នគរបាលព្រហ្មទណ្ឌក្រសួង សហការជាមួយនគរបាលស្រុកស្អាង បង្ក្រាបបានចោរប្លន់ ៦ នាក់‬

តាមប្រភពពី Friend ហ្វេសប៊ុករបស់លោក San Prum ឱ្យដឹងថា ក្រុមចោរប្លន់ចំនួន ៦ នាក់ត្រូវបានចាប់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបដោយកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការជាមួយនគរបាលស្រុកស្អាងខេត្តកណ្តាល កាលពីវេលាម៉ោង៧ និង១៥នាទីយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ក្រុមចោរប្លន់មានគ្នា៦នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងដេញប្រម៉ាញ់ចាប់ បន្ទាប់ពីពួកគេប្រើប្រាស់រថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ ព្យាយាមគេចខ្លួន ប៉ុន្តែក្រោមការសហការជាមួយនឹងកម្លាំងនគរបាលស្រុងស្អាង ទើបឈានដល់ការព័ទ្ធចាប់បាន៦នាក់ ក្នុងនោះមានម្នាក់រងរបួសត្រូវគ្រាប់កាំភ្លើងបណ្តាលឲ្យបាក់ជើង។

បច្ចុប្បន្នសមត្ថកិច្ចកំពុងនាំខ្លួនក្រុមចោរប្លន់ជាមួយនឹងវត្ថុតាងយកមកធ្វើការសាកសួរតាមនីតិវិធី ៕

ប្រភព៖ មតិអ្នក


នគរបាលព្រហ្មទណ្ឌក្រសួង សហការជាមួយនគរបាលស្រុកស្អាង បង្ក្រាបបានចោរប្លន់ ៦ នាក់‬

Global Witness ជំរុញ​ឲ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​​រឿង​សម្លាប់​ កែម ​ឡី ​ឲ្យ​បាន​ហ្មត់ចត់

នគរបាលព្រហ្មទណ្ឌក្រសួង សហការជាមួយនគរបាលស្រុកស្អាង បង្ក្រាបបានចោរប្លន់ ៦ នាក់‬

គ្រាប់បែក​ចង្កោម​ដែលជាចំណងដៃ​សង្គ្រាម​នៅតែ​មាន​ផលប៉ះពាល់