង្ស័យ​គេចខ្លួន​បាត់​អស់ ក្រោយមក​ស្ត្រី​រង​គ្រោះ​មានការ​សង្ស័យ​ក៏​បើក​មើល ស្រាប់តែ​ឃើញ​សុទ្ធតែ​ជា​សំណរ​ទៅ​វិញ​។

លោក​អ៊ឹម សុ​ភារៈ មេ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​ប៉ោយ​ប៉ែ​ត ប្រាប់​តាម​ទូរស័ព្ទ​ថា ករណី​ខាងលើ ខាង​លោក​កំពុង​សាកសួរ​ជន​រង​គ្រោះ ដើម្បី​ឈាន​ទៅ​កំណត់​មុខសញ្ញា​ជនសង្ស័យ​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចាញ់បោក​គេ​អស់​ម៉ូតូ ប្រាប់សមត្ថកិច្ចថា​ដាក់​ថ្នាំ​សណ្ដំ

ចាញ់បោក​គេ​អស់​ម៉ូតូ ប្រាប់សមត្ថកិច្ចថា​ដាក់​ថ្នាំ​សណ្ដំ

ចាញ់បោក​គេ​អស់​ម៉ូតូ ប្រាប់សមត្ថកិច្ចថា​ដាក់​ថ្នាំ​សណ្ដំ