សិស្ស​​​ពិការ​​​​​រើ​គ្រែ​ចូល​ថ្នាក់​រៀន​ ​ក្រោយ​​ប្រលង​​​បាន​ពិន្ទុ​ខ្ពស់​​​​មិន​គួរ​ឲ្យ​ជឿ

​​​​​​​​​​​​​​​​​សិស្ស​ពិការ​​ម្នាក់​​​មក​​ពី​​ខេត្ត​​ហេណាន​ ប្រទេស​ចិន​​​​ម្នាក់​ ​កំពុង​ទទួល​ការ​កោត​សរសើរ​​​​​យ៉ាង​ខ្លាំង​ ​​​ក្រោយ​​​​ទទួល​​​​​បាន​សិទ្ធិ​ចូល​រៀន​​​​​​​​​កម្រិត​សាកល​វិទ្យាល័យ​​​​ល្បី​​ឈ្មោះ​​មួយ​​​នៅ​ចិន​ ដោយ​ទទួល​បាន​ពិន្ទុ​ខ្ពស់​លេចធ្លោ​​ ពេល​ប្រលង​ចូល។

 

សិស្ស​​​ពិការ​​​​​រើ​គ្រែ​ចូល​ថ្នាក់​រៀន​ ​ក្រោយ​​ប្រលង​​​បាន​ពិន្ទុ​ខ្ពស់​​​​មិន​គួរ​ឲ្យ​ជឿ

 

 

លោក​ Zhu Zhiqiang មក​ពី​​ទីក្រុង​​ Jiaozuo ​​​បាន​​កើត​​ជំងឺ​​​ឆ្អឹង​​ខ្នង​​ម្យ៉ាង​​​​​​​​​ពី​កំណើត​​។ តាំង​ពី​តូច​​មក​​រូប​គេ​​​មិន​​​​​​​ដែល​មាន​អារម្មណ៍​ខ្លួន​មាន​​ខ្នង​​ឡើយ​ ។​ ដល់​អាយុ​​​ ៤​ឆ្នាំ​ ​​​​ម្ដាយ​​របស់​ Zhu ​​បាន​នាំ​​​​គេ​​ចូល​រៀន​​ថ្នាក់​មត្តេយ្យ ​​ដោយ​​​​​​ដាក់​​ Zhu ​​ពីក្រោយ​​ខ្នង​​ដើរ​ទៅ​​សាលា​ ​និង​​ធ្វើ​បែប​នេះ​រយៈពេល​ ១៤​ឆ្នាំ។​

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បញ្ហា​ប្រឈម​របស់​ Zhu ​​​នៅ​តែ​កើត​មាន​​​​ គឺ​​​ពិបាក​ក្នុង​ខ្លួន​​ពេល​អង្គុយ​​យូរ​។ ​គ្រូពេទ្យ​​​​​បាន​​ស្នើ​ឲ្យ​​ Zhu បោះ​បង់​​ចោល​​ការ​សិក្សា​តាំង​ពី​ថ្នាក់​​​អនុវិទ្យាល័យ​​។

 

តែ​ទោះ​ជា​យ៉ាង​ណា​​ Zhu សុខ​ចិត្ត​​បន្ត​ជម្នះ​​​ទៅ​​សាលារៀន​​​ដដែល​ រហូត​​​ដល់​ថ្នាក់​វិទ្យាល័យ​​​ ​​​គាត់​បាន​​​រើ​គ្រែ​ដេក​ប្រចាំ​ថ្ងៃ​​ទៅ​ដាក់​ក្នុង​ថ្នាក់​រៀន​​ ព្រោះ​គាត់​អាច​​​ដេក​​មើល​​គ្រូ​បង្រៀន​ និង​​ធ្វើ​លំហាត់​បាន​។

 

​​ការ​ខិត​ខំ​តស៊ូ​ ពិត​ជា​មិន​​​ធ្វើ​ឲ្យ​​ Zhu ​អស់​សង្ឃឹម​​ឡើយ ​ហើយ​​នា​ពេល​ថ្មី​ៗ​​នេះ​​​​ ​បុរស​​កម្សត់​​ដដែល​បាន​​​ប្រលង​​ចូល​​​សាកល​វិទ្យាល័យ​ Whuhan ដែល​ជា​សាកលវិទ្យាល័យ​​កំពូល​គេ​​ទាំង​១០​ ក្នុង​ប្រទេស​ចិន​។ ​ប៉ុន្តែ​អ្វី​​ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​​កោត​សរសើរ​​ គឺ​​គាត់​​ទទួល​បាន​ពិន្ទុ​ខ្ពស់​​​​​ដល់​ទៅ​ ៦៤៥​។ ​​​Zhu ​គម្រោង​​​​ចាប់​​យក​មុខ​វិជ្ជា​គណិតវិទ្យា​ ជាមួយ​ការ​ប្ដេជ្ញា​ចិត្ត​ថា ​​​នឹង​ខិត​ខំ​ប្រឹង​ប្រែង​​ឲ្យ​កាន់​តែ​ខ្លាំង​ជាង​មុន​ថែម​ទៀត៕

 

សិស្ស​​​ពិការ​​​​​រើ​គ្រែ​ចូល​ថ្នាក់​រៀន​ ​ក្រោយ​​ប្រលង​​​បាន​ពិន្ទុ​ខ្ពស់​​​​មិន​គួរ​ឲ្យ​ជឿ

 

សិស្ស​​​ពិការ​​​​​រើ​គ្រែ​ចូល​ថ្នាក់​រៀន​ ​ក្រោយ​​ប្រលង​​​បាន​ពិន្ទុ​ខ្ពស់​​​​មិន​គួរ​ឲ្យ​ជឿ

 

សិស្ស​​​ពិការ​​​​​រើ​គ្រែ​ចូល​ថ្នាក់​រៀន​ ​ក្រោយ​​ប្រលង​​​បាន​ពិន្ទុ​ខ្ពស់​​​​មិន​គួរ​ឲ្យ​ជឿ

 

សិស្ស​​​ពិការ​​​​​រើ​គ្រែ​ចូល​ថ្នាក់​រៀន​ ​ក្រោយ​​ប្រលង​​​បាន​ពិន្ទុ​ខ្ពស់​​​​មិន​គួរ​ឲ្យ​ជឿ

 

 

ចុចអាន៖ បុរស​ពិការប្រឹង​ស្រវា​រក​ចំណេះ រហូត​បាន​រៀន​ផ្នែក​ច្បាប់

ចុចអាន៖ ប្រឹង​រក​ប្រាក់​ឲ្យ​កូន​រៀន​ទាំង​ខ្លួន​ពិការ​ភ្នែក​គ្មាន​កន្លែង​នៅ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ People’s Daily​​​​​​​​​​​