Neymar ​​និង​ប្រេស៊ីល ​​បាន​ត្រឹម​ខកចិត្ត​​នៅ​ប្រកួត​ដំបូង​អូឡាំពិក

ក្រុម​ម្ចាស់​ផ្ទះ​​ជម្រើស​ជាតិ​ U-23​ ប្រេស៊ីល​ ដែល​មាន​ប្រធាន​ក្រុម​ Neymar Jr. តារា​ឆ្នើម​ក្រុម​ FC Barcelona មិន​អាច​រក​ជ័យ​ជម្នះ​នៅ​ប្រកួត​ដំបូង​អូឡាំពិក​​​ក្នុង​ពូល​ A ​បាន​ទេ ​ដោយ​បាន​ត្រឹម​ស្មើ​ ០-០ ទល់​នឹង​ក្រុម U-23 ​​​អាហ្វ្រិក​ខាង​ត្បូង​ប៉ុណ្ណោះ នៅ​ទីក្រុង​ Rio កាល​ពី​យប់​មិញ។

 

Neymar ​​និង​ប្រេស៊ីល ​​បាន​ត្រឹម​ខកចិត្ត​​នៅ​ប្រកួត​ដំបូង​អូឡាំពិក

Neymar ខក​ចិត្ត​ក្រោយ​ចប់​ការ​ប្រកួត​បាន​ត្រឹម​ស្មើ​ ០-០

 

ប្រេស៊ីល​ ​​ដែល​មិន​ធ្លាប់​បាន​មេដាយ​មាស​អូឡាំពិក​ ​និង​រំពឹង​ថា​នឹង​យក​ឈ្នះ​ឲ្យ​បាន​នៅ​ឆ្នាំ​នេះ​ ​បាន​ដាក់​ទម្រង់​ប្រយុទ្ធ​ខាង​លើ​យ៉ាង​មុត​ស្រួច​គឺ​មាន​ Neymar, កីឡាករ​ថ្មី​ដែល​ Manchester City ទើប​ទិញ​បាន​ Gabriel Jesus ​និង​​ខ្សែ​ប្រយុទ្ធ Gabriel Barbosa ​វ័យ​១៩​ឆ្នាំ​របស់​ក្រុម​ Santos ​ដែល​ក្លឹប​ធំៗ​នៅ​អឺរ៉ុប​កំពុង​ចាប់​អារម្មណ៍​ខ្លាំង។

 

Neymar ​​និង​ប្រេស៊ីល ​​បាន​ត្រឹម​ខកចិត្ត​​នៅ​ប្រកួត​ដំបូង​អូឡាំពិក

 

ក្រុម​ម្ចាស់​ផ្ទះ​​ដែល​មាន​កីឡាករ​ល្បីៗ​សរុប​​​មាន​តម្លៃ​រាប់​លាន​ដុល្លារ មិន​អាច​ធ្វើ​អ្វី​​បាន​លើ​ក្រុម​ពុំ​សូវ​មាន​កីឡាករ​ល្បី​អាហ្វ្រិក​ខាង​ត្បូង​បាន​ទេ ទោះ​បី​​កីឡាករ​ Mothobi Mvala របស់​អាហ្វ្រិក​ខាង​ត្បូង​ទទួល​បាន​កាត​ក្រហម​ (លឿង​២​ដង) តាំង​ពី​នាទី​ទី​៦០​ក៏​ដោយ។

 

​យ៉ាងណាក្ដី​ ប្រេស៊ីល​​នៅ​តែ​ឈរ​លេង​១​ ​លើ​កំពូល​តារាង​ពូល​ A ​ដដែល​ បន្ទាប់​ពី​អ៊ីរ៉ាក់​​​​ស្មើ​ដាណឺម៉ាក ០-០ ដូច​គ្នា។ ប្រកួត​បន្ទាប់​ ប្រេស៊ីល​នឹង​ត្រូវ​ប៉ះ​អ៊ីរ៉ាក់ ​នៅ​ថ្ងៃ​ទី​០៨ ខែ​សីហា​ខាង​មុខ៕

 

Neymar ​​និង​ប្រេស៊ីល ​​បាន​ត្រឹម​ខកចិត្ត​​នៅ​ប្រកួត​ដំបូង​អូឡាំពិក

 

Neymar ​​និង​ប្រេស៊ីល ​​បាន​ត្រឹម​ខកចិត្ត​​នៅ​ប្រកួត​ដំបូង​អូឡាំពិក

 

Neymar ​​និង​ប្រេស៊ីល ​​បាន​ត្រឹម​ខកចិត្ត​​នៅ​ប្រកួត​ដំបូង​អូឡាំពិក

 

Neymar ​​និង​ប្រេស៊ីល ​​បាន​ត្រឹម​ខកចិត្ត​​នៅ​ប្រកួត​ដំបូង​អូឡាំពិក

 

Neymar ​​និង​ប្រេស៊ីល ​​បាន​ត្រឹម​ខកចិត្ត​​នៅ​ប្រកួត​ដំបូង​អូឡាំពិក

 

Neymar ​​និង​ប្រេស៊ីល ​​បាន​ត្រឹម​ខកចិត្ត​​នៅ​ប្រកួត​ដំបូង​អូឡាំពិក

 

Neymar ​​និង​ប្រេស៊ីល ​​បាន​ត្រឹម​ខកចិត្ត​​នៅ​ប្រកួត​ដំបូង​អូឡាំពិក

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail