ព្រឹក​នេះ ក្រុម​សហជីព​ពិភាក្សា​ពី​ការ​កំណត់​យុ​ទ្ឋ​សាស្ត្រ​ចរចា​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​សម្រាប់​ឆ្នាំ​២០១៧

រាជធានី​ភ្នំពេញ ៖ ​ថ្នាក់ដឹកនាំ​សហជីព និង​តំណាង​សហជីព​ដែល​ជា​សមាជិក​គណៈកម្មការ​ពិសេស​សម្រាប់​ចរចា​ដំឡើង​ប្រាក់​ឈ្នួល អប្បបរមា​របស់​កម្មករ​វិស័យ​សម្លៀក​បំពាក់​និង​ផលិតផល​ស្បែកជើង បាន​បើក​កិច្ច​ពិភាក្សា​ដើម្បី​កំណត់​យុ​ទ្ឋ​សាស្ត្រ​ក្នុង​ការ​ចរចា​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​នៅ​ឆ្នាំ​២០១៧ ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា ការ​ពិភាក្សា​លើ​ប្រធានបទ​ខាងលើ​ប្រព្រឹត្ត​ទៅ​នៅ​ភោជនីយដ្ឋាន​ទន្លេ​បា​សា​សាក់ II ស្ថិត​នៅ​ច្រមុះជ្រូក​ក្បាលថ្នល់ ដោយ​មាន​អ្នកចូលរួម​២៥​នាក់ ៕